0

0 នគរបាល​ប្រឆាំងបទ​ល្មើសសេ​ដ្ឋកិច្ចក្រសួង​មហាផ្ទៃចាប់រ​ថយន្តដឹក​ឈើរបស់​មេឈ្មួញ​សឹង សំអុលរួចដោះ​លែងវិញខ​ណៈ​ពុករ​លួយ?

ខេត្តមណ្ឌលគិរី ៖​ សេចក្តីរាយការណ៏ឲ្យដឹងថារថ​យន្ត​ដឹក ឈើ​ធំៗ​មួយគ្រឿង​ត្រូវបាន​កម្លាំង​ន គរបាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃឈរជើង​ ក្នុង​ខេត្តមណ្ឌលគិរី ជិត​១០​នាក់​ដឹក នាំ​ដោយ​លោក ​យូ ប៊ុន​ស្រ៊ាង  ប្រដេញ​ចាប់តាំង ពី​ចំណុច​ អូរ​រ​មី​ស ក្រុង​សែន​មនោ​រម្យ រហូតដល់​ស្រុក​អូររាំង ទើប​អាច​ចាប់បាន​គឺ​ប្រដេញ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​២០​គីឡូម៉ែត្រ​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨។ ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក្នុង​ក្រុង​សែន​មនោ​រម្យបាន​ឲ្យ​ដឹងថារថយន្ត​ដឹកឈើ​នោះ​ជា​រថយន្ត​ប្រភេទ​វ៉េ​​អង ដឹកឈើ​ចេញពី​ស្រុក​កោះ​ញែកឆ្លងកាត់​ក្រុង​សែន​មនោ​រម្យ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨​។ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងម​ហាផ្ទៃ បាន​ប្រើប្រាស់​រថយន្ត​ជាច្រើន​គ្រឿង​ប្រដេញ​តាម​និង​ស្ទាក់​ពីមុខ​ទើប​អាច​ឃាត់​រថយន្ត​ដឹកឈើ​នោះបាន ហើយ​អ្នកបើកបរ​និង​ព្រូ​រថយន្ត​២​នាក់​ត្រូវបាន​​ឃាត់ខ្លួន​យកទៅ​សួរ​នាំនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​។​ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី បាន​បង្ហើប​ឲ្យ​ដឹងថា នៅពេល​អ្នកបើក​បររថ​យន្ត​ព្រូ​រថយន្ត​និង​រថយន្ត​ដឹកឈើ​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ទាំងយប់​ស្រាប់តែ​មានការ​បង្កើត​គ​ណៈ​កម្ម​ការ​ចម្រុះ​មួយ​ដើម្បី​ឆែកឆេរ​រថយន្ត​ដឹកឈើ​នោះ​ទាំងយប់ បើទោះបី​ហួស​ម៉ោង​រដ្ឋបាល​ក៏ដោយ​។ អ្វីដែល​មិនគួរ​ឲ្យ​ជឿ​នោះ​គឺ​នៅវេលា​ម៉ោង​៨​យប់ ស្រាប់តែ​គេ​ឃើញ​រថយន្ត​ដឹកឈើ​នោះ​ត្រូវគេ​បើក​ចេញពី​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី វិញ​ដោយរលូន។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារ​រថយន្ត​ដឹកឈើ​នោះ​ជា​របស់​មេ​ឈ្មួញ សឹង សំអុល ដ៏​មាន​ឥទ្ធិពល​ទើប​សមត្ថកិច្ច​នគរបាល​ដោះលែង​វិញ​ដោយប្រញាប់ប្រញ៉ាល់។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ឈរជើង​នៅក្នុង​ខេត្តមណ្ឌលគិរី ព្រោះ​សមត្ថកិច្ច​ទាំងនោះ​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ សឹង សំអុល ឡើយព្រោះខ្លួនពុករលួយ​។
ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ សឹង សំអុល នៅតែ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ខេត្ត​ម​ណ្ដ​ល​គិរី ក៏ដូចជា​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ ដែល​ពីមុន​មាន​មេ​ឈ្មួញ សឹង សំអុល ជា​ម្ចាស់​បាន​ប្ដូរ​ឈ្មោះ​ថ្មី​ហើយ​គឺ​ឈ្មោះ ប៉ា​វី​ភី​អ ដោយមាន​អ្នកស្រី ខេង ស្រីមុំ ជា​នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន​នេះ​។ ទោះជា​យ៉ាងណា​មេ​ឈ្មួញ សឹង សំអុល នៅតែមាន​ឥទ្ធិពល​ធំធេង​ក្នុង​ការកាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅក្នុង​ខេត្តមណ្ឌលគិរី ជាក់ស្ដែង​កាលពី​ព្រលប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចាប់​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​រូបនេះ​បានតែ​មួយដង្ហើមចង្រិត​ក៏ត្រូវ​ដោះ លែង​វិ ញ​យ៉ាង​ប្រញាប់ប្រញាល់​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​សជណរបស់ គណៈរដ្ឋមន្រ្តី ពុំមាន ប្រសិទ្ធភាពខណៈមេ​ឈ្មួញ សឹង សំអុលមាន ឥទ្ធិពលអំ ណាច ទឹកប្រាក់ជះលើសមត្ថកិច្ចពុករលួយ។បឋម

29745567_437047853382847_726799848_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!