0

មេឈ្មួញ​ឧកញ៉ា ជ័យកាប់និ​ង​ដឹកឈើនៅ​ស្រុកសេសាន​និងស្រុកសៀម​ប៉ាងយ៉ាង​រលូនខ​​ណៈពុករលួយ​ជាប្រព័​ន្ធ

ប្រភពពីសកម្មជន​ព្រៃឈើ ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បា​ន​ឲ្យដឹងថា  លោក ម៉ុម សារឿន អភិបាលខេត្ត​ ស្ទឹងត្រែង ប្រ ហែល ជាទទួលបានលាភសក្ការៈ ​យ៉ាងច្រើន​ពីបទ​ល្មើស​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​​ ទើប​មិន​ចាត់វិធានការ ​បង្ក្រាប​និង​ទប់ ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របតាម ​បទបញ្ជា​លេខ​០០២​របស់​រាជរដ្ឋាភិបាល​ ។ប្រភពដដែលបន្តថា  បច្ចុប្បន្ន​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​​។  ជាក់ស្ដែង​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ចូលទៅ​ខេត្តរតនគិរី និង​ខេត្តក្រចេះ យ៉ាង​គគ្រឹកគគ្រេង​ទាំងថ្ងៃទាំង​យប់ ហើយ​មិនឃើញ​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បាន​​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នៅតែ​បំពាន​កាប់​ឈើ​ខាងក្រៅ​បរិវេណ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាងគគ្រឹកគគ្រេង។ សកម្មភាព​របស់​ឧកញ៉ា ជ័យ ក្នុងការ​កាប់​ឈើ​នៅ​ស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ គឺជា​រឿង​ដែល​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ដឹង​យ៉ាងច្បាស់​។ក៏ប៉ុន្តែ​លោក​អភិបាលខេត្ត បែរជា​ធ្វើ​មិនដឹងទៅវិញ​។ ទន្ទឹមនឹងនេះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង សុទ្ធតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឧកញ៉ា ជ័យ កំពុង​បំផ្លាញ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន យ៉ាង​រង្គាលផងដែរ។
សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​សំអាង និង​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​ជាច្រើន​នាក់​កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​មូលដ្ឋាន​ពួកគាត់​យ៉ាង​អនាធិបតេយ្យ ហើយ​ឈើ​ប្រភេទ​លេខ​២ ក្នុង​តំបន់​ព្រៃ​ឡង់​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ប៉ុន្តែ​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ព្រមទាំង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះឡើយ​។ ប្រការ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​រិះគន់ថា​លោក ម៉ុម សារឿន កំពុង​សម្ងំ​ទទួលផល​ប្រយោជន៍​ពីបទ​ល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង យ៉ាង​សុខ​ស្រួល​ដោយ​មិន​គិតគូរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ​។ សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ជាច្រើន​នាក់​នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ហើយ​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង ទៅ​ស្រុក​យួន​យ៉ាង​រលូន​ព្រោះ​លោក ម៉ុម សារឿន ជា​អភិបាល ខេត្ត និង​មន្ត្រី​ជំនាញ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ខណៈប្រជាពល រដ្ឋលើកឡើង ថាពុករ លួយជាប្រព័ន្ធ។

750x500_Untitled-2

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!