0

ធៀម ដែន​ ហៅតក់​មេប៉ុស្ដិ៍ច្រកបឹង​ជ្រោងជើងខ្លាំងជំនួញ​ឈើប្រណិត​ខុសច្បាប់​ល្បី​ឈ្មោះជាច្រើនឆ្នាំ​មកហើយ​រឿងកាង​ឈ្មួញដឹក​ជញ្ជូនឈើទាំងរថយន្តធំ​និងតូច​ទៅស្រុកយួន​ទាំងយប់ទាំង​ថ្ងៃលោក​ បែន រ័ត្នស្នងការនគរបា​លខេត្តត្បូង​ឃ្មុំទំនងទ​ទួលបានផ​លប្រយោជន៍​ជាប្រចាំពីលោកលោក ធៀម​ ដែន​ ហៅតក់សម្ងំស្ងៀម?

សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​ពេញបន្ទុក​ដដែល​។ ឈ្មួញ​មួយចំនួន​បាន​ដឹកជញ្ជូន​ឈើ​ទៅ​ស្តុក​ទុក​នៅក្បែរ​ស្នាក់ការ​ប៉ុស្ដិ៍​ច្រក​បឹង​ជ្រោង ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ធៀ​ម ដែន ហៅ​តក់ ហើយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ទៅ​អើតមើល​ទេ ព្រោះ​ជា​ទឹកដី​របស់លោក ធៀ​ម ដែន ហៅ​តក់ កាន់កាប់​យូរ​មកហើយ​។ តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក និង​ការ​ជំរិត​យកលុយ​ពី​អាជីវករ ពលរដ្ឋ​ខ្មែរ​ដែល​ដឹកជញ្ជូន​កសិផល​ទៅ​ស្រុក​យួន គឺ​លោក ធៀ​ម ដែន ហៅ​តក់ អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ក្នុងនោះ​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ទំនង​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​លោក ធៀ​ម ដែន ហៅ​តក់ មេ​ប៉ុស្ដិ៍នគរបាល​បឹង​ជ្រោង ទើប​បណ្ដោយ​ឲ្យ​លោក ធៀ​ម ដែន ហៅ​តក់ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ភាពល្បីល្បាញ​របស់លោក ធៀ​ម ដែន ហៅ​តក់ មេ​នគរបាល​ប៉ុស្ដិ៍​បឹង​ជ្រោង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​បាន​កើតឡើង​តាំងពី​ជំនាន់​លោក ម៉ៅ ពៅ នៅ​កាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មកម្ល៉េះ​។ ឥឡូវនេះ​ដល់ពេល​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន កាន់តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ គឺ​លោក ធៀ​ម ដែន ហៅ​តក់ នៅតែ​អាច​ប្រើ​អំណាច​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង យ៉ាង​ក្រអឺតក្រទម​ដដែល​។ មិនតែប៉ុណ្ណោះ​លោក ធៀ​ម ដែន ហៅ​តក់ បាន​ប្រើ​អំណាច​គាប​យកលុយ​ពី​អា​ជីករ​និងពលរដ្ឋ​ខ្មែរ​ដែល​ដឹកជញ្ជូន​កសិផល​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ការយោគយល់​ឡើយ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​បឹង​ជ្រោង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ធៀ​ម ដែន ហៅ​តក់ ដែលជា​មេ​នគរបាល​ប៉ុស្ដិ៍​បឹង​ជ្រោង នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​លោក ធៀ​ម ដែន ហៅ​តក់ បាន​ប្រើ​អំណាច​ជំរិត​យកលុយ​ពី​អាជីវករ​ខ្មែរ​និង​ពលរដ្ឋ​ខ្មែរ​ដែល​ដឹក​កសិផល​ចេញទៅ​ស្រុក​យួន​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​តែម្តង​។ ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក ធៀ​ម ដែន ហៅ​តក់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក បែន រ័ត្ន ដែលជា​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ផងដែរ ដោយមាន​ការបែងចែក​ផលប្រយោជន៍​ជាប្រចាំ​។​

​ប្រជាពលរដ្ឋ​និង​អាជីវករ​ខ្មែរ​ដែល​ដឹកជញ្ជូន​កសិផល​ផ្សេងៗ​ដូចជា ដំឡូង​មី ពោត សណ្ដែក ចេញទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង បាន​ឲ្យ​ដឹងថា ក្នុង​មួយ​រថយន្ត​កែច្នៃ​លោក ធៀ​ម ដែន ហៅ​តក់ បាន​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​ពី​១០​ម៉ឺន​ដល់​១៨​ម៉ឺន​រៀល ហើយ​ពួកគាត់​មិនអាច​តវ៉ា​បានទេ​។ ទង្វើ​របស់លោក ធៀ​ម ដែន ហៅ​តក់ គឺជា​ការប្រព្រឹត្ត​ផ្ទុយ​ពីបទ​បញ្ជា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ក្រអឺតក្រទម ដូច្នេះ​លោក លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ មិនគួរ​បណ្ដោយ​ឲ្យ​លោក ធៀ​ម ដែន ហៅ​តក់ មេ​ប៉ុស្ដិ៍នគរបាល​ច្រក​បឹង​ជ្រោង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​ទេ​។ ជាពិសេស​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​មន្ត្រីក្រោមឱវាទ​ជាបន្ទាន់​។​បឋម

download1-160x210 r-pich1-500x281-300x169-1-300x169 26696358_405894539831512_634890943_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!