Comments Off

លោក សោម​ សាវ៉ាត ប្រធាន​មន្ទីរឧស្សាហកម្ម​និងសិប្បកម្មខេ​ត្តព្រះសីហនុប្រ​ព្រឹត្តអំពើពុ​ក​ដោយអាង​អំណាច​ជា​មេ​កើ​យ

តាម​ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះ សីហនុ មួយចំនួន​បាន​រំលឹកថា​កន្លង មក​លោក សោម សាវ៉ាត  គឺជា​អតីត​ប្រធាន​ រដ្ឋបាល​នៃ​មន្ទីរ​ឧស្សាហកម្ម  រ៉ែ​និង​ថាមពល​ខេត្ត​ព្រះសីហនុ  កាលពី​សម័យ​លោក ប្រាក់ ចាន់​រឿន  ធ្វើជា​ប្រធាន​មន្ទីរ​។ ក្រោយ ពេល​ មន្ទីរ​ឧស្សាហកម្ម រ៉ែ​និង​ថាមពល  ត្រូវ​បំបែក​ជា​២​គឺ​តំណែង​ប្រធាន​មន្ទីរ​ ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ  ត្រូវបាន​ទៅលើ​លោក  ប្រាក់ ប្រាកដ ចំណែក​លោក  សោម សាវ៉ាត បាន​ ធ្វើជា​អនុប្រធាន​មន្ទីរ​ថ្មី​មួយ​នេះ​។  បន្ទាប់ពី​លោក ប្រាក់ ប្រាកដ  ត្រូវបានតែងតាំង​ជា​អគ្គនាយក​ទឹកស្អាត​នៃ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ទើប​លោក សោម សាវ៉ាត បានទទួល​តំណែង​ជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ ហើយ​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ

ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក សោម សាវ៉ាត ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ រួចមក​គឺ​បាន​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ពិនិត្យឡើងវិញ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សោម សាវ៉ាត និង​ទង្វើ​មិន​ប្រក្រតី​ផ្សេងៗ​ទៀត​ដែល​លោក សោម សាវ៉ាត កំពុង​ប្រព្រឹត្ត​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សោម សាវ៉ាត បាន​ឲ្យ​ដឹងថា កាលពី​ដើមឡើយ​លោក សោម សាវ៉ាត បាន​បន្លំ​ប្រើ​ឈ្មោះ​និង​ស៊ី​ឈ្មោះ​អ្នកដទៃ​ដើម្បី​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​និង​ប្រើ​សញ្ញាបត្រ​សេះ​ហោះ?​រហូត​បាន​ឡើងកាន់តំណែង​ជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក សោម សាវ៉ាត ជា​អតីតមន្ត្រី​កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ចូល​បម្រើ​ការងារ​ក្នុងអំឡុង​ឆ្នាំ​១៩៩៤ ​។ ការ​រដែ​ល​លោក សោម សាវ៉ាត អាច​ក្លាយជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ គឺមាន​ការជួយជ្រោមជ្រែង​ពី​អតីត​ប្រធាន​មន្ទីរ​នេះ​ដែល​ធ្លាប់​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ​។ ផ្ដើមចេញពី​អំពើពុករលួយ​នោះ​ហើយ​ទើប​លោក សោម សាវ៉ាត ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ ហើយ​កំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយជិះសេះលែងដៃ ​។

តាម​ការអះអាង​របស់​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ទៀតថា ការងារ​ស្ទើរតែ​ទាំងអស់​នៅក្នុង​មន្ទីរ​ត្រូវបាន​លោក សោម សាវ៉ាត ប្រមូលយក​ទៅធ្វើ​ដោយ​ខ្លួនឯង​ដើម្បី​ងាយស្រួល​ក្ដោប​ក្ដាប់​ប្រភព​ចំណូល​តាម​អំពើ​ចិត្ត​។ អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ ជាច្រើន​នាក់​ដែលមាន​សមត្ថភាព​និង​មានបទពិសោធន៍​ការងារ​យូរ​ឆ្នាំ​ត្រូវបាន​លោក សោម សាវ៉ាត បញ្ឈរជើង​ចោល​មិន​ប្រគល់​ការងារ​ឲ្យ​ធ្វើ​ឡើយ​។ ចំណែក​មន្ត្រី​អសមត្ថភាព​ដែល​ចេះ​អែបអប​លុតក្រាប​ជាមួយ​លោក សោម សាវ៉ាត ទើប​លោក​ប្រធាន​មន្ទីរ​ចែក​ការងារ​ខ្លះៗ​ឲ្យ​ធ្វើ​ដើម្បី​រួមគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​យ៉ាង​គឃ្លើន​។(បឋម)

31241576_447227022364930_9045379843260153856_n-1

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!