Comments Off

លោក ​កែវ វ៉ាន្នី ប្រ​ធានសាខាគ​យខេត្តតាកែ​វដុះស្លែរ​ប្រើអំណាចឲ​មន្ត្រីក្រោមឱ​វាទប្រ​ព្រឹត្តអំពើពុ​ករលួយតាម​អំពើចិត្តមិ​នខ្វ​ល់ពីបទប​ញ្ជារបស់រាជ្យ​រដ្ធាភិបាល​សម្តេចនាយ​ករដ្ធមន្រ្តីហ៊ុ​ន​សែន​

ប្រពភពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ភ្នំ​ដិ​ន  ច្រក​បាក់ដៃ ច្រក​កំពង់​ព​ពឹ​ល  និង​ច្រក​ត្រពាំង​ក្រសាំង ខេត្តតាកែវ  បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​តាម​ច្រក​ទាំង នេះ​ដោយ​បង់ពន្ធ​ត្រឹម​២០​ ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ  ហើយក៏​មាន​ករណី​មន្ត្រី​គយ​ឃុបឃិត ​ជាមួយ​ឈ្មួញ​បន្លំ​ប្រភេទ​ទំនិញ​ផងដែរ​ ។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម  អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ  មិនគួរ​មើលរំលង​អំពើពុករលួយ​របស់លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ ព្រមទាំង​បក្ខពួក​នោះទេ​។ ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តតាកែវ បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​លោក កែវ វ៉ា​ន្នី តែងតែ​ប្រើ​ឈ្មោះ​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ដើម្បី​បិទបាំង​អំពើពុករលួយ​របស់ខ្លួន ហើយ​ហេតុផល​សំខាន់​ដែល​លោក កែវ វ៉ា​ន្នី កំ ពុង​ប្រើ​ គឺ​យកលុយ​ទៅ​ជួយ​បក្សនិងយកលុយទៅអោយថ្នាក់កំពូល ដើម្បីទប់តំណែងហេតុនេះបានជា គាត់ហ៊ាន ធ្វើអ្វីៗ តាមអំចិត្ត​។ ទាក់ទង​បញ្ហា​នេះដែរ លោក  ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង ​អំពើពុករលួយ គួរ​បើក​ការ ស៊ើប អង្កេត​ឲ្យ​បាន​ស៊ីជម្រៅ ព្រោះ​អំពើពុករលួយ​របស់លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ និង​បក្ខពួក​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ។

អំពើពុករលួយ​របស់​លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ ត្រូវបាន​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តតាកែវ មួយចំនួន​លាតត្រដាង​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ បាន​ដឹងឮ​និង​ចាត់វិធានការ​ទប់ស្កាត់​។ ក៏ប៉ុន្តែ​មកដល់ពេលនេះ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក គុណ ញឹម ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ក្នុងខណៈដែល​មេ​គយ​នៅ​ច្រក​ភ្នំ​ដិ​ន ច្រក​ត្រពាំង​ក្រសាំង ច្រក​កំពង់​ព​ពឹ​ល និង​ច្រក​បាក់ដៃ​ជាដើម ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​។ ការដែល​មេ​គយ​តាម​ច្រក​ដូចខាងលើ​ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ គឺមាន​ការឃុបឃិត​ពី​លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។

ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តតាកែវ មួយចំនួន​បាន​ឲ្យ​ដឹងថា លោក កែវ វណ្ណឌី មេ​គយ​ច្រក​កំពង់​ព​ពឹ​ល និង​លោក នាង សុខុម មេ​គយ​ច្រក​បាក់ដៃ ក៏ដូចជា​មេ​គយ​ច្រក​ភ្នំ​ដិ​ន និង​មេ​គយ​ច្រក​ត្រពាំង​ក្រសាំង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែវ វ៉ា​ន្នី ខេត្តតាកែវ ដែល​គិតគូរ​តែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក កែវ វ៉ា​ន្នី តែងតែ​អះអាងថា ខ្លួន​ប្រមូល​លុយ​យកទៅជួយ​គណបក្ស​ហើយ​បើកដៃ​ឲ្យ​មេ​គយ​តាម​ច្រកព្រំដែន​ឃុបឃិត​ជាមួយ​ឈ្មួញ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​។ ផ្ទុយទៅវិញ​លោក កែវ វ៉ា​ន្នី មេ​គយ​ខេត្តតាកែវ បាន​ឃុបឃិត​បើកដៃ​ឲ្យ​មេ​គយ​ចល័ត​ឈ្មោះ លាង ម៉ុង បង្កើត​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​នាំចូល​ទំនិញ​ស្របច្បាប់​យ៉ាង​កំរោល​ដោយ​គ្មាន​ការយោគយល់​បន្តិច​ណា​ឡើយ​(បឋម)

WAT-0608L2W-0701A01226941254_1782462382049336_1268331027_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!