ខេត្តបាត់ដំបង៖ ប្រភពពីក្រុមមន្ត្រីតូចតាចចំណុះ ស្នងការខេត្តបាត់ដំបងបាន លួចបង្ហើបឱ្យដឹងថា លោក ម៉ៅ រង្សី គឺជាអ្នកកាន់កាប់និងទទួលខុស ត្រូវក្នុងការស៊ើប អង្កេតនិង បង្ក្រាបបទល្មើសសេដ្ឋកិច្ចនៅ ក្នុងខេត្តបាត់ដំបង ទាំងមូលពិសេសទំនិញ ដែលឆ្លងកាត់ ផ្លូវជាតិលេខ៥។ ពេលខ្លះ លោកម៉ៅ រង្សី បាន អនុវត្ត ហួសពីការកំណត់របស់លោ កអ៊ុចសុខុនជា ស្នងការនគរបាលខេត្តបាត់ដំបងបានដាក់ចុះដែលបញ្ហានេះនាំឱ្យមានភាពចម្រូងចម្រាស់ផងដែរ។នគរបាលសេដ្ឋកិច្ចរបស់លោកម៉ៅ រង្សី មួយក្រុមបានឈរជើងនៅស្រុកបវេលត្រង់ចំណុចស្ពានពង្រដែលទីតាំងពួកនេះគឺចាំស្ទាក់រាប់ក្បាល ឡានដឹកជញ្ជូន ទំនិញមកពីចំណុចភ្នំព្រឹកសំពៅលូនកំរៀងហើយនឹងបានដាក់ប៉ុស្តិ៍ជជុះមួយចំនួនទៀតនៅក្នុងទីរួមខេត្តបាត់ដំបងជាចំហរគឺមិន ត្រឹមតែជម្រិតយកលុយពីទំនិញដែលដឹកមកពីតាមបណ្តាព្រំដែនឆ្លងកាត់ខេត្តបាត់ដំបងឬឆ្លងកាត់ផ្លូវជាតិលេខ៥ប៉ុណ្ណោះទេសូម្បីតែទំនិញ ភាគច្រើនដែលបង់ពន្ធ នាំចូល ពីប្រទេស វៀតណាមហើយដឹកពី ភ្នំពេញឆ្លងកាត់ ផ្លូវជាតិលេខ៥ចូលខេត្តបាត់ដំបងក៏ត្រូវកម្លាំងរបស់លោក ម៉ៅ រង្សី បង្ខំឱ្យបង់លុយដោយគ្មានការយោគយល់អ្វី ទាំងអស់បើតាមក្រុមឈ្មួញបានឱ្យដឹងទៀតថាលោក ម៉ៅ រង្សី បានកេណ្ឌប្រមូលឈ្មួញរកស៊ី ធំៗក្នុងខេត្តមួយចំនួន ជាពិសេស ក្រុមឈ្មួញរកស៊ីលោតឆ័ត្រ ដោយតម្រូវចរចារឱ្យបង់លុយហើយបើមិនបង់វិញ និងត្រូវបង្ក្រាបយកស្នាដៃជាញឹកញាប់លោក ម៉ៅ រង្សី តែងរអ៊ូប្រាប់ក្រុមឈ្មួញអំពីផល លំបាករបស់ គាត់ ដែលមានតួនាទីប្រមូលលុយសម្រាប់បង់ឱ្យថ្នាក់លើក្នុងកម្រិតខ្ពស់។ ប៉ុន្តែគេពុំបានដឹងថាលោក ម៉ៅ រង្សីប្រឹងប្រមូលលុយយកទៅបង់ឱ្យថ្នាក់ណាខ្លះទេ។ប្រភពពីក្រុមឈ្មួញវិញបាននិយាយថាជាធម្មតាឡានដឹកទំនិញស្របច្បាប់ត្រូវបង់ប្រាក់ឱ្យទៅកម្លាំងរបស់លោកម៉ៅរង្សីក្នុង មួយឡានចាប់ពី ១០០បាត ទៅ៥០០បាតហើយសម្រាប់ទំនិញបង់ពន្ធមិនគ្រប់និងទំនិញនាំចូលមិនស្របច្បាប់ដូចជាសាច់មាន់ ខូចគុណភាពជ្រូកក្រហមសាច់ប្រហិត រួមទាំងការ នាំចូលនូវត្រីចាបត្រីឆ្តោរសុទ្ធតែមានការហាមឃាត់គឺបែរជាកម្លាំងរបស់លោកម៉ៅ រង្សី ឃុបឃិតត្រូវរ៉ូវចំពោះឈ្មួញដែលមានខ្សែឯចំពោះក្រុម ឈ្មួញ ដែលគ្មានខ្សែវិញ និងត្រូវ ម៉ៅ រង្សី ជម្រិតបង្ខំឱ្យបង់លុយតាមតែអំពើចិត្ត។ជុំវិញព័ត៌មានផ្ទៃក្នុងវិញបានធ្វើការរិះគន់លោកម៉ៅ រង្សី ថាបានផ្តល់ គម្រូអាក្រក់ ដល់នគរបាលសេដ្ឋកិច្ច ខេត្តបាត់ដំបងនាំឱ្យគ្រប់ៗគ្នាគិតតែពីផលប្រយោជន៍ផ្ទាល់ ខ្លួនផ្ទុយអំពីចំណាត់ការរបស់ថ្នាក់ លើដែលពេលខ្លះ លោក ម៉ៅ រង្សី បានបញ្ជា កម្លាំងឱ្យដេញចាប់ទំនិញនិងរាប់ក្បាលឡានយកលុយមានទ្រង់ទ្រាយធំជាងជំនាញគយនិងរដ្ឋាករទៅទៀត។ ហើយដែលបញ្ហានេះទំនងបែប ជាមានការបើកភ្លើងខៀវពីសំណាក់ លោកអ៊ុចសុខុន ស្នងការខេត្តបាត់ដំបងផងដែរ ។ចំពោះករណីខាងលើនេះប្រជាពលរដ្ឋបានសំណូមពរដល់ លោកនាយឧត្តមសេនីយ៏នេតសាវឿនអគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងចំពោះទង្វើរបស់លោកម៉ៅរង្សីនោះទេ?នាំឲ្យប៉ះពាល់ដល់ស្ថាប័ននគរបាលជាតិ។អង្គភាពយើងមិនអាចទាក់ទងលោកម៉ៅរង្សីសុំពន្យល់បានទេ៕
Comments Off
លោកម៉ៅ រង្សី ប្រមូលលុយពីឈ្មួញបទល្មើសទំនិញគេចពន្ធគ្រប់ប្រភេទ
Posted by cwja
on 19 March, 2018
Filed in: ព័ត៌មានសំខាន់
About cwja
Recent Posts
- លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានគួរចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀជាបន្ទាន់ជិតរលាយហើយ
- លោក ភេម សុខុន នាយសង្កាត់ជលផលបាកានបញ្ជារឲ្យឈ្មោះ គុយ តាំងលីប្រមូលលុយពីបទល្មើសនេសាទទាំងតូចទាំងធំពេញបឹងទន្លេសាប
- លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងលោក គុណ ញឹម គួរចាត់វិធានការទប់ស្កាត់មេគយច្រកទំនប់រលក លោក នុប សំអានល្បីខាងប្រព្រឹត្តអំពើពុករលួយ
- លោក ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលចាត់វិធានការត្រួតពិនិត្យភាពមិនប្រក្រតីនៅក្នុងមន្ទីរសុខាភិបាលខេត្តកំពង់ធំ
- សៅ ប៊ុនណារិទ្ធមេប៉ូលីសអន្តោរប្រវេសន៍ជម្រិតជាន់កពលករខ្មែរយកលុយឆ្លងពីប្រទេសថៃមកលេងស្រុកកំណើតតាមអំពើចិត្ត?
- ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ល្បីល្បាញការកាប់បំផ្លាញខាងក្រៅក្រុមហ៊ុន តំបន់ អន្ទ្រងនិង ព្រៃអភិរក្ស ជីវ:ចម្រុះបរិស្ថានភ្នំព្រិចនិងតំបន់ដែនជម្រកសត្វព្រៃស្រែពកយ៉ាងសកម្ម
- លោក ទៀង សៅរតន៍ ស្នងការនរងនគរបាលខេត្តមណ្ឌលគិរីឃុបឃិតជាមួយឈ្មួញទាំងតូចទាំងធំដឹកឈើចេញទៅលក់ស្រុកយួនទាំងថ្ងៃទាំងយប់
- ឈ្មោះស្ម័គ្រជាប្អូនបង្តើតរបស់លោក សីមប្រធានស្នាក់ការ៧៨៧ប្រចាំស្រុកអណ្ដូងមាសនិងឈ្មោះណាតអាងអំណាចមេអ.ហស្រុកអណ្ដូងមាសនៅពីក្រោយខ្នងចាំកាងដឹកឈើទៅលក់នៅប្រទេសវៀតណាម
- ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតស្នើទៅស្ថាបន័ប្រឆាំងអំពើពុករលួយស៊ើបអង្កេតភាពមិនប្រក្រតីរបស់លោកស៊ឹម សំអាតនិងលោកសេម មករាមេច្រកទ្វារអន្តរជាតិប៉ោយប៉ែត
- លោកយ៉ាន់ វិសាក់នាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយដុះស្លែរមានអំណាចប្រមូលលុយពីបទល្មើសនេសាទាំងខ្មែរទាំងយួនពេញបឹងទន្លេសាបអភិបាលខេត្តនៅស្ងៀម