Comments Off

ឧកញ៉ា​ពាក់ផ្កាយ៣​ឈ្មោះ ហ៊ុន​ ជា ល្បីខាង​ដឹកឈើខុស​ច្បាប់ទៅលក់ស្រុ​កយួនគ្មា​នស​មត្ថកិច្ច​មិនហ៊ានប៉ះ​ពាល់ជា​ឆ្នាំង​បាយ

ប្រភពពីមន្ត្រីនៅច្រកដាក់ដាំ  ស្រុកអូររាំង ខេត្តមណ្ឌលគិរី  បានឲ្យដឹងថា មួយរយៈកន្លង ទៅនេះឧកញ៉ា  ហ៊ុន ជា ដែល ជាឧត្តមសេនីយ៍ឯក នគរបាលក្នុងក្រសួងមហាផ្ទៃ  មិនដឹកជញ្ជូនឈើដោយផ្ទាល់ នោះទេ គឺមាន មនុស្ស ជំនិត របស់ គាត់ប្រើប្រាស់ឈ្មោះរបស់គាត់ដឹក ជញ្ជូនឈើតាមរថយន្តឡង់ គ្រឺស័រកែច្នៃ និងរថយន្ត សាំយ៉ុងទាំង ខ្សែៗ ចេញ ទៅស្រុកយួនតាមច្រកដាក់ដាំ។  រាល់សកម្មភាពដឹកជញ្ជូនឈើរ បស់ឈ្មួញជាមនុស្សស្និទ្ធ ជាមួយឧកញ៉ា  ហ៊ុន ជា  គឺគ្មានមន្ត្រីរដ្ឋ បាលព្រៃឈើឬសមត្ថកិច្ចពាក់ ព័ន្ធដទៃទៀតចាត់វិធានកា រទប់ស្កាត់នោះទេ ហើយមាន តែជួយ សម្របសម្រួលដើម្បីជាថ្នូរនឹងផលប្រយោជន៍ទៅវិញ។ លោក យ៉ូ សុធា មេនគបាល អន្តោប្រវេសន៍ច្រកដាក់ដាំ និងសមត្ថ កិច្ចពាក់ព័ន្ធដទៃទៀតប្រចាំច្រកនេះ គឺជាអ្នកឃុបឃិតឲ្យឈ្មួញស្និទ្ធឧកញ៉ា ហ៊ុន ជា ដឹកជញ្ជូនឈើ ចេញទៅ ស្រុកយួនយ៉ាងពេញបន្ទុកតែម្តង ។

រយៈពេលប្រមាណ១ខែកន្លងទៅនេះបណ្ដាញព័ត៌មាននានាបានចុះផ្សាយជាបន្តបន្ទាប់ពីរឿងឧកញ៉ា ហ៊ុន ជា ដែលជាមន្ត្រីនគរបាលពាក់ផ្កាយ៣ក្នុងក្រសួងមហាផ្ទៃ ដឹកជញ្ជូនឈើចេញពីខេត្តមណ្ឌលគិរី ទៅស្រុកយួន តាមច្រកដាក់ដាំ ស្រុកអូររាំង និងច្រកទ្វេភាគីណាំលៀ ហៅប៉ុស្ដិ៍៧ ស្រុកពេជ្រាដា យ៉ាងពេញបន្ទុក។ ប៉ុន្តែរហូតមកដល់ពេលនេះសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី មិនហ៊ានប៉ះពាល់ឧកញ៉ា ហ៊ុន ជា និងបក្ខពួកមួយចំនួនដែលសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកនោះទេ។ ដូច្នេះហើយទើបមន្ត្រីរាជការនិងសមត្ថកិច្ចតូចតាចក្នុងខេត្តមណ្ឌលគិរី បានអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញខ្លះផងចំពោះព័ត៌មានករណីឧកញ៉ា ហ៊ុន ជា ដឹកជញ្ជូនឈើចេញ ទៅស្រុក យួន ព្រោះបញ្ហានេះកំពុងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទាំងមូល ។

ចំណែកប្រភពពីមន្ត្រីប្រចាំច្រកទ្វេភាគីណាំលៀ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក៏បានឲ្យដឹងដែរថា ឈ្មួញ ដែលមាន ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឧកញ៉ា ហ៊ុន ជា កំពុងសម្រុកដឹកជញ្ជូន ឈើចេញទៅ ស្រុកយួនតាម ច្រកនេះស្រេច តែអំពើចិត្ត ព្រោះមានការឃុបឃិតជាប្រព័ន្ធ។ សមត្ថកិច្ចប្រចាំច្រកណាំលៀ មិនហ៊ានប៉ះពាល់ ឈ្មួញ ដែលជាមនុស្ស ជំនិតរបស់ឧកញ៉ា ហ៊ុន ជា ដែលជាមន្ត្រីនគរបាលពាក់ផ្កាយ៣នៅក្រសួងមហាផ្ទៃ ហើយត្រូវជាសាច់ញាតិរ បស់មេដឹកនាំកំពូលនោះទេ។ សមត្ថកិច្ចនិងមន្ត្រីជំនាញក្នុងខេត្តមណ្ឌលគិរី បានត្រឹមតែឃុបឃិត ឲ្យឈ្មួញឈើ ជាមនុស្សស្និទ្ធនឹងឧកញ៉ា ហ៊ុន ជា ធ្វើសកម្មភាព ដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកណាំលៀ កាន់តែ ច្រើនឡើងៗដូច ដែលបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់រួចទៅហើយ។ សូម្បីតែលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ក្នុងខណៈដែលឧកញ៉ា ហ៊ុន ជា និងឈ្មួញជាបក្ខពួកកំពុងសម្រុកដឹកឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ ស្រុកអូររាំង និងច្រកណាំលៀ ស្រុកពេជ្រាដា ទាំងយប់ទាំងថ្ងៃ៕

21100329_1589691987791052_1110569577_n 22894708_378402279247405_1676332359_n images1

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!