Comments Off

លោក ឱម​ យ៉ិនទៀង ​ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយ​គួរបើកការស៊ើប​អង្កេតទៅ​លើរឿងអា​ស្រូវពុករ​លួយរ​បស់​លោក សន វី អគ្គនាយ​កទូរគមនាគម​ន៍កម្ពុជាជាបន្ទាន់កំពុងរង​ការរិះគន់កន់តែខ្លាំងឡើង

ប្រភព​បាន​ឲ្យ​ដឹង​ថា លោក សន វី  បានផ្ដល់​អំណាច​ពេញ​ដែន​ក្នុង​ដៃ​ឲ្យ​ លោក អ៊ុង ពិ​សិទ្ធ ក្នុង​ការលើក​ផែនការ​ហិរញ្ញវត្ថុ  ហើយ​រាល់​ការចំណាយ​ សម្រាប់​អង្គភាព​សុទ្ធតែ​មានការ​បំប៉ោង ​ដើម្បី​កេងប្រវ័ញ្ច​ថវិការដ្ឋ​យក​ចែកគ្នា​ធ្វើ​មាន ​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។  ដោយមាន​ការបើក​ដៃ ​ពី​សំណាក់​លោក សន វី ទើប​លោក អ៊ុង ពិ​សិទ្ធ អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ថវិកាជាតិ​ត្រូវបាន​កេង​ប្រ​វញ្ច​កាន់តែច្រើន ព្រោះ​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​នោះទេ​។​

មន្ត្រីរាជការ​នៅក្នុង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​(TC) ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ងងើល គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ត្រាំ អ៊ីវតឹក ដែលជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ផងដែរ​។ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក ត្រាំ អ៊ីវតឹក ទេនោះ​គឺ​លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា មិន​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ព្រោះ​អាច​ត្រូវ​លោក​រដ្ឋមន្ត្រី​ចាត់វិធានការ​ដកហូត​តំណែង​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ដែលជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា ជាបន្ទាន់​មិនត្រូវ​ពន្យារពេល​នោះទេ​។​

រឿងអាស្រូវ​ពុករលួយ​របស់លោក សន វី អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​(TC) ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ​ដើម្បី​ឲ្យ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដឹងឮ​និង​ចាត់វិធានការ​ទប់ស្កាត់​ផងដែរ​។ ទន្ទឹមនឹងនេះ​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សន វី ឲ្យ​បាន​ស៊ីជម្រៅ​និង​ចាត់វិធានការ​តាម​នីតិវិធី​។ ប្រភពពី​មន្ត្រី​បុគ្គលិក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក សន វី ឡើងកាន់តំណែង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជាគ្គ​នាយ​ក​ទូ​គមនាគមន៍​កម្ពុជា គឺ​ប្រាក់ចំណូល​សម្រាប់​អង្គភាព​មានការ​បាត់បង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​បើតាម​ប្រភពពី​មន្ត្រី​បុគ្គលិក​នៅក្នុង​អង្គភាព​ទូរគមនាគមន៍​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រោយពេល​លោក សន វី ទទួលបាន​តំណែង​ជា​អគ្គនាយក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា ក៏បាន​លើក​បន្តុប​លោក អ៊ុង ពិ​សិទ្ធ អនុប្រធាននាយកដ្ឋាន​ផែនការ​ហិរញ្ញវត្ថុ គ្រប់គ្រង​តួនាទី​យ៉ាងសំខាន់​ក្នុងការ​កឹ​ប​កេង​ថវិកា​ចំណូល​សម្រាប់​អង្គភាព​ទាំងមូល​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​ដែល​ស្និទ្ធ​នឹង​លោក សន វី អគ្គនាយក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា បាន​ឲ្យ​ដឹងថា កាល​ជំនាន់​លោក ប្រាក់ សុខុន នៅ​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា គឺ​លោក សន វី មាន​តំណែង​ជា​អគ្គនាយក​ស្ដីទី​អង្គភាព​ទូរគមនាគមន៍​កម្ពុជា ហើយ​គ្មាន​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដូច​សព្វថ្ងៃ​នេះឡើយ​។ ប៉ុន្តែ​នៅពេលដែល​លោក ត្រាំ អ៊ីវតឹក ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ហើយ​លោក សន វី ទទួលបាន​តំណែង​ជា​អគ្គនាយក​អង្គភាព​ទូរគមនាគមន៍​កម្ពុជា គឺ​លោក សន វី មានអំណាច​យ៉ាង​ធំធេង​ក្នុង​ការឃុបឃិត​ជាមួយ​លោក អ៊ុង ពិ​សិទ្ធ ដើម្បី​កេង​ប្រ​វញ្ច​ថវិកាជាតិ​យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​សព្វថ្ងៃ​លោក សន វី និង​លោក អ៊ុង ពិ​សិទ្ធ កំពុង​បន្ត​តួលេខ​នៃ​ការចំណាយ​សម្រាប់​អង្គភាព​ទូរគមនាគមន៍​កម្ពុជា តាម​អំពើ​ចិត្ត​។ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ទាន់ពេល​ផងដែរ ក្នុងខណៈដែល​មន្ត្រី​២​រូប​ខាងលើនេះ កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ បឋម

26552593_404474343306865_1099671339_n2 26857414_408023346285298_330222300_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!