Comments Off

លោក​ ភេម​ សុខុន​ នាយសង្កាត់​ជលផលបាកាន​បញ្ជារឲ្យ​ឈ្មោះ​ គុយ​ តាំងលីប្រមូលលុ​យពីបទ​ល្មើសនេសាទ​ទាំងតូច​ទាំងធំ​ពេញបឹងទ​ន្លេសាប​

ប្រភពបានឲ្យដឹងថា  ការដែលលោក ភេម សុខុន នាយសង្កាត់  រដ្ឋបាលជលផលបាកាន  ហ៊ានបើកដៃឲ្យឈ្មួញ  ឈ្មោះ គុយ តាំង លី ធ្វើអ្វីៗតាមអំពើចិត្ត គឺមាន ការឃុបឃិត ពីសំណាក់លោក  ភុំ វិមល នាយខណ្ឌ រដ្ឋបាលជលផល  ខេត្តពោធិ៍សាត់ និង លោក  ឡាយ វិសិទ្ធ ប្រធានមន្ទីរកសិកម្ម  ខេត្តពោធិ៍សាត់ តែម្តង។  ប្រសិនបើ គ្មានការឃុបឃិត បើកដៃ ពីសំណាក់ លោក ភុំ វិមល  និងលោក លាយ វិសិទ្ធ  ទេនោះគឺលោក ភេម សុខុន  នាយសង្កាត់ រដ្ឋបាលជលផលបាកាន  មិនហ៊ានធ្វើអ្វីៗ ដូច សព្វ ថ្ងៃនេះទេ។ ប្រភពខ្លះ  បានឲ្យដឹងថាលោក ភេម សុខុន តែងផ្ដល់ផលប្រយោជន៍  ទៅឲ្យលោក  ភុំ វិមល និងលោក ឡាយ វិ សិទ្ធ  ជាប្រចាំ ទើបអាចរក្សាតំណែង ជានាយ សង្កាត់ រដ្ឋបាលជលផល បាកាន  ហើយបណ្ដោយ ឲ្យបទល្មើស នេសាទ កើត ឡើង  កាន់តែខ្លាំងក្លា ជាងមុនទៅទៀត។

ប្រជានេសាទ រស់នៅ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់ កំពុងកើតមាន បទល្មើសនេសាទ ប្រើឧបករណ៍ ខុសច្បាប់ទ្រង់ទ្រាយធំ យ៉ាងរាលដាល ពេញផ្ទៃបឹងទន្លេសាបហើយមិនទាន់ឃើញ មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ច ពាក់ព័ន្ធ ចាត់វិធានការ បង្ក្រាបនោះទេ។ គេដឹងថា តាំងលី ដែលមានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ជាមួយមន្ត្រី រដ្ឋបាលជលផល និងសមត្ថកិច្ច ជាអ្នករត់ការបើកដៃ ឲ្យជនជាតិយួន អាចប្រើឧបករណ៍ ខុសច្បាប់ចាប់ត្រី ក្នុងបឹងទន្លេសាប យ៉ាងមហន្តរាយ។

ការដែលឈ្មួញឈ្មោះ គុយ តាំងលី អាចធ្វើអ្វីៗ តាមអំពើចិត្ត គឺមានការឃុបឃិត សម្របសម្រួលពីសំណាក់ លោក ភេម សុ ខុន  ដែលគិតតែ ពីរឿងប្រមូលលុយ ធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងសុខស្រួល។ បច្ចុប្បន្ន នៅតំបន់ អតីតឡូត៍នេសាទលេខ២ កំពុង កើតមាន បទល្មើសនេសាទ ប្រើឧបករណ៍ខុសច្បាប់ យ៉ាងអនាធិបតេយ្យ ហើយឈ្មួញឈ្មោះ គុយ តាំងលី ជាអ្នកគ្រប់ គ្រង ក្រុមជនល្មើស ទាំងនោះ។ ប្រជានេសាទ ជាលក្ខណៈគ្រួសារ នៅតំបន់បឹងទន្លេសាប នៃឃុំមេទឹក បានឲ្យដឹងថា បទល្មើស ប្រើឧបករណ៍ខុសច្បាប់ ដូចជាដាយ, ប, ឧបករណ៍ឆក់ កំពុងរាលដាល កាន់តែខ្លាំង ព្រោះលោក ភេម សុខុន នាយសង្កាត់ រដ្ឋបាលជលផលបាកាន គឺជាអ្នកឃុបឃិត បើកដៃឲ្យឈ្មួញ ឈ្មោះ តាំង លី និងក្រុមជនល្មើសធ្វើអ្វីៗ ស្រេចតែអំពើចិត្ត។(មានត)

unnamed-72

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!