Comments Off

លោក កែវ​ វណ្ណឌី ​មេគយច្រក​កំពង់ពពឹល​ ស្រុកបុរីជលសា​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​ពុករ​លួយជាយូរឆ្នាំមក​ហើយមិនញញើតបទបញ្ជារនា​យករដ្ធមន្រ្តីហ៊ុ​ន សែន​

ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តតាកែវ មួយចំនួនបានឲ្យដឹងថា  លោក កែវ វណ្ណឌី កាន់តំណែង ជាប្រធាន ការិយា ល័យ គយច្រកកំពង់ពពឹល ជាយូរមក ហើយដោយពុំមានផ្លាស់ប្ដូរទៅណានោះទេ  ព្រោះអីលោក កែវ  វណ្ណឌី មានខ្នងបង្អែក យ៉ាងរឹងមាំ។  ប្រភពខ្លះបានឲ្យដឹងថា រាល់ចំណូលពី អំពើពុករលួយគឺលោក  កែវ វណ្ណឌី បញ្ជូនទៅ ឲ្យមេៗនៅ ថ្នាក់លើជាប្រចាំ ហេតុនេះហើយទើបលោក  កែវ វណ្ណឌី នៅតែអាចកាន់តំណែង យ៉ាងដុះស្លែនៅ ច្រកកំពង់ ពពឹល ស្រុកបុរីជលសា ហើយបណ្ដោយឲុ្យឈ្មួញនាំចូល ទំនិញគេចពន្ធនិងទំនិញបង់ពន្ធ មិនគ្រប់ ស្រេចតែអំពើចិត្ត។ ហេតុនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេត ទៅលើរឿងអាស្រូវពុករលួយរបស់លោក កែវ វណ្ណឌី ប្រធានការិយាល័យគយច្រកកំពង់ពពឹលជាបន្ទាន់ ព្រោះ ច្រើនឆ្នាំំមកហើយដែលមន្ត្រីគយរូបនេះប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់

រឿងអាស្រូវពុករលួយរបស់លោក កែវ វណ្ណឌី ប្រធានការិយាល័យគយនិងរដ្ឋាករច្រក ព្រំដែនកំពង់ ពពឹ ល ស្រុកបុ រីជល សា កំពុងត្រូវបានមន្ត្រីប្រចាំច្រកនេះ បើកកកាយជាសាធារណៈដើម្បីឲ្យលោក  អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជ្រួតជ្រាប។ ដោយ ហេតុថា ច្រើនឆ្នាំកន្លងទៅនេះលោក កែវ វណ្ណឌី ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង ឡើងៗតាមរយៈការ បើកដៃ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកកំពង់ពពឹល។ សូម្បីតែអាជីវករនិងពលរដ្ឋខ្មែរដឹកជញ្ជូនស្រូវទៅលក់ឲ្យឈ្មួញយួនតាមច្រកកំពង់ពពឹល និងនាំឈើចេញតាមច្រក នេះក៏ជាប្រភពចំណូលយ៉ាងកាក់កបរបស់លោក កែវ វណ្ណឌី ប្រធានការិយាល័យគយច្រកកំពង់ពពឹលផងដែរ។ ដូច្នេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មិនគួរបណ្ដែតបណ្ដោយឲ្យលោក កែវ វណ្ណឌី ធ្វើអ្វីៗស្រេចតែអំពើចិត្តទៀតឡើយ។

ប្រភពពីមន្ត្រីប្រចាំច្រកកំពង់ពពឹល បានឲ្យដឹងទៀតថា ភាគច្រើននៅទំនិញដែលឈ្មួញធំៗ នាំចូលពីស្រុកយួន តាម ច្រក  កំពង់ពពឹល គឺបង់ពន្ធជូនរដ្ឋត្រឹមតែ២០ទៅ៣០ភាគរយប៉ុណ្ណោះ  ហើយទំនិញគេចពន្ធ ដែលឈ្មួញនាំចូលមាន ដូចជា គ្រឿងសំណង់ ដែកស៊ីម៉ងត៍ ឥដ្ឋការ៉ូ និងទំនិញចាប់ហួយជាដើម។ ឈ្មួញបានដឹកជញ្ជូនទំនិញតាមសាឡង់ឬទូកធំៗឆ្លងកាត់ប្រឡាយ០១ស្ថិតក្នុងភូមិសាស្ត្រស្រុកបុរីជលសា និងស្រុក ត្រែង ដោយត្រូវបង់លុយតាមការកំណត់របស់លោក កែវ វណ្ណឌី គឺជាការស្រេច។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក កែវ វណ្ណឌី ប្រធានការិយាល័យគយច្រកកំពង់ពពឹល អាចធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិត បើកដៃពីសំណាក់លោក កែវ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវផងដែរ ដែលជាហេតុធ្វើឲ្យរដ្ឋ ត្រូវខាតបង់ ចំណូលពន្ធ យ៉ាងច្រើនក្នុងមួយខែៗ។ លើសនេះទៅទៀតឈ្មួញមួយចំនួនបាននាំឈើប្រណីតចេញតាមច្រកកំពង់ពពឹល យ៉ាងរលូនដោយសារមានការ ឃុបឃិត ពីសំណាក់លោក កែវ វណ្ណឌី និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។បឋម

W-0701N1 W-0701N កែវ-វណ្ណឌី

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!