0

លោក​ កែវ សុភគ៌​ប្រធានមន្ទីរ​បរិស្ថានខេត្តមណ្ឌ​លគិរីនៅពីក្រោ​យខ្នងក្រុម​ហ៊ុនថាច់វូ​ដកា​ប់បំផ្លាញ​ព្រៃឈើរៀងរា​ល់​ថ្ងៃ?

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ មួយចំនួន​ក្នុងស្រុក​កោះ​ញែក  ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង ថា​ក្រុម ហ៊ុន ​ថាច់​វូដ  បាន​ជួល​ពួកគាត់​ហើយ​ផ្ដល់​ម៉ាស៊ីន​ ត្រង់​ស៊ី​ន័​រ​ឲ្យ​ចូល​អារឈើ​ក្នុងព្រៃ  ហើយ​ឲ្យ​ត ម្លៃ​ក្នុង​ឈើ​មួយ​ ម៉ែត្រគូប​៤​ម៉ឺន​រៀល​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  មាន​ពលរដ្ឋ​ជាច្រើន​ក្រុម​ស៊ីឈ្នួល ​ចូល​ព្រៃ​ កាប់​ ឈើ​លក់​ឲ្យ​ក្រុមហ៊ុន​ថាច់​វូដ  ហើយ​ក្រុមខ្លះ​អាច​កាប់​ ឈើ​និង​ដឹកជញ្ជូន​ឈើ​ ឲ្យ​ក្រុមហ៊ុន​ថាច់​វូដ បាន ​ប្រមាណ​ជាង​១០​ ម៉ែត្រគូប​ក្នុង​មួយថ្ងៃៗ​។  ប្រការនេះ​កំពុងតែ​ធ្វើ​ឲ្យ​ ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រក សត្វព្រៃ​ភ្នំ​ព្រិច ក៏ដូចជា​តំបន់​ក្បែរ ៗ​នោះ​ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស ​។ មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា​ជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​ថាច់​វូដ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​មើលរំលង​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​មន្ត្រីក្រោមឱវាទ​នោះទេ​ព្រោះ​បច្ចុប្បន្ន​ក្រុមហ៊ុន​ថាច់​វូដ កំពុង​បង្កើន​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក យ៉ាង​មហន្តរាយ

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ក្រុមហ៊ុន​ថាច់​វូដ កំពុង​បំពាន​កាប់​ឈើ​នៅក្នុង​តំបន់​អភិរក្ស​ហើយ​ដឹកជញ្ជូន​ចូលក្នុង​បរិវេណ​ដី​សម្បទាន​របស់ខ្លួន​យ៉ាង​គឃ្លើន ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ក្រុមហ៊ុន​ថាច់​វូដ បំពាន​កាប់​ឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ក៏ដូចជា​តំបន់​ក្បែរៗ​នោះ​យ៉ាង​មហន្តរាយ ហើយ​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ជាបន្ទាន់ ក្នុងខណៈដែល​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​នេះ​កើតឡើង​កាន់តែ​ខ្លាំងក្លា​។

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ថាច់​វូដ បាន​ជួល​ប្រជាពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​នៅក្នុង​តំបន់​ការពារ​និង​តំបន់​អភិរក្ស ហើយ​បន្ទាប់មក​គេ​បាន​យក​ត្រាក់ទ័រ​ឬ​រថយន្ត​កែច្នៃ​អូស​ឈើ​ទាំងនោះ​ចូលទៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់ខ្លួន​យ៉ាង​រលូន​។ ឈើ​ហ៊ុ​ប​ដែលជា​ប្រភេទ​ឈើមូល​ធំៗ​ត្រូវបាន​គេ​អារច្រៀក​ហើយ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន ក៏ដូចជា​ដឹកជញ្ជូន​លក់​តាម​ដេប៉ូ​ក្នុង​បណ្ដា​ខេត្ត​មួយចំនួន​ដោយ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ស្របច្បាប់​របស់ខ្លួន​។ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ័គ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ប្រហែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផងដែរ ទើប​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ថាច់​វូដ បំពាន​កាប់​ឈើ​ក្រៅ​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់ខ្លួន ហើយ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។បឋម

31648303_449718512115781_1735034648620171264_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!