Comments Off

លោក​យ៉ាន់ វិសាក់​នាយផ្នែករដ្ឋបា​លជលផលផា​ត់សណ្ដាយ​ដុះស្លែរមា​នអំណាច​ប្រមូលលុយពីបទ​ល្មើសនេសា​ទាំងខ្មែរទាំង​យួនពេញបឹង​ទន្លេសាប​អភិបាល​ខេត្តនៅ​ស្ងៀម

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជា​នេសាទ ​ជា​លក្ខណៈ​គ្រួសារ​នៅក្នុង​ឃុំ​ផាត់​សណ្ដាយ  បាន​ឲ្យ​ដឹងថា  បច្ចុប្បន្ន​មាន​ជន ជាតិ​ យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ច្រើន​ ប្រភេទ​ដើម្បី​ចាប់​ត្រី​ក្នុង​បឹង​ទន្លេ សាប​ដោយសារ​មានការ​ឃុបឃិត​ បើកដៃ​ពី​សំ ណាក់​លោក យ៉ាន់ វិសាក់ ហៅ​សែ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ សូម្បីតែ​នៅតាម​ស្ទឹង តាម​បឹងបួ តាម​ដៃ​ព្រែក ក៏មាន​បទល្មើស​ដាក់​ស​ម្រា​ស់​និង​បទល្មើស​ដាក់​ដាយ​ចាប់​ត្រី​យ៉ាង​មហន្តរាយ​ដែរ ព្រោះ​អី​លោក យ៉ាន់ វិ សា ក់ ហៅ​សែ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​។ ទន្ទឹមនឹងនេះ​លោក យ៉ាន់ វិសាក់ ហៅ​សែ តែងតែ​សម្ដែង​នូវ​ការខឹង​សម្បា​យ៉ាងខ្លាំង​ចំពោះ​អ្នកសារព័ត៌មាន​ដែល​ទូរស័ព្ទ​ទាក់ទង​សួរ​អំពី​ករណី​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​ពេញបន្ទុក​។

ប្រភពពី​ប្រជា​នេសាទ​នៅក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា លោក យ៉ាន់ វិសាក់ ហៅ​សែ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដាយ មានអំណាច​ធំធេង​ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យ៉ាង​គឃ្លើន​។ ដោយសារតែ​លោក យ៉ាន់ វិសាក់ ហៅ​សែ និង​បក្ខពួក​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ក៏ដូចជា​ចេះ​សែនព្រេន​ទៅ​ថ្នាក់លើ​ជាប្រចាំ​ផង​នោះ ទើប​សកម្មភាព​នៃ​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។

​ តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ភូមិ​-​ឃុំ ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​លោក យ៉ាន់ វិសាក់ ហៅ​សែ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដែលជា​បក្ខពួក​របស់ខ្លួន​ដាក់​សម្រាស់​ហ៊ុម​អួន​ចាប់​ត្រី​នៅក្នុង​បឹង​ស្ទឹង ព្រែក និង​ដាយ​ព្រែក ក៏ដូចជា​នៅក្នុង​បឹង​ទន្លេសាប​យ៉ាង​ពេញបន្ទុក​។ ជាងនេះទៅទៀត​លោក យ៉ាន់ វិសាក់ ហៅ​សែ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ជា​បក្ខពួក​របស់ខ្លួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា រុញ​ស៊ី​ប អូស​អួន​ក្រឡា​ញឹក​ជា​រៀងរាល់​យប់​នៅ​ចំណុច​ចាប់ពី​ឃុំ​ផាត់​សណ្ដាយ រហូតដល់​ទួល​នាង​សាវ ដែលមាន​ឈ្មោះ ម៉ៅ ជា​អ្នក​រត់ការ​កាង​ក្រុម​ជនល្មើស​។

ប្រភពពី​ប្រជា​សហគមន៍​នេសាទ​ក្នុង​ឃុំ​ផាត់​សណ្ដាយ បាន​ឲ្យ​ដឹង​ទៀតថា ចាប់ពី​ចំណុច​ទួល​នាង​សាវ ដល់​ចំណុច​ចម្ការ​ដំឡូង​មានឈ្មោះ ម៉ៅ ជា​អ្នករត់​ការបិទបាំង​បទល្មើស ហើយ​ចាប់ពី​ចម្ការ​ដំឡូង​ដល់​តំបន់​បឹង​ធំ​មានឈ្មោះ ធូ ជា​អ្នករត់​ការប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ប្រគល់​ឲ្យ​លោក យ៉ាន់ វិសាក់ ហៅ​សែ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដាយ ដើម្បី​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប​។ ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកសារព័ត៌មាន​មួយចំនួន​តែងតែ​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ពី​លោក យ៉ាន់ វិសាក់ ហៅ​សែ ជុំវិញ​បទល្មើស​នេសាទ​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​ឃុំ​ផាត់​សណ្ដាយ​។ ប៉ុន្តែ​លោក យ៉ាន់ វិសាក់ ហៅ​សែ ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ មិន​ឆ្លើយបំភ្លឺ​តាម​ការសាកសួរ​ព័ត៌មាន​ពី​អ្នកសារព័ត៌មាន​ទេ ហើយ​បែរជា​សម្ដែង​ការខឹង​សម្បា​ជាមួយ​អ្នកសារព័ត៌មាន​យ៉ាង​ងងើល​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​លោក យ៉ាន់ វិសាក់ ហៅ​សែ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ និង​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ហេតុនេះហើយ​ទើប​លោក យ៉ាន់ វិសាក់ ហៅ​សែ នៅតែមាន​អំណាច​ធំធេង​ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទតាមអំពើចិត្ត។បឋម

244 29919908_438657286555237_1299137645_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!