Comments Off

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​និងលោក គុណ​ ញឹម គួរចាត់វិធាន​ការ​ទ​ប់ស្កាត់មេ​គយច្រក​ទំនប់រ​លក លោក នុប​ សំអាន​ល្បីខា​ងប្រព្រឹត្ត​អំពើពុ​ករ​លួយ

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ ព្រះសីហនុ មួយចំនួន​បាន​ឲ្យ​ដឹងថា  បន្ទាប់ពី​លោក នុប សំអាន ទទួល បាន​តំណែង​ជា​ប្រធានការិយាល័យ ​គយ​ប្រចាំ​ ច្រក​ទំនប់រលក រួចមក​គឺ​លោក  នុប សំអាន បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ កាន់តែ​ច្រើនឡើងៗ ​។ ក្នុង​មួយថ្ងៃៗ ​មាន​ទូក​ជាច្រើន​គ្រឿង​ចូ ល​ផ្ទេរ​ទំនិញ​ដាក់​រថយន្ត​នៅ​ច្រក​ ទំនប់រលក ហើយ​ដឹកជញ្ជូន​ចេញ ​យ៉ាង​រលូន​ដោយ​ ពុំមាន​ការ ត្រួត ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ព្រោះ​លោក នុប សំអាន បាន​ជួយ​សម្របសម្រួល​ដល់​ក្រុម​ឈ្មួញ​រួចទៅហើយ​។ ចំណែក​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្ត​ព្រះសីហនុ ក៏ដូចជា​មន្ត្រី​គយ​ចល័ត​លើផ្លូវ​ជាតិ​លេខ​៤ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​លោក នុប សំអាន ផងដែរ​ទើប​ឃុបឃិត​ ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ  និង​ទំនិញ​ខុសច្បាប់​ចូលមក​រាជធានី​ភ្នំពេញ យ៉ាង​សុខ​ស្រួល ​។ អាច​និយាយបាន ថា ក្រោយ ពេល ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក រួចមក​គឺ​លោក នុប សំអាន និង​បក្ខពួក​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ ពេញបន្ទុក ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម គួរ​ចាត់វិធានការ​ទប់ស្កាត់​

មន្ត្រី​និង​ភ្នាក់ងារ​គយ​ខេត្ត​ព្រះសីហនុ មួយចំនួន​បានលើកឡើង​ថា លោក នុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក ហ៊ាន​ចំណាយ​ដើមទុន​យ៉ាងច្រើន​ដើម្បី​ទទួលបាន​តំណែង​ដ៏​ត្រូវប៉ាន់​មួយ​នេះ ដូច្នេះហើយ​ទើប​លោក នុប សំអាន ខំប្រឹង​ស្រង់ដើម​យ៉ាង​តក់ក្រហល់​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​លោក នុប សំអាន ទទួលបាន​តំណែង​ជា​មេ​គយ​ច្រក​ទំនប់រលក​រួចមក គឺ​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក នុប សំអាន ជាបន្ទាន់​ហើយ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។

ថ្មីៗ​នេះ​ភ្នាក់ងារ​គយ​នៅក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​ឲ្យ​ដឹងថា មេ​គយ​ច្រក​ទំនប់រលក ដែល​ទើប​ចូលកាន់​តំណែង​កាលពីពេល​ថ្មីៗ​នេះ​គឺ​លោក នុប សំអាន កំពុង​សាង​ស្នាដៃ​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក នុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏ដូចជា​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ មន្ត្រី​គយ​ក្នុង​ខេត្ត​ព្រះសីហនុ ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​លោក នុប សំអាន​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក ទើប​ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​ ​។

បើតាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ច្រក​ផែ​ទំនប់រលក ឬ​ផែ សូ ជុង​ហួរ ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា កំពង់ផែ​នេះ​គឺជា​កន្លែង​ដែល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​ស្រេច​តែ​អំពើ​ចិត្ត​ព្រោះ​លោក នុប សំអាន គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​ដែល​ឈ្មួញ​ខិលខូច​នាំចូល​តាម​ច្រក​នេះ​មានដូចជា ម៉ូតូ​ទំនើបៗ គ្រឿង​អេឡិចត្រូនិក ស្រា​ថ្លៃៗ គ្រឿងសំអាង និង​ទូរស័ព្ទដៃ​ទំនើបៗ​ទៀតផង​។ លោក នុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក មិន​ត្រឹមតែ​មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​នោះទេ​គឺ​បែរជា​ឃុបឃិត​សម្របសម្រួល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រការនេះ​បានធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ​មិនគួរ​មើលរំលង​បញ្ហា​នេះឡើយ​។បឋម​

KA-08-07-2016-03-1-1-1

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!