Comments Off

ភាពក្រក្រតី​ របស់ប្រធានមន្ទីរ​ ធនធានទឹក​ខេត្តឧត្ដរមាន​ជ័យត្រូវបាន​បែក​ធ្លាយ

ភ្នំពេញ៖ទង្វើមិនក្រក្រតី  របស់ប្រធានមន្ទីរ ធនធានទឹក  ខេត្តឧត្តរមានជ័យ ត្រូវបានបែកធ្លាយ  ជាសាធារណះ  ដោយអំ ពាវនាវ  ដល់រដ្ឋមន្ត្រីក្រសួងធនធានទឹក  និងឧតុនិយម  លោកលឹម គានហោ  ជួយពិនិត្យនិងចាត់វិធានការផងដែរ ។
បើតាមគេហទំព័រសារព័ត៌មាន  ក្នុងស្រុកមួយបានចេញផ្សាយ  នៅព្រឹកថ្ងៃពុធនេះថា  ប្រធានមន្ទីរធនធាន ទឹក ខេត្តឧត្ដរ មានជ័យ លោកញ៉ឺន គួន  កំពុងត្រូវបាន គេសង្ស័យថា បានបង្កើតបក្ខពួក  ក្នុងការប្រព្រឹត្ត រឿងអាស្រូវ  ដើម្បីកិបកេងថវិកា ចំណាយ នានា របស់មន្ទីរខ្លួន។
ព័ត៌មានដដែលបន្ថែមថា  បន្ទាប់ពីលោក ញ៉ឺន គួន  ត្រូវបានតែងតាំង  ជាប្រធានស្ដីទី និងឡើងជាប្រធានមន្ទីរធនធាន ទឹក ខេត្តឧត្ដរមានជ័យ បន្តពីលោក ឃិន ញ៉ាណ ដែលទៅតំណែងជាអភិបាលរងខេត្តនោះ ប្រធានមន្ទីរថ្មីរូបនេះ បាន ប្រឹង ប្រមូលផល ប្រយោជន៍ ទាំងធំ និងតូច ដោយមិនគិត ពីមន្ត្រីតូចតាច ដែលខំបំពេញការងារ  បំរើមន្ទីរជាមួយគ្នានោះទេ ។
ហើយសម្រាប់ ឆ្នាំ២០១៧ កន្លងថ្មីៗនេះ  គម្រោងកែលំអរ ជួសជុលឡើងវិញ  និងថែទាំប្រព័ន្ធធារាសាស្ត្រ  នៅក្នុងខេត្ត ក្រោយ វដូវវស្សាបានបញ្ចប់ ជាច្រើន ដែលក្នុងគម្រោងនីមួយៗ គឺលោកប្រធានមន្ទីរ កិបកេងស៊ីបាន រាប់សិបលានរៀល យក ទៅធ្វើ មាន បាន  យ៉ាងសុខស្រួល នេះមិនទាន់ រាប់បញ្ចូល  លើការចំណាយ  ក្នុងការបូមទឹកអន្តគមន៍  ប្រេង និងថវិការ ដ្ឋបាល ដ៏ច្រើនទៀតផង ។
ក្រោយរឿងនេះ  ត្រូវទម្លាយចេញក្រៅនោះ គាត់ជឿជាក់ថា  លោកប្រធានមន្ទីរ ញ៉ឺន គួន និងអាចកោះហៅ  មន្ត្រីក្នុងមន្ទីរឱ្យ ផ្ដិតមេដៃគាំទ្ររូប គាត់ ថាជាប្រធាន ល្អ ស្មោះត្រង់ និងខំបំរើការងារជូនក្រសួង និងខេត្ត ហើយនិងថា ការចុះផ្សាយរបស់កាសែតនោះ ជារឿងមិនពិត  ជាមិនខាន់ឡើយ ។
សម្រាប់មន្ត្រីទោះពេញចិត្តឬ  មិនពេញចិត្ត និងលោកប្រធាន ក៏ត្រូវផ្ដិតមេដៃគាំទ្រ លោកប្រធានមន្ទីរដែរ បើមិនធ្វើតាម អញ្ចឹងប្រាកដ និងមានការប្រឈមមុខ និងប្រធានមន្ទីរ ជាមិនខាន។
ហើយអ្វីដែលពួកគាត់ចង់បានគឺក្រុមអធិការ កិច្ច ឬ សវនកម្ម ចុះស្រាវជ្រាវ ភាពមិនក្រក្រតី នៅក្នុងមន្ទីរនេះ ឱ្យស៊ីជម្រៅ កុំមកមើល តែរបាយការណ៍ ដែលគេរៀបចំទុក សូមមើលពីការអនុវត្តន៍ និងតម្លៃនៃការ ចំណាយនិង ចុះសួរដល់គោលដៅ ប្រាកដជាដឹង ហើយបើមិនច្បាស់ហៅមន្ត្រីសួរម្ដងៗមួ យ និងឃើញការពិត ជាមិនខាន។មានតភាគ

26239302_173686576568219_4584143763474779873_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!