0

លោក ​សាយ​​ សំអាល់រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​គួរ​ចាត់វិ​ធានការ​ទ​ប់ស្កាត់បទ​ល្មើ​ស​បំផ្លាញព្រៃឈើ​​នៅក្នុង​តំប​ន់ដែន​​ជម្រកសត្វ​ព្រៃភ្នំណាំលៀជាបន្ទាន់ជិតរលាយហើយ

សេចក្ដីរាយការណ៍​​ ពី​ជនជាតិដើម​ភាគតិច​​ក្នុង​ឃុំ​ប៊ូ​ស្រា  បាន​ឲ្យ​ដឹង​ទៀតថា រយៈពេ ល​ប្រមាណ២ថ្ងៃកន្លងទៅនេះ​បទ ល្មើស​កាប់​ឈើ​និ ង​ដឹកជញ្ជូន​ ឈើ​ចេញពី​តំបន់​ដែនជម្រក សត្វព្រៃ​ភ្នំ​ណាំ​លៀកំពុង​កើតឡើង​ យ៉ាងគំហុក​ហើយ​មន្ត្រី​បរិស្ថាន  និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ  បាន​រក្សា​ភាព ​ស្ងៀមស្ងាត់​។  សកម្មភាព​របស់​ជន​ល្មើស​និង​ក្រុម​ឈ្មួញ​ ដែល​សម្រុក​កាប់​ឈើ ដឹកជញ្ជូន​ឈើ ​ចេញពី​តំបន់​ដែនជម្រកសត្វ ព្រៃ​ភ្នំ​ណាំ​លៀ  កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស ក្នុងខណៈដែល​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ព្រមទាំង​លោក អ៊ុំ វណ្ណ​សុភ័គ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី កំពុង​នាំគ្នា​សម្ងំ​ដើម្បី​ទទួលផល​ប្រយោជន៍។

 ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ភូមិ​ឡាំ​មេះ និង​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ ជាបន្ទាន់​ព្រោះ​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តមណ្ឌលគិរី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មិនទាន់​ឃើញ​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​កាន់តែ​បានចិត្ត​ក្នុងការ​កាប់​ឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ ហើយ​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ត្រូវ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា រិះគន់ថា​គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។

​តាម​ប្រភពពី​ជនជាតិដើម​ភាគតិច​រស់នៅ​ក្នុងភូមិ​ឡាំ​មេះ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា ឈើមូល​ដែលមាន​មុខកាត់​ចាប់ពី​០,៣០​ម៉ែត្រ និង​មាន​បណ្ដោយ​ចាប់ពី​ជាង​២​ម៉ែត្រ​ត្រូវបាន​គេ​ឡាំង​ជា​ឈើ​ជ្រុង ហើយ​ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ យ៉ាង​ពេញបន្ទុក​ទាំងយប់​ទាំង​ថ្ងៃ​។ តំណាង​ជនជាតិដើម​ភាគតិច​នៅក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​និង​ក្រុម​ជនល្មើស​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ គោយន្ត​កែច្នៃ និង​រថយន្ត​ជាច្រើន​ប្រភេទ​ទៀត​ដឹកឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ យ៉ាង​អនាធិបតេយ្យ​យកទៅ​ស្តុក​ទុក​នៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​យួន​ឈ្មោះ ដាក់​ឡាក់ មុនពេល​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​។(មានតភាគ)

30572150_441845432903089_3179895293768368128_n (1) 30594733_441845459569753_2462304278350397440_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!