Comments Off

បទល្មើស​នេសាទឃុំព្រែក​ជ្រៃស្រុកកោះ​ធំ កំពុងកើតកើ​តឡើងពេញប​ន្ទុកលោក​ វ៉ិត ធារិទ្ធ ​និងបក្ខពួកគិត​តែពីរឿង​ប្រមូលលុយដាក់ហោ​បៅ?

សេចក្ដីរាយការណ៍​ពី​ពលរដ្ឋ​ខ្មែរ​រ ស់នៅ​តំបន់​ប៉ាក់ណាម ឃុំ​ព្រែក​ជ្រៃ  ស្រុក​កោះធំ បាន​ឲ្យ​ដឹងថា​ការ ដែល​ជនជាតិ​យួន​ ចូលមក​នេសាទ​  គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់ ​សមត្ថកិច្ច​តាម​ព្រំដែន ជាពិសេស​មន្ត្រីរ ដ្ឋបាល​ជលផល ក្នុង ស្រុក​កោះធំ ក៏ដូចជា​មន្ត្រី​ផ្នែក ​រដ្ឋបាល​ជលផល​បាសាក់  និង​ផ្នែក​រដ្ឋបាល​ជលផល​ចតុមុខ​។  ដូច្នេះ​លោក អេង ជា​សាន  អគ្គនាយក​រដ្ឋ​បាលជ​ល​ផល  គួរពិនិត្យមើល​ភាព​អសកម្ម​រ បស់លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល ​ជល​ផល​ ខេត្តកណ្ដាល និង​មន្ត្រីក្រោមឱវាទ​ផងដែរ​។ ដោយហេតុថា​បច្ចុប្បន្ន​មិនមែន​តែ​នៅតាម​តំបន់​ព្រំដែន​ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ នោះទេ​ដែល​កើតមាន​បទល្មើស​នេសាទ​យ៉ាង​ពេញបន្ទុក គឺ​នៅក្នុង​ស្រុក​ស្អាង ស្រុក​លើកដែក ស្រុក​កៀនស្វាយ ស្រុក​ល្វាឯម ស្រុក​ពញាឮ និង​ស្រុក​មុខកំពូល ក៏មាន​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដែរ ហើយ​លោក វ៉ិ​ត ធា​រិ​ទ្ធ និង​បក្ខពួក​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោ​បៅ​យ៉ាង​សុខ​ស្រួល​។ ប្រជាពលរដ្ឋ​តាម​បណ្ដា​ស្រុក​ដូចខាងលើ បាន​រិះគន់ថា​នៅពេល​ពួកគាត់​ប្រើ​ឧបករណ៍​ស្របច្បាប់​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បែរជា​ត្រូវ​មន្ត្រីរដ្ឋបាល​ជលផល ចាត់វិធានការ​បង្ក្រាប​យ៉ាង​កំរោល ប៉ុន្តែ​ពេល​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ​មិនឃើញ​លោក វ៉ិ​ត ធា​រិ​ទ្ធ និង​មន្ត្រីក្រោមឱវាទ​ចាត់វិធានការ​បង្ក្រាប​នោះឡើយ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ប៉ាក់ណាម ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ននេះ​បទល្មើស​នេសាទ​នៅ​ចំណុច​បឹង​ធំ បឹង​តូច ដែល​យួន​ហៅថា​(​បឹង​ឡឺ​ង បឹង​ញ៉​) កំពុង​កើតឡើង​យ៉ាង​រាលដាល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ​តំបន់​ព្រែក​ជ្រៃ ស្រុក​កោះធំ មិន​ចាត់វិធានការ​បង្ក្រាប​ជនជាតិ​យួន​ដែល​ចូលមក​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ធំ បឹង​តូច ដែលជា​អតីត​ឡូត៍​លេខ​១១​នោះទេ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្ដាល ក៏​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​ជនជាតិ​យួន​កំពុងតែ​ប្រព្រឹត្ត​យ៉ាង​អនាធិបតេយ្យ​នោះឡើយ​។

ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្នុង​ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​មាន​ជនជាតិ​យួន​ម្នាក់​ឈ្មោះ ឌឿ​ក គឺជា​មេខ្លោង​នាំ​គ្នីគ្នា​របស់ខ្លួន​ប្រមាណ​១០​ទៅ​២០​ទូក​ចូលមក​ឆក់​ត្រី​ក្នុង​តំបន់​បឹង​ធំ បឹង​តូច ស្ទើរ​រាល់​យប់​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ព្រោះ​មាន​សេចក្ដីរាយការណ៍​ថា មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​កោះធំ ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល នៅក្នុង​តំបន់​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្ដាល​ទេនោះ គឺ​គ្មាន​ជនជាតិ​យួន​ណា​ហ៊ាន​ចូលមក​ប្រព្រឹត្ត​បទល្មើស​នេសាទ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​កោះធំ បានឡើយ​។បឋម

149 w440

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!