0

ក្រុមហ៊ុន​លឹមរ៉ូយ៉ាល់​ល្បីល្បាញការកា​ប់បំផ្លាញ​ខាងក្រៅក្រុមហ៊ុន​ តំបន់​ អន្ទ្រងនិង​​ ព្រៃអភិរក្ស​ ជីវ:ចម្រុះបរិ​ស្ថាន​ភ្នំព្រិចនិង​តំបន់ដែនជម្រ​កសត្វព្រៃ​ស្រែ​​ពកយ៉ាង​សកម្ម

ខេត្តមណ្ឌល​គី​រី៖  ប្រភពឲ្យដឹងថាក្រុមហ៊ុន​លឹម រ៉ូយ៉ាល់ ​ល្បីល្បាញ​​ការកាប់បំផ្លាញ​ខាង ក្រៅ  ក្រុមហ៊ុន តំបន់ អ​ន្ទ្រ​ង  និង ព្រៃ​អភិរក្ស​ជីវ: ចម្រុះ បរិស្ថាន​ភ្នំ​ព្រិច នៅក្នុង​ស្រុក​កោះ​ញែក​ ដឹក​ចូល​ក្រុមហ៊ុន នៅ ជា ប្រធានបទ​យ៉ាង​  ក្ដៅគគុក​ខណ : ក្រុមហ៊ុន មាន ច្បាប់ មិន​គោរព​ច្បាប់ ដែល ក្រុម​ឈ្មួញ ថ្លើមធំ​ធ្វើ​សកម្មភាព​ល្មើសច្បាប់ ​ផ្គើន​ទៅ​ហ្នឹង​គោល​ការ​របស់រដ្ឋាភិបាល ថែម ទាំង​ ប្រឆាំ​ង​អនុសាសន៍​របស់​ សម្ដេច​តេ​ជោ​ហ៊ុនសែន​ថែមទៀត​ផង។ ការចុះផ្សាយ​របស់អង្គភាពយើងក្នុង​គោល បំណង ឲ្យ​សមត្ថ កិច្ច ជំនាញ ពាក់​ព​ន្ធ័​ជាពិសេសលោកស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌល​គី​រី ជួយ​ទប់ស្កាត់ ឲ្យ​ទាន់ ពេលវេលា​ប្រជាពលរដ្ឋ ក៏បាន​សុំ​ណូ​ម​ម​ពរ ឲ្យ លោក អភិបាលខេត្ត រូបនេះ​ ចេញមុខ​ស្រាយ ដើម្បី​បញ្ចប់​ពាក្យ​ចាម​រាមមិនល្អ​កំ​ឲ្យ​ប្រជាពលរដ្ឋ​យល់ច្រឡំ​ជាមួយ​រដ្ឋាភិបាល​ដ៏​ល្អ​ផូ​ផង់(ខឹង​គោ​វ៉ៃ​រទេះ) ។ប៉ុន្តែ​មកដល់ពេលនេះ ស​កម្មភាព​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ ចេញ​នៅ ចំណុច​ខាងលើ ទៅ​ប្រ​ទេ​វៀតណាម​របស់ ក្រុមហ៊ុន(លឹម រ៉ូយ៉ាល់) រិត​តែ​ល្បី​រន្ទឺ ខ្លាំង ជាមុន​បន្ថែមទៀត។ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​ប្រាប់​ឲ្យអង្គភាពយើងដឹងថាមេ​ឈ្មួញ​ងាជា​ឧក​ញ៉ាល្បីៗដូច​ជាទី១.ឧក​ញ៉ា សី ទី២.ឧក​ញ៉ាល​ក្ខ័ ទី៣.ឧក​ញ៉ាតុ​ប​វី​រ៉ា​ដា ទី៤.ឧក​ញ៉ា​មន្នី ទី៥.មេ​ឈ្មួញ​ឈ្មោះ​ច​យ ទី៦.ឧកញ៉ាសឹងសំអុល ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ ខាង​បំផ្លាញ​ព្រៃឈើ​ទាំងនេះ ភាគច្រើន​ជា អតីត​មេការ លោក ឧក​ញ៉ា ទ្រី​ភាព។ ប្រភព​បាន​បង្ហើប​ប្រាប់​បន្តទៀតថា ក្រុម​ឧ​ក្រិដ​ជន​បំផ្លាញ​ព្រៃឈើ ទាំងនេះ​បាន បំផុស ប្រជាពលរដ្ឋ​រាប់រយ​នាក់​ឲ្យ​កាន់​រណា​យន្ដ​ចូល​កាត់ឈើ​ក្នុង​ដែន​អភិរក្ស​ភ្នំ​ព្រិច​ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀងនិង​ច្រក​អន្ដរជាតិមួយចំនួន​តាម ក្រវ៉ាត់​ព្រំដែន ក​ម្ព​ជា-វៀតណាម នៅ​ខេត្ត​ប៉ែក ឥ​សាន្ដ បាន​ដោយ​រលូន​ជ្រក ក្រោម​ឡេស​កាត់ PCពី( ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ )។សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​ក្រៅ រដ្ឋាភិបាល បាន​ប្រាប់ បន្ថែមទៀតថា មាន​រថយន្ដ​យី​ឌុប ធុន​យក្ស​ជាច្រើន​គ្រឿង ដឹកជញ្ជូន​ឈើ​លើស​ទម្ងន់​រថយន្ដ១គ្រឿង៤០-៤៥ម៉ែត​គូប​ចេញ ពី​ក្នុង​ដែន​អភិរក្ស​បរិស្ថាន​ភ្នំ​ព្រិច ស្រុក​កោះ​ញែកដោយ​រលូន គ្មាន​សមត្ថកិច្ច​ខាង​ណាមួយ ចុះមក ត្រួត​ពិ​ត្យ។ សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​សាបសូន្យ​នាពេល​ឆាប់ៗ​ខាងមុខ​នោះឡើយ ព្រោះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដែល​នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះឡើយ​។ ជាក់ស្ដែង​ប​ច្ចុប្បន្ននេះ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ក៏ដូចជា​មេ​ឈ្មួញ នៅតែ​អាច​កាប់​ឈើ​ហើយ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍​ក្នុងស្រុក​កោះ​ញែក ខេ​ត្តមណ្ឌលគិរី យ៉ាងគំហុក​។ ចំណែក​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី ដូចជា​មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម ព្រមទាំង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី កំពុង​សម្ងំ​ទទួលផល​ប្រយោជន៍​យ៉ាងស្ងាត់ស្ងៀម។ជុំវិញ​ព័ត៌មាន​ខាងលើនេះ​អង្គភាពយើងមិនអាច សុំ​ការបកស្រាយ លំអិត បន្ថែម​ពី សមត្ថកិច្ចកិច្ចពាក់ព័ន្ធបានទេ។បឋម

29473238_2073836915965517_7326831390114381326_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!