0

សង្វៀន​បញ្ជល់​មាន់ស្រុក​ជើងព្រៃដំណើរ​ការឡើងវិញ​ហើយលោក​ ឯម កុសលស្ន​ងកា​រនគរបាល​ខេត្តកំពង់ចា​មនិង​លោក​ គួច ចំរើន​អភិបាល​មិនគូរមើល​រំល​ង

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​សូ​ទិព្វ  ស្រុក​ជើងព្រៃ បាន​កត់សម្គាល់ថា​ ចាប់តាំងពី​សង្វៀន​បញ្ជល់​មាន់​ក្នុង ភូមិ​ស្រម៉ ឃុំ​សូ​ទិព្វ ត្រូវ គេ​បើក​លេង​យ៉ាង​ពេញបន្ទុក  គឺ​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម  អំពើហិង្សា​ក្នុង​គ្រួសារ  និង​បទល្មើស​ផ្សេងៗ​ ទៀត​កំពុង​ធ្វើ​ឲ្យ ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។  មានការ​រិះគន់ថា អភិបាលស្រុក​ជើងព្រៃ  និង​អធិការន គរបាល​ស្រុក​ជើងព្រៃ គឺជា​អ្នក​ឃុបឃិត​ ឲ្យ​មាន​ល្បែងស៊ីសង​កើតឡើង​យ៉ាង​ ពេញបន្ទុក ដោយ​មិន​អនុវ ត្តន៍​ ទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​

 ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រម៉ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់​ក្នុង​មូលដ្ឋាន​ពួកគាត់​ដែល​ទើបតែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​បង្ក្រាប​កាលពីពេល​ថ្មី​កន្លងទៅនេះ ឥឡូវ​កំពុងបើក​ដំណើរការ​ឡើងវិញ​ហើយ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មន្ត្រី​និង​សមត្ថកិច្ច​ក្នុងស្រុក​ជើងព្រៃ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​ល្បែង​បញ្ជល់មាន់​បង្កប់​ដោយ​បៀ​អាប៉ោង នៅក្នុង​ភូមិ​ស្រម៉ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម និង​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ចាត់វិធានការ​ទប់ស្កាត់​ល្បែង​បញ្ជល់មាន់​ក្នុងភូមិ​ស្រម៉ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ជាបន្ទាន់​ដើម្បី​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។

តាម​ការអះអាង​របស់​អ្នក​ធ្លាប់​ចូលរួម​លេងល្បែង​បញ្ជល់មាន់​ក្នុង​សង្វៀន​នៅ​ភូមិ​ស្រម៉ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​អភិបាលស្រុក​ជើងព្រៃ និង​អធិការនគរបាល​ស្រុក​ជើងព្រៃ​ទេនោះ គឺ​គ្មាន​នរណា​អាច​បើក​សង្វៀន​បញ្ជល់​មាន់បាន​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មាន​មន្ត្រីនគរបាល​សេដ្ឋកិច្ច​នៅ​ខេត្តកំពង់ចាម ម្នាក់​គឺជា​អ្នកកាង​សង្វៀន​បញ្ជល់មាន់​ក្នុងស្រុក​ជើងព្រៃ ក៏ដូចជា​សង្វៀន​បញ្ជល់​មាន់​នៅតាម​បណ្ដា​ស្រុក​ដទៃទៀត​ដែល​បង្កប់​ទៅដោយ​បៀ​អាប៉ោង​ផងដែរ​។ បញ្ហា​នេះ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម មិនគួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​សង្វៀន​បញ្ជល់​មាន់នៅ​ភូមិ​ស្រម៉ ឃុំ​សូ​ទិព្វ ដែល​ទើបតែ​បង្ក្រាប​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ ឥឡូវ​កំពុងដំណើរការ​ឡើងវិញ​ហើយ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ភូមិ ថ្នាក់ឃុំ បាន​លើកឡើងថា ការបង្ក្រាប​សង្វៀន​បញ្ជ​ល់​មាន់ គឺ​ហួស​ពី​សមត្ថភាព​របស់​ពួកគាត់​ព្រោះ​អ្នកកាង​សង្វៀន​បញ្ជល់មាន់​ជា​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្តកំពង់ចាម ដែលមាន​ខ្នងបង្អែក​រឹងមាំ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ភូមិ ថ្នាក់ឃុំ បាន​លើកឡើងថា មានតែ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម និង​លោក ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម ប៉ុណ្ណោះ​ទើប​អាច​បង្ក្រាប​សង្វៀន​បញ្ជល់​មាន់នៅ​ភូមិ​ស្រម៉ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ប្រកបដោយ​ប្រសិទ្ធភាព​។ បឋម

27399805_413112195776413_1169240282_n 27399985_413112185776414_103934710_n 27484621_413112152443084_855783157_o

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!