Comments Off

លោក​ផ្កាយ១​ទំនើង​ឈ្មោះ​ នេត សំអាត់​ អនុប្រធានការិយា​ល័យទំនាក់​ទំនងព្រំដែន​ផឹក​ស៊ីស្រវឹង​​ខ្លាហាន​ខឹង​ប្រើអំពើ​​ហង្សារ​​លើក្មេង​​ស្រី​រត់តុរបួស​​​យ៉ាង​​ធ្ងន់​ធ្ងរ

ខេត្តបន្ទាយមានជ័យ​៖ ប្រ​ភ​ពី​មន្ត្រី​យោធា​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ម្នាក់  បាន​ប្រាប់​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ  បាន​និយាយថា អនុ ប្រធាន​ ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ -​ថៃ ដែលមាន​រឿងអាស្រូវ​ផឹកស៊ី​ស្រវឹង ​ប្រើ​អំពើហិង្សា​យក​ចាន​គប់​ លើ ក្មេង ស្រី​រត់​ តុ​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​បែកក្បាល​ដេរ  ៤​ថ្នេរ កាលពី​ចុងខែ​មករា ឆ្នាំ​២០១៨  កន្លងមកនេះ ត្រូវបាន​ថ្នាក់លើ​ដក​បញ្ឈរ ជើង​នៅ​ក្រសួងការពារជាតិ​ហើយ​។  ប្រភប​ន្ត​ទៀតថា លោក​ផ្លា​យ​១​ទំនើង​នោះ  ត្រូវ​ប្រឈម​នឹង​វិន័យ ​ទណ្ឌកម្ម​កង កម្លាំង ប្រដាប់អាវុធ​។​

​សូម​រំលឹកថា នៅ​យប់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៨ កន្លងមកនេះ វេលា​ប្រហែល​ម៉ោងជាង ៧​យប់ លោក​ឧត្ដមសេនីយ៍ត្រី នេ​ត សំអាត អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ នៃ​ក្រសួងការពារជាតិ បាន​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​សប្បាយរីករាយ នៅ​ភោជនីយដ្ឋាន “​ស្រះ​ត្រជាក់ចិត្ត​ថ្មី​” ដែលមាន​គ្នីគ្នា​ប្រមាណ​ជា ៨ ទៅ ៩​នាក់ ស្ថិតក្នុង​សង្កាត់ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ បន្ទាប់ពី​កម្មវិធី​ផឹកស៊ី​អូសបន្លាយ​ពេល​ដល់​យប់​ជ្រៅ ដោយ​ក្រុម​លោក​ផ្កាយ​១ នេ​ត សំអាត បាន​ផឹក​អស់​ប្រហែលជា​ស្រា​បៀ​ប្រមាណ ៣-៤ កេស ស្រវឹង​គ្រប់គ្នា លុះដល់​វេលា​ម៉ោង ១១​ជាង​យប់ ថ្ងៃ​ដដែល​ក្មេងស្រី​អ្នកមើល​តុ​បាន​ដើរទៅ​បន្ទប់ទឹក ពេល​មក វិញ​ក៏ត្រូវ​លោក​ផ្កាយ​១ យក​ចាន​គាប់ ទៅលើ​នាង កណ្ដាល​ចំ​ថ្ងាស​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន រួម​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដេរ​ស្នាមរបួស​អស់ ៤​ថ្នេរ​។

មន្ត្រី​យោធា​ជាន់ខ្ពស់ នៃ​ក្រសួង​ការ ពារ​ជាតិ​មួយរូប បាន​បង្ហើប​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន នា​ព្រឹក ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ថា លោក​ឧ​ត្ត​សេនីយ៍​ត្រី នេ​ត សំអាត អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំ​កម្ពុជា​-​ថៃ ដដែល​យក​ចាន​គប់​លើ​ក្បាល​ក្មេងស្រី រត់​តុ កាល ពី​ពេល​ថ្មីៗ​កន្លងមកនេះ ត្រូវបាន​ថ្នាក់លើ​ដកប​ញ្ឃ​រ​ជើង​នៅ​ក្រសួង ការពារជាតិ​បណ្តោះអាសន្ន ដើម្បី​ទទួលពិន័យ​ទណ្ឌកម្ម​។​

​​នារី​បំរើភ្ញៀវ​ផ្នែក​រត់​តុ ជា​ក្មេងស្រី​រងគ្រោះ បាន​និយាយថា ពេល​នាង​ដើរទៅ​បន្ទប់ទឹក​ហើយ ត្រូវបាន​អ្នកធំ​ថ្នាក់​ផ្កាយ​១ គប់​នាង​នឹង​ចាន​ដោយ​មិនបាន​ដឹងថា លោក​ផ្កាយ​១ ខឹង​នាង​រឿង​អី​នោះទេ​? ដោយសារ​នាង​មិនបាន​ឈ្លោះប្រកែក​តបត​ដោយ​ពាក្យ​ធ្ងន់ធ្ងរ​អី​ជាមួយ​លោក​ផ្កាយ​១ រូបនេះ​ទាំងអស់ នាង​ក៏​ឆ្ងល់​ដែរ​ថា ហេតុ​អី​បានជា​លោក​ផ្កាយ​១ រូបនោះ គប់​នាង​បែបនេះ​? លុះ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ បងស្រី​ជនរងគ្រោះ បាន​នាំ​ប្អូនស្រី​រូបនោះ ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​។

​ ​សូមបញ្ជាក់ថា ក្មេងស្រី​រងគ្រោះ ឈ្មោះ ជិន ស្រី​នាង អាយុ​១៥​ឆ្នាំ មុខរបរ អ្នករត់​តុ នៅក្នុង​ភោជនីយដ្ឋាន​ខាងលើនេះ​។ បន្ទាប់ពី​មាន​ពាក្យបណ្តឹង អ្នកបង្ក​ខាងលើនេះ គឺ​បាន​សម្រុះ​ស​ម្រួ​ក​គ្នា​ក្រៅ​ប្រព័ន្ធតុលាការ​ដោយ​សងជំងឺចិត្ត​នារី​រងគ្រោះ ត្រឹម​ទឹកប្រាក់ ១,៤០០,០០០ រៀល ដើម្បី​បញ្ចប់​រឿងរ៉ាវ​អាស្រូវ​នេះ និង​ព្យាយាម បិទបាំង​ព័ត៌មាន​ផងដែរ ប៉ុន្តែ​ត្រូវបាន​បែកធ្លាយ​ដល់​ថ្នាក់លើ ទើ​ម​មាន​ចំណាត់ការ​រហូត​ដក​បញ្ឈ​ជើង​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សៀក សុជាតិ នាយរង​សេនាធិការ​ចម្រុះ និង​ជានា​យក​ទីចាត់ការ​ការងារ​ព្រំដែន​អគ្គបញ្ជាការ បានបញ្ជាក់​ប្រាប់​បណ្ដា​ព័ត៌មាន​ក្នុងស្រុក​កាលពី​កន្លងទៅ​នៅ​ថា ពាក់ព័ន្ធ​រឿងរ៉ាវ​អាស្រូវ របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឈ្មោះ នេ​ត សំអាត អនុប្រធាន​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បាន​យក​ចាន​គប់​ត្រូវ​ក្បាល​ក្មេងស្រី​រត់​តុ នៅ​ក្រុង​ប៉ោយប៉ែត​នោះ លោក​នឹង​គាំទ្រ​ទាំងស្រុង​ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​តាមផ្លូវ​ច្បាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​សង្កត់ធ្ងន់​យ៉ាង​ថា ទង្វើ​របស់លោក នេ​ត សំអាត វា​ខុស​នឹង​ច្បាប់​កង​យោធ ពល​ខេមរភូមិន្ទ​ខ្លួន​មាន​តួនាទីរ​ហូតថ្នាក់​ឧ​ត្ត​ម​សេនីយ៍​មិនមែន​បំពាក់​ឲ្យ​យក​អំណាច​នេះ ទៅ​គាប់សង្កត់ ប្រជាពលរដ្ឋ ឬ​ប្រើ​អំពើ​ព្រៃផ្សៃ​បង្ក​ឲ្យ​មាន​របួសស្នាម​យ៉ាងនេះ​បានទេ ហើយក៏​មិនអាច​យក​ថវិកា​ប៉ុណ្ណឹង​ទៅ​បន្សាប់​ជនរងគ្រោះ​បាន ត្រូវ​ប្រឈម​នឹង​ដោះស្រាយ​បញ្ហា​នេះ អនុវត្ត​ទៅតាម​វិន័យ​កងយោធពល​ខេមរភូមិន្ទ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​មន្ដ្រី​យោធា នៃ​កងទ័ព​កិច្ចការ​ព្រំដែន បង្ក ឬ​ធ្វើ​ឲ្យ​មាន​ស្នាមរបួស​ដល់​អ្នកណាម្នាក់​រួចខ្លួន​ពី​សំណាញ់​ច្បាប់​ដាច់ខាត គឺ​ត្រូវ​វិធានការណ៍​ផ្លូវច្បាប់​យ៉ាង​ដាច់ ដើម្បី​ការពារ​មុខមាត់ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​កង​យោធពលខេមរភូមិន្ទ​។

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ មហាជន​ក៏បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ និង​ប៉ូលិស ប៉េអឹម គួរតែ​ជួយ​អន្តរាគមន៍​បន្ថែម ទោះបីជា​សងជំងឺចិត្ត​ក៏ដោយ ក៏​គួរ​អញ្ជើញលោក​ផ្កាយ​១ ទំនើង​ទៅ​តុលាការ ព្រោះថា លើក​នេះ​ត្រឹមតែ​បែកក្បាល​អ្នករត់​តុ ចុះបើ​ថ្ងៃ​ក្រោយពេល​ផឹកស៊ី លោក​ផ្កាយ​១ មិន​សប្បាយចិត្ត ដក​កាំភ្លើង​បាញ់​គេ មិន​របួស​ស្លាប់​គេ​អស់ហើយ​។(បឋមចាំមើលចំណាត់ការតុលាការ)

27781172_614120632313107_656823941_n 27721119_614120648979772_1041755820_n 27661587_614120635646440_1337891703_n 27661904_614120645646439_2101964230_n 27661519_614120625646441_459353798_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!