Comments Off

ក្រោមអំណាច​លោកលាង​ ហៃមេការិយា​ល័យគយនិង​រដ្ឋាករអាកាស​យានដ្ឋានអន្តរជា​តិភ្នំ​ពេញអំពើពុករលួ​យជាលក្ខណៈប្រ​ព័ន្ធ?

ក្រោមអំណាចលោកលាង   ហៃមេការិយាល័យ​គ​យនិង​រដ្ឋាករអាកាស​ យានដ្ឋាន អន្តរជាតិ​ភ្នំពេញ  ​ប្រភពពី​អ្នក​រត់ការ ទំនិញ​វិនិ ​យោគបាន​លើកឡើង ថាពោរពេញ​ដោយ អំពើពុករលួយ  ជា​លក្ខណៈ​​ប្រព័ន្ធ តាម​រូប​ភាព​តម្រូវ  ឲ្យ​មានការ​បង់ប្រាក់ សម្រាប់ ​ឯកសារ​ប្រតិវេទន៍​គយ ក្នុង​មួយ​ឯក​សារៗ  ចាប់ពី ៣៥​ដុល្លារ​ទៅ ៧៥​ដុល្លារ  នេះ​គិត​សម្រាប់តែ​ឯកសារដែ ល​គ្មាន​កំហុ​ស។​​ដោយឡែក​ឯកសារ​មាន​កំហុស​ត្រូវ​កោសរូស​តាម​អំពើ​ចិត្តហើយ​គេ​មិនទាន់​គិតដ​ល់ ទំនិញ​មួយចំនួន ដែល​បង់ពន្ធ​មិន​គ្រប់  ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រក​នេះ​ឡើយ  ។​ក្រុម​អ្នក​រត់ការ​បានលើកឡើ​ង​ថា  ការិយាល័យ​​គយ និង ​រដ្ឋាករ អាកាស យានដ្ឋាន អន្តរជាតិ​ភ្នំពេញ ដែលមានលាង  ហៃ​ជា​ប្រធានបាន​អនុ​វត្ត​តាម​​គន្លងលោក ហ៊ី​វ សុធា​រិ​ទ្ធអតីតមេការិយាល័យ​គយនិង​រដ្ឋាករអាកាស​យានដ្ឋានអន្តរជាតិ​ភ្នំពេញដែលត្រូវបានដកចេញ ​។​ប្រភពឲ្យដឹង​ថាក្នុង​មួយ​ឯកសារ សម្រាប់​ទំនិញ​វិនិយោគ​នាំចូល ត្រូវ​បង់ប្រាក់​ប្រមាណ ៧៥​ដុល្លា​រ ក្នុងនោះ អ្នក​រត់ការ ត្រូវ​បង្ខំចិត្ត​បង់ប្រាក់ ឲ្យ​កូនចៅ​លោកលាង  ហៃជា​មន្ត្រី​គ​យ ទទួល​​ផ្នែក​នីមួយៗ​តាម​ការទាមទារ ដូចខាងក្រោម ៖
​ទី​១-​ត្រូវ​បង់​ចំនួន ៥​ដុល្លារ សម្រា​ប់​មន្ត្រី​គយ ទ​ទួល​ផែន​ផ្នែក​ចុះ​លេខ ឈ្មោះ ធឿន ។ ទី​២-​បង់ប្រាក់​ចំនួន ២០​ដុល្លារ សម្រា​ប់​គណនេយ្យ ឈ្មោះ សារ៉ាន់ ។ ទី​៣-​បង់ប្រាក់​ចំនួន​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិ​និត្យ និង​ចំនួន​ ១០​ដុល្លារ ទៀត​ផ្នែក​កូនចៅ មន្ត្រី​គយ​ខាង​ពិនិត្យ​។ ទី​៤-​បង់ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក បញ្ចុះ ឯកសារ និង​ទី​៥ ត្រូវ​បង់​ឲ្យ អនុប្រធាន​កា​រិយាល័យ ជា​កិច្ច​បង្ហើយ​ឯកសារ ចំនួន ៥​ដុល្លារ ។ ដោយឡែក​ចំពោះ ទំនិញ​វិនិយោគ​នាំចេញ ក្នុង​មួយ​ឯកសារ ក៏ត្រូវ​បង់​ចំនួន ៣៥​ដុល្លារ ។​
​អំពើពុករលួយ​តាមរយៈ គាបសង្កត់​ទារលុយ​ទាំង​ឯកសារ​ស្របច្បា​ប់ របស់​ផ្នែក​ទំនិញ​វិនិយោគ ឧស្សាហកម្ម វាយនភ័ណ្ឌ រោង​ច្រក​កាត់ដេរ ដោយ​ករណីខ្លះ លោក លាង  ហៃបាន​តម្រូវ​ឲ្យ​មន្ត្រី​របស់ខ្លួន កេងប្រវ័ញ្ច ក្នុង​ប្រយោជន៍​ទៅ​លើ​ឯកសារ ខុស​បច្ចេកទេស​តិចតួច ឬ​កិច្ចការងារ​ប្រញាប់ ត្រូវ​ទាញយក​ប្រយោជន៍ លក្ខណៈ​ក្រោម​តុ កាន់តែច្រើន និង​ចង់ទៅ​ស៊ី​ញ៉េ កន្លែង​ណា​ក៏បាន​។ សមត្ថ​កិច្ចនៅព្រលានបាននិយាយថាសកម្មភាពគោះរបស់គយកូចៅលោក លាង  ហៃមិនមែនលោក គុណ ញឺម ជា មេមិនដឹងនោះទេ?។
ពាក់ព័ន្ធ​ករណីនេះ អ្នកសារព័ត៌មាន មិនទាន់​អាចទាក់ទង​សុំ​ការបំភ្លឺ ​ពី​លោក លាង  ហៃ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​បាន​នៅឡើយ​ទេ ។​ប្រសិនបើ​ដូច​ការរាយការណ៍​ពី​អ្នករត់​ឯកសារ​មែ​ន​ព​តិ​មាន​ខាងលើ​គឺ​គ្រប់គ្រាន់​សម្រាប់​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​​ចាត់​មន្ត្រី​ឲ្យ​ចុះ​ស្រាវជ្រាវ​ព្រោះ​បើតាម​ច្បាប់​ប្រឆាំង​អំពើរ​ពុករលួយ​ស៊ី​តែ​៥​ដុល្លារ​គឺ​ត្រូ​វ​ជាប់គុក​យ៉ាងតិច​មួយអាទិត្យ​ដែរ​៕

29004447_2054266344844894_1862427806_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!