0

លោក អូន​ ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​និងលោក​​ ឱម​ យ៉ិន​ទៀងប្រធា​នអង្គភាព​ប្រឆាំងអំពើពុ​ករលួ​យមិនគួរមើលរំលង​មន្រ្តីមាន​អំណាចថ្នាក់​ខេត្តឃុបឃិត​ជាមួយ​ឈ្មួញនាំចូល​ទំនិញគេចពន្ធ​តា​មច្រកព្រំដែនធ្វើឲ្យរដ្ឋ​ខាតបង់ចំណូល​ពន្ធកាន់តែ​ច្រើន

តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ នៅក្នុង​ខេត្តបន្ទាយមានជ័យ  បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​ចំនួន​៦​ នាក់​កំពុង​សម្រុក​នាំ ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់  ទំនិញ​ខុសច្បាប់ ហើយ​ថែមទាំង​មាន ការ​ឃុបឃិត​ជាមួយ​សមត្ថ កិច្ច​គយ​ ក្នុងការ​បន្លំ​ប្រភេទ​ទំនិញ​ទៀតផង​ ។ ឈ្មួញ​ទាំង​៦​នាក់​នោះ គឺ​ទី​១ -​ឈ្មោះ ជា ទី​, ទី​២-​ឈ្មោះ គឹម  ស្រ៊ាង​, ទី​៣-​ឈ្មោះ អ្នកស្រី ថោង ឡាយ​, ទី​៤-​ឈ្មោះ យាយ ហ៊​យ​, ទី​៥-​ឈ្មោះ ចែ​ស្រី និង​ទី​៦-​ឈ្មោះ កូន​កុង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  ឈ្មួញ​ទាំង​៦​នាក់​នេះ​នាំចូល​ ទំនិញ​រាប់សិប​តោន​ក្នុង​មួយថ្ងៃ ៗ ហើយ​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹម តែ​១៥​ទៅ​២០​ភាគរយ​ប៉ុណ្ណោះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។ ចំណែក​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ទំនង​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ក្នុង​ខេត្តបន្ទាយមានជ័យ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​តែម្តង​។

តាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​ជាច្រើន​នាក់​កំពុង​រកស៊ី​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​មួយចំនួនទៀត ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ការដែល​ឈ្មួញ​ទាំងនោះ​អាច​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​គយ មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ប្រចាំ​ច្រកព្រំដែន​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះទេ ហើយ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។

​ នៅតាម​ច្រករបៀង​ក្នុង​ខេត្តបន្ទាយមានជ័យ ដូចជា​ច្រករបៀង​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ និង​ច្រករបៀង​ចំការ​គ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ក៏មាន​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​ដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ កន្លងមក​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បានចេញ​បទបញ្ជា​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្តបន្ទាយមានជ័យ លុបបំបាត់​ច្រករបៀង​ទាំងអស់​តាម​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ ប៉ុន្តែ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មិន​អនុវត្តន៍​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​នោះទេ​។ ហេតុនេះហើយ​ទើប​បទល្មើស​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម​ចូល​ខេត្តបន្ទាយមានជ័យ នៅតែ​កើតឡើង​យ៉ាង​រាលដាល​ហើយ​ឈ្មួញ​ជាច្រើន​នាក់​កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដោយសេរីទាំងយប់ទាំងថ្ងៃ មិនញញើតអ្វីទាំងអស់និយា យអោយចំគិតប្រមូល លុយដាក់ហៅប៉ៅគឺចប់(បឋម)

157 d01cdf68-da7a-4ba7-82f6-282475f83e67

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!