0

ប្រធាន​មន្ទីររ៉ែនិង​ថាមពលខេត្ត​សៀមរាប ​លោក មាស​ ជូរ៉ានី​បើកភ្លើង​ខៀវឲ្យឈ្មួញ​ជី​ករ​ណ្ដៅដី​ដល់ក្បា​ល​ប្រេ​ត

ប្រភព​បាន​ឲ្យ​ដឹងថាករណី​ឈ្មួញ  ម៉េង បូ​គាង និង​ឈ្មួញ​ដទៃទៀត​ជីករ ណ្ដៅ​ដី​ទំហំ​ធំៗ​និង​ជ្រៅៗ​ ក្នុងស្រុក​ប្រាសាទ បាគង  ខេត្តសៀមរាប  ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់ នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន  គឺ​សុទ្ធតែ​មានការ​ ឃុបឃិត​បើក ដៃ​ពី​សំណាក់  លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ ខេត្តសៀមរាប ដែល​គិតតែ​ពី​ រឿង​ប្រមូល​ លុយ​តាម របៀប​ពុករលួយ​។  បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក  ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួង​រ៉ែ​និង​ថាមពល  គួរពិនិត្យ មើល​ឡើង វិញ​ជាបន្ទាន់  ព្រោះ​ក្នុង​តំណែង​ជា​ប្រធាន​មន្ទីរ​រ៉ែ​និ ង​ថាមពល​ខេត្តសៀមរាប គឺ​លោក  មាស ជូ​រ៉ានី ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ជិះសេះលែងដៃ ​។ ជាការ​ពិត​ឈ្មួញ សេង បូ​គាង និង​ឈ្មួញ​ដទៃទៀត​ជីករណ្ដៅ​ដី​ធំៗ​ជ្រៅៗ​ក្នុងស្រុក​ប្រាសាទបាគង ជាច្រើន​កន្លែង​ហើយ​រថយន្ត​ដឹក​អាចម៍ដី​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ក្នុង​មូលដ្ឋាន​ឃុំ​ត្រពាំង​ធំ ជា​បន្តបន្ទាប់ ចំណែក​លោក មាស ជូ​រ៉ានី កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ

រឿងរ៉ាវ​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ ម៉េង បូ​គាង ជីករណ្ដៅ​ដី​ជ្រៅៗ​នៅក្នុង​ភូមិ​អន្លង់​២ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្នើសុំ​ឲ្យ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ក៏ដូចជា​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ទាំង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល មិនទាន់​ចាត់វិធានការ​ដោះស្រាយ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។ ទន្ទឹមនឹងនេះ​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ សេង បូ​គាង និង​ឈ្មួញ​ដទៃទៀត​ជីករណ្ដៅ​ដី​ខុស​លក្ខណៈ​បច្ចេកទេស​យ៉ាង​គឃ្លើន​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​អន្លង់​២ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា រណ្ដៅ​ដី​របស់​ឈ្មោះ ម៉េង បូ​គាង កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពេញបន្ទុក ដែល​បញ្ហា​នេះ​ពលរដ្ឋ​ក្នុងភូមិ​អន្លង់​២ សុំ​អន្តរាគមន៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ផងដែរ ប៉ុន្តែ​គ្មាន​អន្តរាគមន៍​ណាមួយ​ឡើយ​។ បច្ចុប្បន្ន​ឈ្មួញ ម៉េង បូ​គាង ជីករណ្ដៅ​ដី​ជម្រៅ​ពី​២០​ដល់​៣០​ម៉ែត្រ ហើយ​កន្លែង​ខ្លះ​ពេល​មាន​ភ្លៀង​ធ្លាក់​ក៏​បាក់​ច្រោះ​ស្ទើរ​ដល់​សសរផ្ទះ​របស់​អ្នកភូមិ​ទៀតផង​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​អាយុជីវិត​កូនចៅ​តូចៗ​ដែល​ទៅ​ឃ្វាលគោ​ក្របីខ្លាច​ធ្លាក់ចូល​រណ្ដៅ​ដី​ដ៏​ជ្រៅ​របស់​ឈ្មួញ ម៉េង បូ​គាង ហើយ​សូម្បីតែ​សត្វ​គោក្របី​ក៏​អាច​ប្រឈម​នឹង​ការធ្លាក់​ចូល​រណ្ដៅ​ដី​ដ៏​ធំ​និង​ជ្រៅ​នោះ​ផងដែរ​។

ទាក់ទង​ទៅនឹង​រឿងរ៉ាវ​ឈ្មួញ ម៉េង បូ​គាង ជីករណ្ដៅ​ដី​ទំហំ​ធំ​និង​ជ្រៅ​នៅក្នុង​ភូមិ​អន្លង់​២ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង នោះដែរ​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តសៀមរាប មួយចំនួន​បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក មាស ជូ​រ៉ានី គឺ​ឈ្មួញ ម៉េង បូ​គាង មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ បឋម

27496000_413490339071932_1049380523_n 27400038_413490445738588_48937094_n 27583799_413490322405267_164344023_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!