Comments Off

មេឈ្មួញឈ្មោះ​ ម៉េង លៀបនាំយក​គ្រឿងចក្រមកឈូស​ឆាយទន្ទ្រានកា​ន់កាប់ដីព្រៃរ​បស់​រដ្ឋជា​ច្រើនហិកតា​មានការឃុ​បឃិតជា​លក្ខណះ​ប្រព័ន្ធអភិ​បាលស្រុក​រហូត​មេឃុំ?

ប្រភពពី​ប្រជាពលរដ្ឋ​ ក្នុង​ឃុំ​សាលា​វិស័យ បាន​ឲ្យ​ដឹងថា  ដីព្រៃ​ដែល​គេ​ឈូសឆាយ​ទន្ទ្រាន ​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​នោះ  គឺជា​ដី​គម្រប​ព្រៃ ឈើ​របស់​រដ្ឋ ប៉ុន្តែ​ត្រូវ​នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​ប្រាសាទ​បល្ល័ង្ក ក៏ដូចជា​ មេឃុំ​សាលា​វិស័យ និង​អភិបាលស្រុក​ប្រាសាទ ​បល្ល័ង្ក ឃុបឃិត​ឲ្យ​ ឈ្មួញ​ទន្ទ្រាន​កាន់កាប់​ស្រេច​តែ​ អំពើ​ចិត្ត​។ ករណីនេះ​ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចុះទៅ​ផ្អាក​ សកម្មភាព​ម្តង​ហើយ​កាល ពី​អំឡុង​ឆ្នាំ​ ២០១៧ ប៉ុន្តែ​រហូតមកដល់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ បែរជា​ឃើញ​ឈ្មួញ​ឈ្មោះ ម៉េង លៀប នាំយក​គ្រឿងចក្រ​មក​ឈូសឆាយ​ម្តងទៀត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​មេឃុំ​សាលា​វិស័យ និង​អភិបាលស្រុក​ប្រាសាទ​បល្ល័ង្ក បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ ម៉េង លៀប ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ដង​អន្ទាក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក បាន​ឲ្យ​ដឹងថា ដីព្រៃ​របស់​រដ្ឋ​រាប់សិប​ហិកតា​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ត្រូវ​ឈ្មួញ​ឈ្មោះ ម៉េង លៀប ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​ក្រអឺតក្រទម​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​មានការ​សង្ស័យថា​មេឃុំ​សាលា​វិស័យ និង​អភិបាលស្រុក​ប្រាសាទ​បល្ល័ង្ក គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ ម៉េង លៀប ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​រាប់សិប​ហិកតា​យក​ធ្វើជា​កម្មសិទ្ធិ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ដូច្នេះ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ករណីនេះ​ក៏​អាចមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅក្នុង​ស្រុក​ប្រាសាទ​បល្ល័ង្ក ផងដែរ​។តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដង​អន្ទាក់ បាន​ឲ្យ​ដឹងថា ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​ដែល​ឈ្មួញ​ឈ្មោះ ម៉េង លៀប ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​នោះ​មាន​ទំហំ​ប្រមាណ​៤០​ហិកតា​នៅ​ចំណុច​ត្រាំក្ដារ ភូមិ​ដង​អន្ទាក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។ ប្រភព​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ម៉េង លៀប ជា​ឈ្មួញ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ បែរជា​មានអំណាច​ធំធេង​មក​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​ចំណុច​ដងក្ដារ ភូមិ​ដង​អន្ទាក់ ឃុំ​សាលា​វិស័យដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ភោគ ចិ​ត្រា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សាលា​វិស័យ ក៏ដូចជា​ពី​សំណាក់​មេឃុំ​សាលា​វិស័យ និង​អភិបាលស្រុក​ប្រាសាទ​បល្ល័ង្ក ដែល​គិតគូរ​តែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ជាពិសេស​លោក វណ្ណៈ ផានិត អភិបាលស្រុក​ប្រាសាទ​បល្ល័ង្ក គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​បញ្ហា​នេះ​ព្រោះ​អី​បើ​លោក វណ្ណៈ ផានិត មិន​ជាប់​ពាក់ព័ន្ធ​ទេនោះ​ប្រាកដជា​ចាត់វិធានការ​ទប់ស្កាត់ជាក់ជាមិនខានឡើយ។បឋម

31369163_448064828947816_5259678935649615872_n 31389587_448064762281156_7748257513224536064_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!