Comments Off

លោកងិន​ហ៊ុនប្រធាន​មន្ទីរកសិកម្ម​ខេត្តកំពង់ឆ្នាំងរ​ងកាចោទ​ពីក្រុមអាជីវ​ករកាប់គោ​​កាប់ជ្រូកនិងកាប់​ក្របីថាប្រ​មូល​លុយលើហាង​ឆេង​មាត់

ខេត្តកំពង់ឆ្នាំង៖  អំពើពុករលួយជាចំហរ គឺ​​​ក្រុមអាជី​វកររក ស៊ីកា​​ប់ជ្រូក គោ  ក្របីបានរអ៊ូរទាំនឹង ការបង់លុយ ប្រចាំខែ​ឆ្នាំឲ្យ លោក ងិនហ៊ុនប្រធានមន្ទីកសិកម្មខេត្ត កំពង់ឆ្នាំ​ងក្រោមលេស បង់ពន្ធដារ  ។ប្រសិនបើមិនបង់ទេ ​គាត់គំរាមមិនអនុញ្ញាត ឲ្យបន្តរកស៊ីឬមិន ចេញប៉ាតង់ ។ នេះគេនិយាយតែករណីទីសត្តឃាត កាប់​គោក្របី ជ្រូ​កប៉ុណ្ណោះ  ។ប្រភពពីក្រុមអាជីវករកាប់ជ្រូក  គោ ក្របី​ដែលមានទីសត្តឃាត​ នៅក្នុងស្រុកនិងខេត្តកំពង់ឆ្នាំងខ្សិប ខ្សៀវគ្នាថា  លោ​ក ងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង ត្រូវ​ប៉ាន់គ្រប់ច្រកដោយ មិនអាណិតអាសូរក្រុមអាជីវករ​នោះ ឡើ​យ ។ទង្វើរបស់លោកប្រធានមន្ទីរក​សិកម្មរុក្ខប្រមាញ់និងនេសាទលោកងិនហ៊ុនកំពុងបំផ្លាញទឹកចិ​ត្តក្រុម​អាជីវករជា មួយ អាជ្ញាធរថ្នាក់ខេត្ត ក៏ដូចជារាជ​រដ្ឋាភិបា​លផងដែរ។នៅពេលដែលក្រុមអាជីវករត្រូវការយកប័ណ្ណប៉ា​តង់ទៅប្រើប្រា​ស់ ផ្សេងៗ លោកងិនហ៊ុន មិនចេញប័ណ្ណប៉ាតង់ឲ្យទេ ដោយយកលេស​ថា ថ្នាក់ខេត្តធ្វើមិនទាន់។ ប៉ុន្តែបើមានលុយច្រើន អាចធ្វើលឿនបាន ។ អ្វី​ដែលជារឿងហួសចិត្តទៀតនោះ រាល់​ដើមឆ្នាំ លោកងិនហ៊ុន​បានទារលុយពីម្ចាស់ទីសត្ត​ឃាតច្រើនជាងតម្លៃធម្មតា៣០ទៅ៤០ភាគរយ ពោល​គឺច្រើនជាងច្បាប់កំណត់៣០ទៅ៤០ភាគរយទៅទៀត។​រាល់ការប្រតិកម្មអង្គភាពយើងរង់ចាំបកស្រាយរាល់ម៉ោ​ងធើ្វការ(បឋម)

20663797_1955261878052816_7629667045770611876_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!