0

ពិតជា​ខ្លាំងមែន​មេឈ្មួញបំផ្លាញ​ព្រៃឈើ​ តុប វីដាបញ្ចារអោ​យកូនចៅ​​បាញ់​ក្រុមអ្នក​​សារព័ត៌​មានប្រមាណ​ជា​ង២០នាក់​​ភ័យតក់ស្លុ​ត​រត់ចែកជើង​គ្នាសព្រាត​ព្រលឹង​ចុងស​ក់?

កាលពី​ថ្ងៃទី​២៨ ខែមករា  ឆ្នាំ​២០១៨ ក្រុម​អ្នកសារព័ត៌មាន​ប្រមាណ ​២០​នាក់​បាន​ភ័យ​តក់ស្លុត​រត់ ​ចែក​ជើង​គ្នា ក្នុង ខណៈ ​ដែលមាន​សំឡេង​គ្រាប់កាំភ្លើង​ចំ នួន​៧​គ្រាប់​ផ្ទុះ​ចេញពី​ឃ្លាំង​ស្តុក​ឈើ​រប​ស់មេ​ឈ្មួញ  តុ​ប វី​ដា នៅក្នុង​ឃុំ​ ស្រែ​សង្គម​។  ក្នុងខណៈ​មានការ​ផ្ទុះអាវុធ​នោះ​ មាន​មនុស្ស​ម្នាក់​ឈ្មោះ ផាន់​ណា ដែលជា​ប្អូនថ្លៃ​របស់​មេ​ឈ្មួញ តុ​ប វី​ដា បាន​គំរាម​ទៅលើ​ក្រុម​អ្នកសារព័ត៌មាន​ផងដែរ​នៅមុខ​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​ក្នុង​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ ប្រភពពី​ក្រុម​អ្នកសារព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅក្នុង​ឃ្លាំង​មេ​ឈ្មួញ តុ​ប វី​ដា មាន​ស្តុក​ឈើ​យ៉ាងច្រើន ហើយ​ឃ្លាំង​នោះ​មាន​ទី​តាំងពី​សាលាស្រុក​កោះ​ញែក ប្រមាណ​៥០០​ម៉ែត្រ​ទៅ​៧០០​ម៉ែត្រ​ប៉ុណ្ណោះ​។ ប្រការនេះ​គឺជា​រឿង​មួយ​ដែល​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី លោក អ៊ុក សំណាង និង​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​ការប្រើប្រាស់​អាវុធ​បាញ់បោះ​អនាធិបតេយ្យ គឺជា​អំពើ​ខុសច្បាប់​ទាំងស្រុង​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញ តុ​ប វី​ដា ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា​ក្នុង​យោធភូមិភាគ​ទី​១ នៅតែ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ សមត្ថកិច្ច​តូចតាច​និង​មន្ត្រី​ជំនាញ​ក្នុង​ខេត្តមណ្ឌលគិរី តែងតែមាន​ការភ័យខ្លាច​ចំពោះ​ឥទ្ធិពល​របស់​មេ​ឈ្មួញ តុ​ប វី​ដា ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ជា​ឧកញ៉ា និង​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​រូបនេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​ឈ្មួញ តុ​ប វី​ដា មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​នៅក្នុង​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​រថយន្ត​ធំៗ​តែងតែ​ចូលទៅ​ដឹកឈើ​នៅក្នុង​ឃុំ​នោះ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ស្រុក​ស្នួល ខេត្តក្រចេះ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា ច្រើន​ឆ្នាំ​មកហើយ​ដែល​មេ​ឈ្មួញ តុ​ប វី​ដា ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក យ៉ាង​ពេញបន្ទុក​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន​ក្នុងស្រុក​កោះ​ញែក ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា ជា​អ្នក​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ តុ​ប វី​ដា ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​គឃ្លើន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​មេ​ឈ្មួញ តុ​ប វី​ដា ខ្លះ​ផង​។ មន្ត្រីរាជការ​ក្នុង​ខេត្តមណ្ឌលគិរី ក៏បាន​លើកឡើង​ដែរ​ថា មេ​ឈ្មួញ តុ​ប វី​ដា ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកឈើ​លើស​ទម្ងន់​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ខូច​ស្ពាន​ជា​បន្តបន្ទាប់​នៅក្នុង​ខេត្តមណ្ឌលគិរី ហើយ​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​មេ​ឈ្មួញ តុ​ប វី​ដា នោះឡើយ។មានត

27485373_413112329109733_1217161378_o 27394908_413112285776404_2108452472_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!