0

ប្រមុខរដ្ឋាភិបាល​កម្ពុជាសម្ដេចតេជោ​គួរឬមិន​គួរបញ្ឈប់​អាជ្ញាប័ណ្ណជាបន្ទាន់​ក្រុមហ៊ុនដៃ​​ថាងរបស់ឧក​ញ៉ាសឹង្ហ ​សំអុលកំពូល​ល្បិចកាប់ឈើ​ដឹកលក់​ធ្វើអាជីវ​កម្មឆ្លង​ដែនទៅប្រទេស​វៀតណាម​

ប្រជាពលរដ្ឋស្រុកស្នួល  ​ខេត្តក្រចេះ បន្តរិះ​គន់  គឺក្រុមហ៊ុនដៃថាង របស់លោក ឧកញ៉ា សឹង្ហ សំអុល លេងល្បិច សុំច្បាប់ អា ជ្ញា ប័ណ្ណ ដីសម្ប​ទានសេដ្ឋកិច្ចចំនួន ជាង៧ពាន់ហិកតា  ពីរដ្ឋាភិបា​លក្នុងគោលបំណង  កាប់ឈើលក់ធ្វើអា ជីវក​ម្មឆ្លងដែន ទៅប្រទេស វៀតណាម តែប៉ុណ្ណោះ គឺមិនឃើញមានកា រដាំដុះ ដើមកៅស៊ូ ឬគោរពតា​មកិច្ចសន្យា ដែលថ្នាក់លើ បានណែ នាំនោះ ទេ។ជំនួញឈើប្រណិតរបស់  ក្រុមហ៊ុ​ន លោកឧកញ៉ា សឹង្ហ សំអុល  នៅដើមឆ្នាំ២០១៨នេះ  កំពុងមមាញឹកដឹក​ជញ្ជូន ចេញ ទៅលក់នៅប្រទេសវៀតណាម  តាមច្រក (វ៉ាលឺ) ស្ថិតក្នុងភូមិត្រពាំងស្រែ  ឃុំ២ធ្នូ ស្រុកស្នួល ខេត្ត ក្រចេះ​ និងភាគ ច្រើន ដឹកចេញតាមច្រកដូនរ័ត្ឋ​ និងច្រករបៀងជាច្រើនទៀតដូចជាច្រកច័ន្ទមូលជាដើម។ពួកគេសហការគ្នារឹងមាំ រវាង មេគយ និង នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តត្បូងឃ្មុំ​ រួមសម​ត្ថកិ​ច្ចពាក់ ព័ន្ធមួយចំនួនតូចនេះ គឺខិតខំប្រមូលលុយចែកគ្នាដាក់ ហ៉ោប៉ាវ ប៉ុណ្ណោះ។ប្រជាពលរដ្ឋបន្តថាលោក ឧកញ៉ា សឹង្ហ សំអុល កំពុង​បំផុសអោយប្រជាពលរដ្ឋ និងកម្មករ កាប់ឈើ នៅ​ក្នុងតំបន់ អភិរក្ស ភ្នំព្រិច  និងជីវៈចម្រុះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី  មានកំហុសធំៗជាច្រើន ប្រមុខរដ្ឋាភិ​បាល គួរបញ្ឈប់អាជ្ញាប័ណ្ណ ជាបន្ទាន់  ខណៈគេអះអាងថា កំហុ​សធំៗពាក់ព័ន្ធ ជំនួញឈើប្រណិតរបស់ក្រុមហ៊ុន លោ​កឧកញ៉ា  សឹង្ហ សំអុល ទី១. បំផុស អោយ ប្រជាពលរដ្ឋ កាប់ឈើនៅខាង ក្រៅដែនដីដែលទទួលបានអាជ្ញាប័​ណ្ណ  ​ដីសម្បទានសេដ្ឋកិច្ច ទី២.ដឹកផ្ទុក លើសទម្ងន់ក ម្រឹតឬលើសប៉េសេ ទី៣ ដឹកលក់ឆ្លងដែនទៅប្រទេសវៀតណាម គេនៅចាំបា​នថាករណីនេះកាលកន្លងទៅមានមន្ត្រីក្រុមអ​ធិការកិច្ចឬ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំនិងចង្អុលបង្ហាញដោយ នាយឧត្ដមសេ​នីយ៍ សៅ សុខា មេមញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានចុះម​កត្រួតពិនិត្យ ហើយធ្វើរបាយការណ៏ត្រឡប់ ជូនថ្នាក់លើ ដែលត្រូវ​បានគេខ្សឹបប្រាប់ថា របាយការណ៍នោះ មានភាពមិនប្រក្រតី (គឺរបាការណ៍ភូតកុហក់)ប្រៀបបានប្រសាសន៍របស់សម្ដេច​តេជោហ៊ុន សែន ​ចាត់ទុកថាជាមន្ត្រីគ្រាប់ល្ពៅប្រភេទទី១។បើយោងតាមប្រភ​ពដែលទម្លាយ ចេញពីខាងក្នុង ខ្សឹបប្រាប អះអាង ថា​លោក សឹង្ហ សំអុល ជាអ្នកកាប់បំផ្លាញព្រៃឈើក្រោមលេសអាជ្ញាប័ណ្ណជំនួញក្នុងស្រុក​ តែតាមការពិត កាបបំផ្លាញព្រៃ ឈើដ៏ធំ​ ប្រចាំខេត្តភាគឥសាន្តនិង ​ជាអ្នកនាំឈើលក់ឆ្លងដែនចេញទៅប្រទេសវៀតណាម។តាមរយៈ​អង្គភាពព័ត៌មានយើង កាលពីកន្លងទៅថ្មីៗនេះ បើ​ទោះបី លោកឧកញ៉ា សឹង្ហ សំអុល ផ្ទាល់បានអះអាងថា ក្រុមហ៊ុនរបស់លោក គឺមានច្បាប់អនុញ្ញាត ត្រឹមត្រូវ និងបានគោរ​ព តាមកិច្ចសន្យាដែលថ្នាក់លើ បាន​ណែនាំ គឺរកស៊ីកាប់និងដឹកជញ្ជូនផលអនុផលព្រៃឈើនៅលើ ដីសម្បទានសេដ្ឋកិច្ចស្របច្បាប់និងលក់ចែកចា​យនៅក្នុងស្រុកដោ​យមិនអនុញ្ញាតិ ឲ្យដឹកចេញទៅលក់នៅក្រៅប្រទេសឡើយ។
នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អង្គភាព ​ព័ត៌មានយើងបើទោះ​មិនអាចទំនាក់ទំនងសុំពន្យល់ បន្ថែមណាមួយបាន នៅឡើយទេ ពីមេឈ្មួញឈើ មានងាជាឧកញ៉ាមន្ត្រីអ.ហសឹង្ហ សំអុល អង្គភា​ពសារព័ត៌មាន យើងរង់ចាំទទួលស្វាមន៍រា ល់ការបកស្រាយ ប្រ​សិនបើមានប្រតិកម្មណាមួយនោះ៕

27657219_1978926805767027_567631857389487518_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!