Comments Off

មេគយ​ខេត្តកោះកុង​ លោក សំ កុសល​មានអំណាចប្រព្រឹត្ត​អំពើពុករលួយ​ជិះលែង​ដៃ?

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តកោះកុង  បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន  ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ  ក៏ដូចជា​លោក គុណ  ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ ចាត់វិធានការ​ ទប់ស្កាត់​អំពើ ពុក រលួយ​ របស់លោក សំ កុសល ប្រធាន​សាខាគយ ​ខេត្តកោះកុង ខ្លះ​ផង​។ ដោយហេតុថា  មិនមែន​តែ​នៅ​ច្រក​ប៉ាក់ ​ខ្លង មួយ ​ប៉ុណ្ណោះ​ទេ​ដែល​លោក សំ កុសល ឃុបឃិត​ បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ គេចពន្ធ ម៉ូតូ​គេចពន្ធ  និង​ទំនិញ​ខុស ច្បាប់ បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត គឺ​នៅ​ច្រក​ផ្សេងៗ​ទៀត​ដូចជា ច្រក​ស្រែអំបិល និង​ច្រក​ចាំ​យាម ក៏​លោក សំ កុសល បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ យ៉ាង​ពេញបន្ទុក​ដែរ​។ ជាងនេះទៅទៀត​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​បាន​យក​លោក សំ កុសល ធ្វើជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​ហើយ​បន្ត​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​

បើទោះបី​រឿងអាស្រូវ​ពុករលួយ​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​រហូតមក​ដល់ពេលនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៅតែ​បណ្ដោយ​ឲ្យ​លោក សំ កុសល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ជាងនេះទៅទៀត​បច្ចុប្បន្ន​លោក សំ កុសល ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង កំពុង​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​ច្រើន​នាក់​នាំ​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ចូល​តាម​ច្រក​ប៉ាក់​ខ្លង និង​ច្រក​ផ្សេងៗ​ទៀត​យ៉ាង​ពេញបន្ទុក​។ ទង្វើ​របស់លោក សំ កុសល កំពុង​ធ្វើ​ឲ្យ​វិធានការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​ក្លាយជា​រឿង​ឥតន័យ និង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។​

​ប្រភពពី​មន្ត្រី​គយ​ក្នុង​អង្គភាព​សាខាគយ​និង​រដ្ឋាករ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉េង និង​ម៉ែ​អា​ម៉​ង់ និង​ឈ្មួញ​ផ្សេងៗ​ទៀត​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ប៉ាក់​ខ្លង យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា តាមរយះ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ម៉ូតូ​គេចពន្ធ​ជាដើម គឺ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ការដែល​លោក សំ កុសល ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​ប៉ាក់​ខ្លង និង​ច្រក​ផ្សេងៗ​ទៀត​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​កាន់តែ​ច្រើនឡើងៗ​ក្នុង​មួយខែៗ​។

​តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​តូចតាច​នៅ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ទំនិញ​ច្រើន​ប្រភេទ​ដែល​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉​ង់ និង​ម៉ែ​អា​ម៉េង នាំចូល​តាម​ទូក​ធំៗ​នៅ​ច្រក​ប៉ាក់​ខ្លង គ្មាន​ការបង់ពន្ធ​ត្រឹមតែ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​ត្រូវ​ធ្លាក់​ទៅក្នុង​ហោប៉ៅ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ព្រមទាំង​បក្ខពួក​យ៉ាង​សុខ​ស្រួល​។ បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉េង នៅតែ​អាច​នាំចូល​ប្រហិត​តាម​ទូក​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ហើយ​លោក សំ កុសល ជា​អ្នកទទួល​ផលប្រយោជន៍​ធំជាងគេ​។ ឈ្មួញ​តូចតាច​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉​ង់ និង​ម៉ែ​អា​ម៉េង បាន​យក​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ធ្វើជា​បង្អែក​យ៉ាងរឹងមាំ​ទើប​អាច​បន្ត​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​បឋម

29244418_431202177300748_7041725119470764032_n-150x150-1 29249137_431202030634096_8321172847334522880_n-1

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!