0

បទល្មើស នេសាទប្រើឧបក រណ៍ខុសច្បា ប់ក្នុងស្រុកឯ កភ្នំកើតពេញបឹ ងទទ្លេ​សាប​ជាឆ្នាំងបាយរបស់កិ​ច្ជពាក់​ព​ន្ធ័

ថ្មីៗ​កន្លងទៅនេះ​​ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ  បានចេញ​បទបញ្ជា​ឲ្យ​អភិបាលខេត្ត ​នៃ​បណ្ដា​ខេត្ត​ជាប់​បឹង​ ទន្លេសាប ចាត់ វិធានការ​បង្ក្រាប​បទ ល្មើស​នេសាទ​ប្រកបដោយ​ ប្រសិទ្ធភាព ហើយ​ថែមទាំង​ព្រមាន​ ដកហូត​តំណែង​អភិ បាល ខេត្ត​ ណា​ដែល​បណ្ដោយ​ឲ្យ​កើតមាន​ប ទល្មើស​នេសាទ​ច្រើនជាងគេ​ទៀតផង​ ។ ប៉ុន្តែ​លោក ងួន រតនៈ អភិបាល ខេត្ត ​បាត់ដំបង និង​លោក  ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ​ខេត្តបាត់ដំបង ហាក់ដូចជា​គ្មាន​ឆន្ទៈ​ ក្នុងការ​ទប់ ស្កាត់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ស្រុក​ឯក​ភ្នំ និង​ស្រុក​សង្កែ​នោះទេ​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង និង​ក្រុម​មន្ត្រីក្រោមឱវាទ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​បទល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប ស្រុក​ឯក​ភ្នំ នៅតែ​បន្ត​កើតមានឡើង​យ៉ាង​អនាធិបតេយ្យ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ថ្មីៗ​កន្លងទៅនេះ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ជាច្រើន​ករណី ក៏ប៉ុន្តែ​ជាក់ស្ដែង​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​បណ​រ៉ាវ និង​ឧបករណ៍​ផ្សេងៗ​ទៀត​នៅតែ​កើតមាន​យ៉ាង​រាលដាល​។ លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា​គ្មាន​លទ្ធភាព​ទប់ស្កាត់​បទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​បណ​រ៉ាវ មាន​ប្រវែង​បណ្ដោយ​រាប់ពាន់​ម៉ែត្រ​នៅតែ​បន្ត​កើតមាន​ក្នុង​មូលដ្ឋាន​ពួកគាត់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ ពល បាន​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅក្នុង​តំបន់​អភិរក្ស​ឡូត៍​លេខ​២​ចាប់ពី​ចំណុច​អូរ​ដា រហូតដល់​ព្រែក​ស្ទឹង​ចាស់​ក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ស្រេច​តែ​អំពើ​ចិត្ត​។ ជាងនេះទៅទៀត​មាន​ជនល្មើស​ខ្លះ​ប្រើ​ឧបករណ៍​ប្រភេទ​ឡុ​ក​ជាច្រើន​ខ្សែ​សម្រាប់​ចាប់​ត្រី​យ៉ាង​មហន្តរាយ ដែល​សូម្បី​កូន​ត្រី​តូចៗ​ក៏ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​ដែរ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឃុំ​កោះ​ជី​វាំង បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ជនល្មើស​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។បឋម

26696278_406249179796048_978243958_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!