Comments Off

ឧកញ៉ា​តាំងអៀងបន្ត​ធ្វើសកម្មភាព​កាប់ឈើទ្រង់​ទ្រាយធំ​នៅជួរភ្នំឱរ៉ាល់​ខេត្តពោធិ​សាត់​ជ្រកក្រោមយី​ហោក្រុមហ៊ុន​MDSរបស់​លោ​កឧកញ៉ាទ្រីភាពដឹកជញ្ជូន​យកទៅលក់​វៀត​ណាម?

ខេត្តពោធិសាត់៖  ក្រោយប្រមុខរដ្ឋាភិបាលនៃព្រះរាជា​ណាច ក្រកម្ពុជា​សម្ដេចតេជោ  ហ៊ុន សែន ប្រកាសលុបចោល ការ ប្រមូល ផលអនុផលព្រៃ ឈើនៅ​លើដីសម្បទា​នសេដ្ឋកិច្ចនា ដើមឆ្នាំ២០១៨នេះ នេះ ​លេចចេញ  ម្ដងទៀតលោក ឧកញ៉ាទ្រី ភាព ល្បីសាងសមិទ្ធិផលថ្មី កាប់ឈើ យ៉ាងកក្រើកប្រជាពលរដ្ឋ ក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវ៉ា​ញ  ខេត្តពោធិសាត់​ខណៈ រដូវកាល ឃោសនានិងបោះឆ្នោតជ្រើសតាំងតំ ណាងរាស្ត្រខិតជិតមកដល់តើជាការពិតឬទេ  ក្រុមហ៊ុន (MDS) របស់ លោក ឧកញ៉ា ទ្រី ភាព ចាប់ផ្ដើមឡើងវិ​ញកា​ប់ និងដឹកជញ្ជូនឈើជាទ្រង់ទ្រាយធំ  នៅខេត្តភាគកណ្ដាល  នៃប្រទេសកម្ពុជា បន្តដឹក យកទៅលក់ នៅប្រទេសវៀតណាម។បើតាម​ដឹង លោកឧក​ញ៉ា ទ្រីភាព ធ្លាប់បានប្រកាស បញ្ឈប់អាជ្ញាប័ណ្ណកាប់និង ដឹកជញ្ជូ​នឈើចេញ ពីក្នុងស្រុកនិងបានធ្វើការព្រមា ន ចំពោះក្រុមឈ្មួញ​ណាដែលបានយកឈ្មោះ  របស់លោកឧកញ៉ា ​ ទៅប្រើប្រាស់ ក្នុងការកាប់និងដឹកជញ្ជូនឈើដោយខុសច្បាប់  ។បន្ទាប់ពីស្ងប់ស្ងា​ត់អស់មួយរយៈ និងក្រោយរដ្ឋាភិបាល កម្ពុជាបានប្រកាស លុបចោលការប្រផល អ​នុផលព្រៃឈើ នៅលើដីសម្បទានរបស់រដ្ឋ  ទូទាំងប្រទេសនោះ ក៏​ស្រាប់តែ ចាប់ផ្ដើម ឡើងវិ ញជាថ្មីម្ដង  ទៀត ល្បីថាក្រុមហ៊ុនMDSរបស់ លោកឧកញ៉ា ទ្រី ភាព កាប់ដឹកជញ្ជូន​ឈើយ៉ាងកក្រើក និងទ្រង់ទ្រាយធំ នៅស្រុ ក ភ្នំក្រវ៉ា​ញ និងស្រុកវាលវែងនៃទឹកដីខេត្តពោធិសាត់ បន្តយកទៅលក់នៅប្រទេសវៀតណាម។គេបាន ប្រទះឃើញសក​ម្មភាពគ្រឿងចក្រកំពុងឈូសឆាយផ្លូវដើម្បី​ដឹកជញ្ជូនឈើចេញពីព្រៃ និងដឹកតាមគោ យន្តកន្ត្រៃនិង រថយន្តកែឆ្នៃ ដំរីទឹកនិង បង្កុងរួចស្ទូចដាក់រថយន្តយីឌុបខ្នាតយក្សចេញទៅដោ​យ​រលូន ឆ្នងកាត់ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ជាដើម។
គេនៅចាំបានថាលោក ឧកញ៉ា  ទ្រី ភាព បន្ទាប់ពីកាប់ឈើគ្រញូ​ង  និ​ងឈើប្រភេទនាងនួន  ស្ទើរ រលាយផុតពូជអស់ នៅ កម្ពុជា  នោះ គាត់ទទួលបានបណ្ឌិតកិក្តិយសលើ មុខជំនួញដ៏កក្រើក នៅក្នុងសង្គ​មហ្វេស ប៊ុកម្តង រួចមក ហើយ ដែល កាលនោះ​ មានម​តិពីគ្រប់មជ្ឈដ្ឋានបានរិះគន់ចំៗថាលោក ឧកញ៉ា ទ្រីភាព ទទួលបាន​បណ្ឌិត លើមុខជំនាញ ខាងកាប់ បំផ្លាញ ព្រៃឈើប៉ុណ្ណោះ​។សេចក្ដីរាយការណ៏បានឱ្យដឹងថា នៅបច្ចុប្បន្ននេះ កេរ្តិ៏ឈ្មោះរបស់លោកឧកញ៉ា ទ្រី ភាព​ បានលេចចេ​ញសារជាថ្មីម្ដងទៀត ហើយខណៈសេចក្ដីរាយការណ៍​អះអាងថា មានមេការធំៗ ទី១ ឈ្មោះចន្នី ទី២ ឈ្មោះហេង និងទី៣ ឈ្មោះខា មិនតែប៉ុណ្ណោះពួកគេ​មានមេការ រងឈរប្រចាំមើការកាប់និងទិញឈើនៅតាម ចំណុចសំខាន់ៗ គឺ​ឈ្មោះ អុល ឈ្មោះម៉េង ឈ្មោះពេទ្យ ត្រូវជាកូនរបស់តាម៉ាប់ និងមួយចំនួនទៀត ​ឈ្មួញរៃរង ប្រមូលទិញ គ្រប់រូបភាព ដឹកជញ្ជូន ចូលទៅក្នុងទីតាំងក្រុមហ៊ុន នៅដឹកទៅលក់នៅឯប្រទេ​សវៀតណាមតែម្ដង។ក្រុមហ៊ុន លោកឧក​ញ៉ា ទ្រី ភាព កំពុងឈូសឆាយ ធ្វើផ្លូវ គ្រប់ច្រកល្ហក ដើម្បីដឹកជញ្ជូនឈើ មានទី១ ផ្លូវ ម្ដុំភ្នំចិនយំ ចូលទៅមាត់ស្ទឹងម្ដុំអង្គតែន០១៦ ។ទី២ ផ្លូវទួលគ្រួ​ស ចេញពីផ្លូវជាតិលេខ៥៦ ត្រង់ចំណុចជិតកន្លែងស្តុបអុស ចូលទៅវាលអន្ទ្រា។
ទី៣ ផ្លូវអន្លុង ក្រូច ហៅអន្លុងឃូត។ ទី៤ ផ្លូវចូលទៅ ក្រពើ២ ក្រោ​ម។ ទី៥ ផ្លូវចូលទៅពងពង់ ។ស្ថិតក្នុងភូមិសាស្ត្រ ស្រុកវាល វែង និងមានផ្លូវជាច្រើនទៀតនៅក្នុងស្រុកភ្នំក្រវ៉ាញ មិនទាន់បានរៀបរាប់ ។ប្រជាពលរដ្ឋ ក្នុង្ឋខេត្ត ពោធិសាត់ បានសម្ដែ​ងនូវ ការខកចិត្តនិងរិះ គន់ ថាក្រោមរូបភាព លេសថា ក្រុមហ៊ុន ដឹកឈើចាស់បាតឃ្លាំង និងអាជ្ញាប័ណ្ណហួស សុពលភាព ជាង១០ ឆ្នាំមកហើយនោះ  ក្រុមហ៊ុន MDS កាប់និងដឹងឈើមិនចេះ​អស់  ស្ទើរលាយអស់ពីក្នុងព្រៃ  នៃជួភ្នំឱរ៉ាល់ ទៅហើយមិនស្កប់ ស្កល់ លោកឧកញ៉ា ទ្រី ភាព ទៀត ។
ប្រជាពលរដ្ឋអ្នករកស៊ីដឹឈើ  តាមម៉ូតូនិយាយថា “ពួកគាត់ដឹកឈើ​ហ្នឹង​!យកទៅលក់ឱ្យ  ក្រុមមេការខាងលើនោះ បានតម្លៃ ថោក បើអ្នកណាហ៊ាន ដឹកបង្ហួសគឺពួកគេចាប់យក ឬត្រូវក្រុមមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនតូច ចាប់ព្រមានអោយ​បង់លុយមិនខានឡើយ  ។ប្រជាពលរដ្ឋរស់នៅក្នុងស្រុកភ្នំក្រវ៉ាញ  បានសម្ដែង ការខឹងនិងអាចឈានដល់ ខឹងគោវាយ រទេះ តែម្ដង ។ កា​រលើកយ​ករឿងរ៉ាវខាងលើនេះមកធ្វើការចុះផ្សព្វផ្សាយក្នុងគោលបំណង រិះគន់ដើម្បីស្ថាបនានិងចូល រួម ការពារ ថែរ ក្សាធនធានធម្មជាតិ ។​ជាពិសេសចូលរួម ជាមួយរដ្ឋាភិបាលកែទម្រង់ប៉ុណ្ណោះ ។បឋម

28576856_574517172881532_9088445844935185368_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!