Comments Off

ឡាន​ខ្នាតយ​ក្សរបស់ឧ​កញ៉ាជ័យដឹកឈ្មួ​ញឈើ ក្រឡាប់​ចេញឈើប្រណិ​តជាច្រើនម៉ែ​ត្រគីប​សមត្តកិ​ច្ចពាក់​ពន្ធ័ក្នុង​ខេត្តក្រ​ចេះទាំង​មូលសម្ងំ​ឈឹង

ក្រចេះ​៖ ​សេចក្តីរាយការណ៍​ថា​ជា​ឡាន​ ដឹកឈើ​ប្រណិត​របស់​ឧ​ញ៉ា​ឈ្មោះ  ម៉ិ​ក សុផាន់​ណា​រ៉េត ហៅ ជ័យ  ជា​ឧ​ត្ត​ម​សេនីយ​យោធា​ជា ​នាយក​ក្រុមហ៊ុន​ហួត​ម៉េង​រីតា​ដែល  ជា​កូនជឹង របស់​គ្រួសារ​អ្នកមានអំណាច ​ម្នាក់​ក្នុងការ ជួញ ដូរ​ឈើ ប្រណិត​រាប់សិប​ឆ្នាំ​មក ហើយ នៅ​តំបន់​ឧ​ត្ត​រ​នៃ​ប្រទេស​កម្ពុជា​។​ ឈើ​នេះ​ត្រូវបាន​ប្រភពពី​មេព្រៃ​ទម្លាយ​ជា​ ឈើ​របស់​
​ក្រុ ម ហ៊ុន  អាំង អេ​ន អាសូ​សី​អេ​ត ឡ​យីរ ខូ អិ​ល​ធី​ឌី​(​លោក​ឧក​ញ្ញ៉ា​ជ័យ​)​ដែលមាន​លិខិតអនុញ្ញាត​ជាង​១៥​ម៉ែត​គីប​ប៉ុណ្ណោះ​តែ​ធាតុពិត​ដឹក​លើស​ពីរដង​។​គឺ​មិនមែន​ក្នុងនាម​ក្រុមហ៊ុន​ហួត​ម៉េង​រីតា​ដូច​មុន​ទេ​។​

​នៅវេលា​ម៉ោង​៦:៤៥​នាទី​ព្រឹក​ព្រលឹម​ស្រាងៗ​​ថ្ងៃទី​សៅរ៌ ១២​រោច ខែបុស្ស ឆ្នាំរកា  ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១៣.​មករា​.២០១៨ មាន​ករណី​ក្រឡាប់​ឡាន​រថយន្ត​ធំ​មួយ​ដឹក​ឈ្រើ​ណិ​ត​នៅតាម​ផ្លូវ​ទៅ​ស្រុក​យួ​យ​នៅ​ចំណុច​ច​មុខ​បន្ទាយ​ទាហាន​កងអនុសេនាធំ​លេខ​១​ភូមិ​ត្រពាំង​ស្រែ ឃុំ​២  ធ្នូ​​ស្រុក​ស្នួល​ដោយ​គ្មាន​សម​ត្ត​កិច្ច​ណា​មក​ក្បែរ​ឡើយ​។

​ ​ការពិត​ឡាន​ម្សៀ​ឈ្មួញ​ឈើ​ឈ្មោះ​ជ័យ​មាន​គោ​រម្យ​ង​ថា​ជា​ឧកញ៉ា​ដែល​គេ​ស្គាល់​ថា​ជា​ឈ្មួញ​ឈើ​ប្រចាំ​ទស​ស​ត្ស​នោះ​កាលពី​យប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៧​នេះ​ក៏មាន រថយន្ត​សណ្តោង​រ៉ឺម៉ក​(V1) មួយគ្រឿង​ដឹកឈើ​ប្រណីត​ពេញ​ទ្រុង​ចំណុះ​មិន​ប្រមាណ​៦០​ម៉ែត្រ​គិ​ប​ចេញ មកពី​ខេត្តស្ទឹងត្រែង​តំបន់​បាត​អាង​វា​រី​អគ្គិសនី​សេ​សាន​២ ដោយ​ឆ្លងកាត់​ទី​រួម ខេត្តក្រចេះ ចូលមក​ទឹកដី​ស្រុក​ស្នួល បម្រុង​ឆ្លងដែន ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លែ (​ឃុំ​២​ធ្នូ​)​ក៏បាន មក​ក្រឡាប់​ប្រះដេក​នៅមុខ សាលាស្រុក​ស្នួល ជាប់​នឹង​ស្នាក់​មេព្រៃ​ផ្នែក​ឆ្លូង​ឈរជើង​ចាំ​រាប់​ក្បាល​ឡាន​យកលុយ​ផងដែរ​។​

​គេ​មិនដឹងថា​អាជ្ញា​ប​ណ្ណ័​ឲ្យ​ក្រុមហ៊ុន អាំង អេ​ន អាសូ​សី​អេ​ត ឡ​យីរ ខូ អិ​ល​ធី​ឌី​(​លោក​ឧក​ញ្ញ៉ា​ជ័យ​)​តើ​ទទួលបាន​ប្រភព​ផ្គត់ផ្គង់​ឈើ​ពី​ណា​មក​ទេ​។​ព្រោះ​វា​គ្មាន​ឈើ​ចាស់​ឯណា​សល់​សម្រាប់​ដឹកជញ្ជូន​នាំចេញ​នោះឡើយ​សូម្បីតែ​ឈើ​ដែល​ក្រុម​លោក​បង្ក្រាប​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​កាលពីដើមឆ្នាំ​២០១៦​ប្រមាណ​៧​ម៉ឺន​ម៉ែត​គិ​ប​ក៏​ត្រូវបាន​ដេញថ្លៃ​នាំចេញ​តៅ​ស្រុក​យួន​ដោយ​ក្រុមហ៊ុន​ឧកញ៉ា​ស៊ី​តាន់​វីរៈ​ហៅ​ឧកញ៉ា​ល​ក្ស័​អស់​ទៅហើយ​។

​កន្លងមក​មាន​សេចក្តីរាយការណ៍​ថា​ម្សៀ​ជ័យ​នេះ​រកស៊ី​ជាមួយ​អាជ្ញា​ប​ណ្ណ័​ប្រ​ម៉ូ​ល​ឈើ​ពី​បាន​អាង​ទំនប់​វ៉ា​រី​អគ្គសិ​នី​សេ​សាន​ពីរ​របស់​ឧកញ៉ា​គិត​ម៉េង​ថៅកែ​ក្រុមហ៊ុន​រ៉ូយ៉ាល​គ្រុប​។​តែ​អាជ្ញា​ណ្ណ័​ប្រ​ម៉ូ​ល​ឈើ​ធាតុពិត​វា​អស់​សុពលភាព​ទៅហើយ​ព្រោះ​សម្តេច​ហ៊ុនសែន​បាន​សម្ពោធ​បិទទ្វារ​ទំនប់​វ៉ា​រី​អគ្គិសនី​សេសា​ន​២​ហើយ​។​

ដូច្នោះ​វា​មានតែ​ឈើ​ប្រ​ម៉ូ​ល​ទិញ​ខុសច្បាប់​?!​។​ប្រសិនបើ​មិន​ច្រឡំ​តេ​កាលពី ថ្ងៃ​ពុធ ទី​២៧ ធ្នូ ២០១៧ នៅ​ទីស្តីការគណរដ្ឋមន្ត្រី មាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ជជែក​គ្នា​ពី​ការងារ​ស្នូល និង​ការងារ​សង្គម​មួយចំនួន ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ក្រោម​វត្តមាន​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណរដ្ឋមន្ត្រី លោក ប៊ិន ឈិន ដែលមាន​ការចូលរួម​ពី​អភិបាលខេត្ត មន្ត្រី​បរិស្ថាន កសិកម្ម និង​រដ្ឋបាល​ព្រៃឈើ​។​

ក្នុងឱកាស​នោះ​ឮថា​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​វ័យក្មេង​នៅ​ក្រសួងបរិស្ថាន​អះអាងថា​គ្មានទេ​បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅសល់តែ​អាតូចៗ​តែប៉ុណ្ណោះ​?​។​បើ​ចឹ​ង​តើ​ក្រុមហ៊ុន អាំង អេ​ន អាសូ​សី​អេ​ត ឡ​យីរ ខូ អិ​ល​ធី​ឌី​(​លោក​ឧក​ញ្ញ៉ា​ជ័យ​)​បាន​ឈើ​ពី​ណា​ដឹក​ទាល់តែ​ក្រឡាប់​ឡាន​ចឹ​ង​?បឋម

26235195_403078306779802_827104628_n say-1-4-500x333 veng-sokhon-eng-chea-san-3

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!