Comments Off

ប្រមុខរ​ដ្ឋាភិបាលគួរមានវិ​ធានការបែបណា​?តើបន្តឬលុបចេ​ញក្រុមហ៊ុនរ​បស់ឧក​ញ៉ាគិត​ ម៉េងកាប់ព្រៃ​ឈើខាងក្រៅ​តំបន់បាត​អាងទំនប់​វារីអគ្គិសនីសេសានក្រោ​ម២កំពុង​ប្រឈម​សេច​ក្ដីវិនា​ស

ខេត្តក្រចេះ៖តើប្រមុខរដ្ឋាភិបាល​ សម្ដេចតេជោ​ ហ៊ុន សែន គួរមានវិធានការ​ បែបណា? តើបន្តឬលុបចេញ  ក្រុមហ៊ុនរបស់លោកឧកញ៉ា  គិត ម៉េង កាប់ព្រៃឈើ ​ខាងក្រៅ​តំបន់បាត​អាង​ទំនប់​វា​រី​អ​គ្គិសនី ​សេ​សាន​ក្រោម​២ ដែលរងនិងកំពុង​ប្រឈម​ សេចក្ដី​វិនាស ខណៈមួ​យរយៈ​ពេលចុង​ ក្រោយនេះ​ សកម្មភាព ដឹកជញ្ជូន​ឈើ​ចេញពី​ខាងក្រៅ​តំប​ន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ដឹកបន្តចូលទៅក្នុង​បរិវេណ​ទីតាំងក្រុមហ៊ុន អាំង អេន អាសូសីអេ​ត ឡយីរ ខូ អិលធីឌី(របស់លោកឧកញ៉ាជ័យ)និងដឹកបន្តយកទៅលក់ឆ្លងដែនចូលប្រទេសវៀតណាម។
មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ស្ដៅ ស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា​ឈ្មួញ​ដែល​​កំពុង​បំផ្លាញ​ព្រៃឈើ​ក្រៅ​បរិវេណ​បាត​អាង​ទំនប់​វា​រី​អគ្គស​នី​សេ​សាន​ក្រោម​២​យ៉ាង​ពេញបន្ទុក​ នាពេល​បច្ចុប្បន្ន​នោះ គឺ​មានឧកញ៉ា ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ដែលមាន​មេកា​រ​ឈ្មោះ សាន ច​យ ជា​អ្នកចាត់ចែង​សម្របសម្រួល​ជាមួយ​មន្ត្រី​ជំនាញ​។ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងស្រុក​សេ​សាន ខេត្តស្ទឹងត្រែង អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​ថ្នាក់ដឹ​កនាំ​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សេ​សាន ជាបន្ទាន់​។
ឈ្មួញចាប់ផ្ដើមកាប់​ឈើ​ជាទ្រង់ទ្រាយ​ធំ​ និងកំពុង​បង្កើនសកម្មភាព ខាង​ក្រៅនៅ​តំបន់​ក្បែរៗ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ហើយ​ឈើ​ទាំងនោះ​ត្រូវបាន​ឈ្មួញ​ដឹកជញ្ជូន​តាម​រថយន្ត​ប​ង្គុ​ង​ ជារៀងរាល់ថ្ងៃ ហើយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថា​ន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។
ប្រជាពលរដ្ឋនៅ ក្នុងឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​​សេចក្ដី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​សេសសល់​ក្នុង​មូលដ្ឋាន​របស់ពួកគាត់​ពិសេស ព្រៃឧទ្យានជាតិវរៈជ័យ ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​សាបសូន្យ​នោះទេ ព្រោះ​ក្នុង​មួយថ្ងៃៗ​ឈ្មួញ​កាប់​ឈើ​​និង​ដឹកជញ្ជូន​ឈើ​រាប់ពាន់ម៉ែត្រគូប​។ជាក់ស្ដែង រថយន្ដយ៉ឌុបដឹកឈើរបស់ក្រុមហ៊ុន អាំង អេន អាសូសីអេត ឡយីរ ខូ អិលធីឌី(របស់លោកឧកញ៉ាជ័យ)មួយគ្រឿងនេះ បើករ៉េចង្កូតដាច់គន្លឹះ​សណ្ដោងរ៉ឺម៉ក ហើយបានក្រឡាប់ក្អួតចេញសុទ្ធតែឈើ និងបណ្ដាលមនុស្សម្នាក់ដែលកំពុងបើកគោយន្ដកន្ត្រៃរងរបួសធ្ងន់ធ្ងរ។​គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤៥នាទីថ្ងៃទីសៅរ៌ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ខែមករាឆ្នាំ២០១៨នៅត្រង់ចំណុចខាងមុខសា​លាបឋមសិក្សាត្រពាំងស្រែ ជាប់បន្ទាយទាហ៊ាន កងអនុសេនាធំលេខ១ ស្ថិតក្នុងភូមិត្រពាំងស្រៃ ឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅយប់ទាបភ្លឺថ្ងៃទី​
១៣ ខែមករា ឆ្នាំ២០១៨នេះ គេបានប្រះទះឃើញរថយន្ដខ្នាតយក្ស ដឹក​ឈើជិត១០គ្រឿងឆ្ពោះទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិ វ៉ាលឺ។ ដោយឡែក រថយន្ដមួយគ្រឿងនេះជារថយន្តទី៦ បន្ទាប់ពីរថយន្តទី១ដល់ទី៥ បើកចេ​ញពីឃ្លាំងស្តុបឈើមួយកន្លែងស្ថិតក្នុងភូមិ.ឃុំកើតហេតុ ឆ្លងទៅលក់នៅប្រទេសវៀតណាម យ៉ាងរលូន ។
គេអះអាងថារថយន្តយីឌុបដឹកឈើនេះមកដល់កន្លែងកើតហេត្ដដាច់គន្លឹះ​សណ្ដោងបណ្ដាលឲ្យទ្រុងខាងក្រោយរ៉េក្រឡាប់និងបាន​ប៉ះឲ្យមនុស្សម្នាក់ខណៈកំពង់បើកគោយន្ដកន្ត្រៃរងរបួសធ្ងន់​និងត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួលជាបន្ទា​ន់។ រីឯឈើប្រភេទឃ្លឹចឡាំងបួនជ្រុងធំៗ ត្រូវបានម្ចាស់យករថយ​ន្ដស្ទូចចំនួន៣គ្រឿង មកស្ទូចសាងដាក់រថយន្តផ្សេងទៀតដឹកទៅដាក់ក្នុងឃ្លាំងនោះវិញបាន​ដោយសេរី និងមិនរំខានដល់សមត្ថកិច្ចជំនាញណាមួយ ចុះ​ទៅត្រួតពិត្យឡើយ។ប្រភពចេញពីអ្នករកស៊ីឈើម្នាក់សុំមិនបញ្ចេញ​ឈ្មោះបានបង្ហើបឲ្យដឹងថា ឈើដែលគេដឹកយកមកស្តុបទុកក្នុងឃ្លាំងលោកឧកញ៉ាជ័យនេះប្រជា​ពលរដ្ឋសង្កេតឃើញរថយន្ត(យីឌុប)ជាច្រើនគ្រឿងដឹកឈើចូលទាំងយប់-ថ្ងៃ ពីតំបន់ព្រៃ ឱទ្យានវីរ:ជ័យ ខេត្តស្ទឹងតែង ជ្រកក្រោម លេស (ក្រុមហ៊ុន ស្ដាបាតអាង​សេសាន២)ខណៈប្រភពបានអះអាងថា នៅបាតអាងសេសាន២គ្មានឈើទេ មានតែទឹកនិងត្រីតែប៉ុណ្ណោះ។
ក្រោយពីពួកគេ ដឹកឈើចេញអស់រួចមក គេឃើញមេការរបស់លោកឧកញ៉ាជ័យ​ឈ្មោះថៃរដ្ឋាជាទាហ៊ានមានឋាន:អនុ​សេនិយ៍ឯកចេញ មុខយកលុយ ថ្លៃបាយទឹកឲ្យអ្នកដែលចោមរោមមើលនៅកន្លែងកើតហេតុនោះផងដែរ៕

26235195_403078306779802_827104628_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!