Comments Off

លោក ប៉ាន់​ មរកតប្រធា​នមន្ទីរបរិស្ថាន​ខេត្តពោធិ៍​សាត់ឃុប​ឃិតជាមួយ​បទល្មើសកា​ប់បំ​ផ្លាញព្រៃ​ឈើក្នុងតំបន់ដែនជ​ម្រកសត្វ​ព្រៃភ្នំឱរ៉ាល់​យ៉ាងអាណា​ធិបត្តេ​យ្យ?

ប្រភពពី​មន្ត្រី​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ភ្នំក្រវាញ  ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ​ឈ្មួញ​ឈ្មោះ​ស៊ី  ស និង​ ឈ្មួញ​ឈ្មោះ​ស្នា  កំពុង​បង្កើន​សកម្មភាព ​ប្រមូល​ទិញ​ឈើ​ប្រណីត ​និង​ឈើ​ប្រភេទ​លេខ​១ ​ដឹក​ចេញពី​តំប ន់​ដែន ជម្រក សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ យ៉ាង​ពេញបន្ទុក​។ មានការ​រិះគន់​ចំៗ​ថា​ទាល់តែ​មានការ​ឃុបឃិត​ពី​សំណាក់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ លោក ប៉ាន់ មរកត ទើប​ឈ្មួញ​អាច​ចូលទៅ​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ យ៉ាង​ស្រួលៗ​ដូច​សព្វថ្ងៃនេះ​។ លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ត្រូវបាន​មន្ត្រីរាជការ​ក្នុង​មន្ទីរ​នេះ លើកឡើងថា​ជា​មេខ្លោង​ធំ​បំផុត​នៅ​ពីក្រោយ​បទល្មើស​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចូលមក​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ប្រភព​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ វាសនា ផាន់​ថា​នា ហៅ​ស្នា និង​ឈ្មួញ​ឈ្មោះ ស៊ី ស នៅតែ​បន្ត​ប្រមូល​ទិញ​ឈើ​ប្រណីត​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ហើយ​ដឹកជញ្ជូន​ចូលមក​ខេត្តកំពង់ស្ពឺ រួច​នាំ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តតាកែវ​និង​ខេត្តកំពត យ៉ាង​រលូន​ព្រោះ​មានការ ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចទៅហើយ​។ សកម្មភាព​របស់​ឈ្មួញ​ទាំង​២​នាក់​នេះ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គឺ កំពុងតែ​ធ្វើ​ឲ្យ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ ជាក់ស្ដែង​ឈ្មួញ​ឈ្មោះ ស្នា ជាប់ឃុំ​ក្នុង​ពន្ធនាគារ​មិនបាន​ប៉ុន្មាន​ផង​ក៏​ចេញមក​បន្ត​អាជីវកម្ម​ប្រមូល​ទិញ​ឈើ​ប្រណីត​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ លោក ប៉ាន់ មរកត ទេនោះ​គឺ​ឈ្មួញ​ឈ្មោះ​ស៊ី ស និង​ឈ្មោះ​ស្នា មិនអាច​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចូលមក​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បានទេ​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បានកត់សម្គាល់​ថា​ឈ្មួញ​ឈ្មោះ​ស៊ី ស និង ឈ្មោះ​ស្នា អាច​ចំណាយលុយ​យ៉ាងច្រើន​ក្នុង​មួយខែៗ​ទៅ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​អាច​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​កំពុងតែ​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ប្រឈម​នឹង​សេចក្តី​វិនាស​ហើយ​ផលប្រយោជន៍​បាន​ទៅលើ​ក្រុមមន្ត្រី​និង​សមត្ថកិច្ច​ពុករលួយ​ដែល​គិតគូរ​តែ ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យឡើងវិញ​ហើយ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ រាលដាល​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​ហើយ​គួរ​ចាត់​វិធាន ការ​ទៅលើ​ក្រុមមន្ត្រី​ពុករលួយ​ផង ​។​

ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ចម្រុះ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ព្រោះ​បច្ចុប្បន្ន សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង​និង​ស្រុក​ភ្នំក្រវាញ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​ឈ្មួញ​ធំៗ​នៅតែ​អាច​គេចផុត ពី​វិធានការ​ផ្លូវច្បាប់ដដែល។បឋម

26696358_405894539831512_634890943_n 26697078_405894613164838_820924023_n 26696391_405894549831511_1015929593_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!