Comments Off

លោក មួង ដារ៉ា ប្រធានការិយាល័យគយច្រកជ្រៃធំ កំពុងសប្បាយប្រមូលលុយ តាមរបៀបពុករលួយ

លោក មួង ដារ៉ា  ដែលកាន់តំណែងជាប្រធាន ការិយាល័យគយច្រកជ្រៃធំ  ជាយូរឆ្នាំ មកហើយ នោះត្រូវមន្ត្រីក្រោម ឱវាទមួយ ចំនួនបង្ហើបឲ្យដឹងថា  កំពុងក្លាយជាអ្នក មានទ្រព្យ សម្បត្តិស្តុកស្តម្ភ ដោយសារតែអំពើពុក រលួយបើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធនិង  ទំនិញ  បង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុក ។ ប្រភពបាន បញ្ជាក់ថា ទំនិញគេច ពន្ធនិងទំនិញ បង់ ពន្ធ មិន គ្រប់   គឺជាប្រភពចំ ណូល  ដ៏ធំរបស់លោក មួង ដារ៉ា  ព្រោះមន្ត្រីគយរូបនេះអាង មានខ្នងបង្អែក រឹងមាំនៅ ក្នុងអគ្គនាយ កដ្ឋានគយនិង រដ្ឋាករកម្ពុជា ទើបហ៊ានធ្វើអ្វីៗតាម អំពើចិត្ត។ ដូច្នេះលោក ឱម  យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេត ជាបន្ទាន់ ព្រោះអី រឿង អាស្រូវពុករលួយរបស់ លោក មួង ដារ៉ា ត្រូវបាន បើក កកាយ ជាយូរមកហើយ។

ប្រភពពីសមត្ថកិច្ច ពាក់ព័ន្ធនៅច្រកជ្រៃធំ  ស្រុកកោះធំ ខេត្តកណ្តាល  បានឲ្យដឹងថា ក្រុមឈ្មួញទាំង ធំទាំងតូចដែល រកស៊ីនាំទំនិញចូល តាមច្រកនេះ ត្រូវមានទំនាក់ទំនង ល្អជាមួយ លោក មួង ដារ៉ា ដោយបង់លុយលើតុ ក្រោមតុតាមការ កំណត់ទើបអ្វីៗ អាចប្រព្រឹត្តទៅដោយ  រលូនគ្មានការរំខាន។ ក្នុងនោះមានឈ្មួញ ជាឧត្តមសេនីយ៍ មួយចំនួន កំពុង រកស៊ី នាំចូល ទំនិញ គេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញ បន្ទុកដោយសារតែមានការ ឃុបឃិតជាមួយ លោក  មួង ដារ៉ា ជាយូរមកហើយ។ ទំនិញដែលឈ្មួញនាំចូលតាមច្រកជ្រៃធំសព្វថ្ងៃនេះមាន ដូចជាគ្រឿងសំណង់ ដែក ឥដ្ឋការ៉ូ ក្បឿង ស៊ីម៉ងត៍ ទំនិញចាប់ហួយ មេស្រានិង គ្រឿងឧប ភោគបរិភោគជាច្រើន ប្រភេទទៀតដោយបង់ ពន្ធត្រឹមតែ២០ ទៅ៣០ ភាគ រយប៉ុណ្ណោះ។

សមត្ថកិច្ចតូចតាច មួយចំនួនបានបង្ហើប ឲ្យដឹងថា មានឈ្មួញជា មន្ត្រីយោធាម្នាក់ ឈ្មោះ ឡៅ តុងហាន គឺជាអ្នករកស៊ី នាំចូលគ្រឿង សំណង់ច្រើនប្រភេទពីប្រទេសចិន ឆ្លងកាត់ ស្រុកយួន ហើយចូលស្រុកខ្មែរតាមច្រកជ្រៃធំ ដោយមានលោក មួង ដារ៉ា ជាអ្នកជួយសម្រប សម្រួលជាប្រចាំ។ ឈ្មួញឈ្មោះ ឡៅ តុងហាន នាំចូលគ្រឿងសំណង់ដោយបង់ពន្ធត្រឹម២០ ទៅ ៣០ ភាគរយ ក្រៅពីនេះគឺមានការឃុបឃិតជាមួយលោក មួង ដារ៉ា ចែកផលប្រយោជន៍គ្នា យ៉ាងសុខស្រួល ដែល ជាហេតុ ធ្វើឲ្យ  រដ្ឋត្រូវខាត បង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង មួយខែៗ។ រឿងនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យ ឡើង វិញខ្លះផងព្រោះលោក គុណ ញឹម ជាអគ្គនាយកគយ និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋម ន្ត្រីក្រសួង ហិរញ្ញវត្ថុ បានរក្សាភាពស្ងៀមស្ងាត់ជាយូរមកហើយ៕

26135216_401870526900580_519375209_n

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!