0

សៅ​ ប៊ុនណារិទ្ធមេប៉ូ​លីសអន្តោរប្រវេសន៍​ជម្រិតជាន់ក​​ពលករខ្មែរយក​លុយឆ្លងពី​ប្រទេស​ថៃមក​លេងស្រុក​កំណើតតាមអំពើចិត្ត?

លោក សៅ ប៊ុនណារិទ្ធ  ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិដូង បាននឹងកំពុង ធ្វើអោយ អំពើពុក រលួយ បែប អបាយមុខនេះ  ប៉ះពាល់ដល់អារម្មណ៍ពលករខ្មែរ និងជះ ឥទ្ធិពលដ៏អាក្រក់ដល់ថ្នាក់ លើ ខណះបុគ្គលរូបនេះ គិតផល ប្រយោជន៍ បុគ្គលធំជាង លើកកម្ពស់កិត្តិយស អង្គភាព និងស្វែងយល់យន្តការនយោបាយ រដ្ឋាភិបាលបាននិងកំពុង គិតគូពី ពលករខ្មែរនោះ..?

ពលករខ្មែរធ្វើការងារនៅ ប្រទេសថៃសម្រុកចាកចេញមកកាន់ស្រុក កំណើតដ៏ច្រើនកាលពីថ្ងៃម្សិលមិញ  នៅព្រឹកថ្ងៃទី៦ ខែ មេសា  ឆ្នាំ២០១៨ តាមច្រកអន្តរជាតិដូង  ហាក់ច្រើនជាសព្វដង  ក៏ដូចជាឆ្នាំមុនៗ។ យ៉ាងតិចក្នុង១ថ្ងៃមាន ពលករ ខ្មែររាប់ ពាន់នាក់ បានឆ្លងតាមច្រកដូង។ ក្នុងនោះពួកគាត់ប្រ ឈមនិងការចំណាយប្រាក់ក្នុងម្នាក់៣០០បាត  ជិតស្មើនិង ៤០០០០ រៀល  ទៅអោយសមត្ថកិច្ចភាគីថៃ  និងនគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិដូង។

នារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរយើងដែលនឹងឈានជិតមកដល់  នាពេលដ៏ខ្លីខាងមុខនេះ  ខាងរដ្ឋ ភិបាលប្រទេសថៃ ដែលមាន ទំនាក់ទំនងដ៏ល្អជាមួយរដ្ឋាភិបាលកម្ពុជា  គឺបានអោយតាមបណ្តាក្រុមហ៊ុន  សហគ្រាសតូច-ធំ  ក្នុងប្រទេសនេះ ត្រូវអនុញ្ញាតអោយបុគ្គលិក កម្មករ ពលករ ជនជាតិបរទេស ពិសេសពលករខ្មែរបានឈប់សម្រាកពីការងារមួយរយះ ដើម្បី មកលេងស្រុកកំណើតជួប ជុំបងប្អូនក្រុមគ្រួសារ ដើម្បីសប្បាយរីករាយ នារដូវចូលឆ្នាំថ្មីនេះ។ ក្នុងនោះមានពលខ្មែររាប់មុឺន នាក់បានចាក ចេញពីប្រទេសថៃ តាមច្រក មួយចំនួនទាំងច្រកអន្តរជាតិ និងច្រកទ្វេរភាគី  ច្រករបៀង ខេត្តបាត់ដំបង ខេត្ត បន្ទាយ មានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិនជាដើម ក្នុងមួយថ្ងៃៗរាប់ពាន់នាក់។
ប៉ុន្តែអ្វីដែលមិនគួរកើតត្រង់ថា៖ មេនគរបាលអន្តោរប្រវេសន៍ច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ឆក់ឱកាស អោយ មន្ត្រីរបស់ខ្លួនយកលុយពីពលករខ្មែរ ផ្ទុយពីគោលការណ៍លើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាលទៅលើពលករ កម្មករ កម្មការិនី ក្នុងក្របខណ្ឌទូទាំងប្រទេសនោះ។

បងប្អូនពលករខ្មែរ ជាច្រើននាក់បាននិយាយៗថា៖ ពួកគាត់បានចំណាយប្រាក់ក្នុងម្នាក់៣០០បាត ស្មើនិងជិត៤០០០០រៀល សម្រាប់សមត្ថកិច្ចថៃ-និងនគរបាលអន្តោប្រវេសន៍ខាងកម្ពុជានៅច្រកដូង ។ នេះមិនគិតពីខាងនគរបាលអន្តោប្រវេសន៍ផ្សេងទៀតតាមរករឿងឬទារលុយមួយចំនួនទៅលើអីវ៉ាន់ខ្លះដាក់មកតាមខ្លួន ដែលសមត្ថកិច្ចចោទថា អត់មានបង់ពន្ធនេះជាដើម។

ការយកប្រាក់បែបនេះពិតជាកំហុសឆ្គង ដែលថ្នាក់លើគួមានវិធានការកែសម្រួល ដើម្បីលើកទឹកចិត្តពលករខ្មែរ ស្របពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តដល់កម្មករ កម្មការិនី ទាំងពីការតំលើងប្រាក់បៀរវត្ត ការឧបត្ថម្ភផ្សេងៗ និងសំណូមពរអោយម្ចាស់ផ្ទះជួលកុំតម្លើងថ្លៃជួលផ្ទះ រថយន្តតាក់សីជាដើម។ល។

ក្នុងប៉ុន្មានខែចុងក្រោយនាដើមឆ្នាំ២០១៨ ដល់បច្ចប្បន្នមានកម្មករកម្មការិនីប្រមាណជាងកន្លះលាននាក់ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញចុះជួបសំណេះសំណាល រំកិលមនោសញ្ចេតនាស្និទស្នាលបំផុតពី ការលើកទឹ កចិត្ត ចេញ ពីបេះដូងសម្តេចជាមួយ កូន ក្មួយ ជាកម្មករ កម្មការីនី។ ដោយឡែកលោក សៅ ប៊ុនណារិទ្ធ ប្រធានការិយាល័យ នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង បាននឹងកំពុងបំពេញតួនាទី ផ្ទុយស្រឡះពីគោល ការណ៍ពីលោក អគ្គនាយក នៃអគ្គ នាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ អគ្គស្នងការនគរបាលជាតិ ក៏ដូចគោលការណ៍ក្រសួងមហាផ្ទៃជាដើម។

លោក សៅ ប៊ុនណារិទ្ធ ធ្លាប់ប្រឡូកនិងអំពើពុករលួយ តាមរយះអោយមន្ត្រីរបស់ខ្លួនជម្រិតទារលុយពលករខ្មែរឆ្លងទៅថៃ និងត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ទទួលបានប្រាក់យ៉ាងសុខស្រួលរាប់សិបឆ្នាំមកហើយ ដែលថ្នាក់លើមិនសូវអើពើ ខណះបានសំណែនដែរ ក៏ប្រឹងបន្លំ(កន្ទេលធំបន្លំដេក) មានរឿងចាំដោះស្រាយក្រោយជាដើម ក៏អាចសន្មត់បាន..? ប៉ុន្តែលោក សៅ ប៊ុនណារិទ្ធ ពុំបានជួយសម្រាលពីទំហំដ៏ធ្ងន់របស់ថ្នាក់លើ បាននឹងកំពុងលើកទឹកចិត្តពលករខ្មែរនោះទេ។

រឿងលោក សៅ ប៊ុនណារិទ្ធ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិដូង យកល្អកុំទៅប្រឡូក ឃ្លាន ស្រក់ ទឹក មាត់ ហ្នឹងលុយជម្រិតពីពលករឆ្លងដែនអី ?ព្រោះថាចំណូលបានមកពីការហូរចូល ប្រហិត ត្រី សាច់ ដែលគ្មានពិនិត្យ គុណភាពទាំងឡានៗរាល់ថ្ងៃ ក៏សមល្មមនិងយកធ្វើមានបាន នេះមិនគិតពីទំនិញរត់ពន្ធ បង់ពន្ធមិនគ្រប់។បឋម

IMG-20180407-WA0005 IMG-20180407-WA0006

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!