Comments Off

ក្រសួង​មហាផ្ទៃគួរចាត់វិធាន​ការទប់ស្កាត់ទង្វើមិនប្រក្រ​តីរបស់លោក​ព្រី ​សាណូមន្ត្រីន​គរ​បាលអន្តោប្រ​វេសន៍ច្រ​កអន្ត​រជាតិគីឡូ​១៣ប្រព្រឹ​ត្តអំពើពុ​ករលួយតា​មអំពើចិ​ត្ត?

ប្រភពពី​សំណាក់​ មន្ត្រី​បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ ​គីឡូ​១៣​ឬ​ច្រក​ភ្នំ​ដី ក្នុងស្រុក​សំពៅ​លូន  ខេត្តបាត់ដំបង បាន​ឲ្យ​ ដឹងថា ការ​ប្រ ថាប់ ត្រា​ លើ​លិខិតឆ្លងដែន​មិនមាន​ ការបែងចែក​លិខិតឆ្លងដែន ​ធម្មតា​ឬ​លិខិតឆ្លងដែន​ពិសេស​នោះទេ  ប៉ុន្តែ​មន្ត្រីន គរបាល​អន្តោ ប្រ វេសន៍ ​ប្រចាំ​ច្រក​នេះ  បែរជា​មានការ​បែងចែក​ជា​លិខិតឆ្លងដែន​ ពិ សេស​ដើម្បី​គាប​យកលុយ​ពី​អ្នក​ឆ្លង ដែន​ចូល​ទឹកដី​សៀម​ តាម​អំពើ​ចិត្ត​។ លោក​វរសេនីយ៍ឯក ព្រី សាណូ មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​គីឡូ​១៣ គឺជា​អ្នក​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ គួរ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក ព្រី សាណូ នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​គីឡូ​១៣​ឬ​ច្រក​ភ្នំ​ដី ព្រមទាំង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមអំពើចិត្ត។

 តាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​គីឡូ​១៣​ឬ​ច្រក​ភ្នំ​ដី បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​នេះ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​គីឡូ​១៣ បាន​គាប​យកលុយ​ពី​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ចូលទៅ​ធ្វើ​ការងារ​លើទឹក​ដី​សៀម ក៏ដូចជា​គាប​យកលុយ​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ចូលទៅ​កម្សាន្ត​ក្នុងប្រទេស​សៀម​យ៉ាង​គឃ្លើន​។ ក្នុងនោះ​ករណី​មន្ត្រីនគរបាល​អន្តោប្រវេសន៍​តម្រូវ​ឲ្យ​ពលករ​ខ្មែរ​និង​ពលរដ្ឋ​ខ្មែរ​បង់លុយ​ថ្លៃ​ប្រថាប់ត្រា​លើ​លិខិតឆ្លងដែន​លើស​ការកំណត់​គឺជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត ដូច្នេះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។

មន្ត្រី​មួយចំនួន​ដែល​បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​គីឡូ​១៣ ឬ​ច្រក​ភ្នំ​ដី​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​មានការ​ប្រើ​ក្លាយ​ច្រក​តំបន់ភ្នំ​ដី​ទៅជា​ច្រកទ្វារ​អន្តរជាតិ គឺមាន​ពលរដ្ឋ​ខ្មែរ​ចេញទៅ​ប្រទេស​សៀម​តាម​ច្រក​នេះ​កាន់តែ​ច្រើនឡើងៗ ហើយ​ឈ្មួញ​មួយចំនួន​ក៏​នាំចូល​ទំនិញ​ពី​ទឹកដី​សៀម​តាម​ច្រក​នេះ​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​នៅពេល​ពលរដ្ឋ​ខ្មែរ​ចូលទៅ​កម្សាន្ត​ក្នុង​ទឹកដី​សៀម​ត្រូវ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​តម្រូវ​ឲ្យ​បង់លុយ​៤៥០​បាត​ឬ​ប្រមាណ​៥​ម៉ឺន​រៀល​សម្រាប់​ការ​ប្រថាប់ត្រា​នៅលើ​លិខិតឆ្លងដែន​មួយច្បាប់​។ ការដែល​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​គីឡូ​១៣ គាប​យកលុយ​ពី​អ្នក​ឆ្លងដែន​ចូល​ទឹកដី​សៀម​តាម​អំពើ​ចិត្ត​បែបនេះ គឺ​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ទឹកដី​សៀម​តាម​ច្រក​នេះ​យ៉ាង​ខ្លាំងក្លា​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ទៀតនោះ​ទេ​។បឋម

30922059_1700591436701106_191815180_o 30825024_1700591473367769_238357369_o

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!