Comments Off

លោក ​ទៀង សៅរតន៍​ ស្នងការនរងនគរ​បាលខេត្តមណ្ឌល​គិរីឃុបឃិតជា​មួយឈ្មួញ​ទាំង​តូចទាំងធំដឹ​កឈើចេញ​ទៅលក់ស្រុក​យួន​ទាំងថ្ងៃទាំ​ងយ​ប់

មន្ត្រីនគរបាល​នៅក្នុង​ ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹងថា​លោក ទៀង  សៅ​រតន៍ បានដាក់​ មនុស្ស​ជំនិតៗ​របស់ខ្លួន​ឲ្យ​ឈរជើង ​តាម​ច្រក​ទ្វេភាគី​ទាំង​៣​ក ន្លែង​ក្នុង​ខេត្តមណ្ឌលគិរី  ដើម្បី​ងាយ ស្រួល​ក្នុងការ​ប្រមូល​លុយ​ពី​ក្រុម​ ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។  តាមរយៈ​ការ ឃុបឃិត ​ ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក គឺ​លោក ទៀង សៅ​រតន៍ ព្រមទាំង​បក្ខពួក​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រការ​នេះហើយ​ដែល​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​នៅក្នុង​ខេត្ត​នេះ​យ៉ាង​រលូន ក្នុងខណៈដែល​បទល្មើស​កាប់​ឈើ​ក្នុងស្រុក​កោះ​ញែក ស្រុក​កែវ​សីមា និង​ស្រុក​ពេ​ជ្រា​ដា កំពុង​កើតឡើង​យ៉ាង​មហន្តរាយ​។

ប្រភពពី​មន្ត្រីនគរបាល​មួយចំនួន​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​លោក ទៀង សៅ​រតន៍ ស្នងការរង​ទទួលបន្ទុក​អន្តោប្រវេសន៍ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ទៀង សៅ​រតន៍ មានអំណាច​គ្រប់គ្រង​ច្រក​ទ្វេភាគី​៣​កន្លែង​ក្នុង​ខេត្តមណ្ឌលគិរី គឺ​ច្រក​ដាក់​ដាំ ច្រក​ណាំ​លៀ និង​ច្រក​ឡា​បា​ខេ ហើយ​ច្រក​ទាំង​៣​នេះ​នៅតែមាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ដូច្នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​លោក ទៀង សៅ​រតន៍ ស្នងការរង​នគរបាល​មណ្ឌលគិរី គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ច្រើន​ឆ្នាំ​មកហើយ​។

​ តាំងពី​ជំនាន់​លោក តូច យ៉ុ​ន ធ្វើជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី រហូតដល់​ជំនាន់​លោក អ៊ុក សំណាង ធ្វើជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ហើយ​បច្ចុប្បន្ន​លោក ឡោ សុខា ធ្វើជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី គឺ​លោក ទៀង សៅ​រតន៍ នៅតែមាន​អំណាច​ធំធេង​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ កាលពី​ជំនាន់​លោក តូច យ៉ុ​ន និង​លោក អ៊ុក សំណាង ធ្វើជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ទំនងជា​ទទួលផល​ប្រយោជន៍​ពី​លោក ទៀង សៅ​រតន៍ ជាប្រចាំ​ទើប​បណ្ដោយ​ឲ្យ​លោក ទៀង សៅ​រតន៍ ព្រមទាំង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​មន្ត្រី​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នាពេល​កន្លងមក គឺ​ពុំមាន​ប្រសិទ្ធភាព​ឡើយ​ដោយសារ​គ្មាន​កិច្ចសហការ​ពី​លោក ទៀង សៅ​រតន៍ ស្នងការរង​ខេត្តមណ្ឌលគិរី ទទួលបាន​ប​ន្តោ​ប្រវេសន៍​។ ជាងនេះទៅទៀត​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​អាច​ឃុបឃិត​ទទួលផល​ប្រយោជន៍​ពី​លោក ទៀង សៅ​រតន៍ ជាប្រចាំ​ទើប​បណ្ដោយ​ឲ្យ​លោក ទៀង សៅ​រតន៍ និង​បក្ខពួក​ប្រចាំ​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​តាម​តំបន់​ព្រំដែន​កម្ពុ​ចា​-​យួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។បឋម

242 15206

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!