Comments Off

ឈ្មោះស្ម័គ្រជាប្អូន​បង្តើតរបស់លោក​ សីមប្រធានស្នាក់កា​រ៧៨៧ប្រចាំស្រុកអ​ណ្ដូងមាស​និងឈ្មោះណាត​អាងអំណាចមេ​អ.ហស្រុក​អ​ណ្ដូងមាសនៅ​ពីក្រោយខ្នង​ចាំកាង​ដឹកឈើទៅ​លក់នៅប្រទេ​សវៀត​ណាម

ខេត្តរតគិរី៖ បន្ទាប់ពីទទួលព័ត៌មានពី ប្រជា​ពលរដ្ឋម​កថា​មានរថយន្ត កែច្នៃកំពុងតែ ដឹកជញ្ជូនឈើយកមក លាក់ ទុក នៅក្នុង ចម្ការ ម្រេច របស់លោកមេបញ្ជាការកង​រាជអាវុធហត្ថ  ស្រុកអណ្ដូងមាសនោះ ខណៈភ្នាក់ងា រ​អ​ង្គភាព យើងបានចុះទៅយក ព័ត៌មានជាក់ស្ដែង ក៏បានឃើញគំនរឈើនៅ កន្លែងនោះពិតប្រាកដមែន។ ប៉ុន្តែអ្វីដែលគួរសោក ស្ដាយនោះ គឺ ភ្នាក់ងារ យើង បាន​ ទាក់​ទងទៅមេបញ្ជា​ការកង​រាជអាវុធហត្ថ ស្រុកអណ្ដូងមាសតែម្តងតាមទូរស័ព្ទ  ដើម្បីបង្ក្រាប តែដូចគេមិន បានឃើញ លោកមេ បញ្ជាការចុះនិងមិនបាន​ឆ្លើយតប  នូវសេចក្តីរាយការនេះ​ទេខណៈប្រភពទម្លាយ ពីសមត្ថកិច្ចសូមមិន​បញ្ចេញឈ្មោះ បានឲ្យដឹងថា  អ្នកដែលកាងឈើអោយឈ្មោះ  ណាត នេះ គឺជាមេបញ្ជា​ការ​កង​រាជអាវុធហត្ថស្រុក អណ្ដូងមាសតែម្តង។
ប្រ ជា​ពលរដ្ឋដែល រស់នៅភូមិពេង និងភូមិចង​ បានប្រាប់​សា​រពត៌មាន យើងថាឈើទាំងនោះពួកគេត្រៀម ដឹកជញ្ជូនចេញ តាមច្រក ផ្លូវរបៀងខ្សែក្រវាត់ព្រំដែនកម្ពុជា  វៀតណាម លេខ១៩នឹងលេខ១៧  ដែកច្រកទាំងពីរនេះគ្រ​ប់​គ្រងដោយ លោក មេ ប៉ុ ស្តិ៍នគរ
បា ល ៣០២ ហៅមេប៉ុស្តិ៍ ភូមិ ចងឈ្មោះ ខាំ  ត្រូវជាប្អូនថ្លៃរប​ស់​លោកបុត្រ តាលី  ប្រធានវីរៈការពារព្រុំដែនជើង គោក ពួកគេ ពីរនាក់ បងប្អូនកំពុងតែបើកដៃឲ្យមេឈ្មួញដឹកជញ្ជូន ​​ឈើដោយខុសច្បាប់ឆ្លងដែនយកទៅលក់នៅ​ប្រទេសវៀតណាមតាម អំពើ ​ចិត្ត ។ពាក់ព័ន្ធព័ត៌មានខាងលើនេះ អង្គភាពយើង ទទួលស្វាគមន៍​​រង់ចាំការបកស្រាយ  ពីសមត្ថកិច្ចពាក់ព័ន្ធ រាល់ម៉ោង ធ្វើការ ប្រសិនបើមានប្រតិកម្មណាមួយនោះ។បើទោះបីយ៉ាងណាក៏ដោយនោះ ប្រជាពលរដ្ឋរស់នៅក្នុងស្រុ​​កអណ្ដូងមាស ខេត្តរតនគិរីសូមសំណូមពរដល់ លោកថង សាវុន អភិបាលនៃគណ:អភិបាលខេត្តរតនគិរី ជួយពិនិត្យ មើលនិងចាត់វិធាន ការបង្ក្រាប ទា​ន់ពេលវេលា ពិសេសពិនិត្យមើល មន្រ្តីក្រោមឱវាទ។បឋម

30124651_207090919894490_3245653447651964829_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!