0

លោក​ សេង​ សុង ប្រធា​នស្ថានីយ៍ជ​ញ្ជីងថ្លឹងរថយន្ត​លើផ្លូវជាតិលេ​ខ២ប្រព្រឹត្តពុក​រលួយ​ពេញបន្ទុកល្បី​ពេញម៉ាខេ​ត្តកណ្តា​ល?

មន្ត្រីរាជការក្នុងខេត្តកណ្ដាល​  ក៏បានឲ្យដឹងដែរថា នៅពេលរថយន្ត របស់ឈ្មួញធំៗដឹកទំនិញ លើសចំណុះ ក៏ដូច ជាដឹក ដីដឹកខ្សាច់ ដឹកថ្មលើសចំណុះខុសលក្ខណៈ បច្ចេកទេស គឺលោក សេង  សុង និងបក្ខពួកមិនចាត់វិធាន ការទប់ ស្កាត់ឡើយ ហើយគ្រាន់តែ ម្ចាស់រថយន្តទាំងនោះ បង់លុយតាមការកំណត់  គឺជាការស្រេច។ ចំណែកឈ្មួញនិង អាជីវករតូចតាចដែលដឹក ទំនិញលើសចំណុះតិចតួចត្រូវ បានគេគាបសង្កត់យកលុយ តាមរបៀប ពុករលួយ យ៉ាងគឃ្លើនតែម្តង ព្រោះលោក សេង សុង  ប្រធានស្ថានីយ៍ជញ្ជីងថ្លឹង រថយន្តនៅផ្លូវជាតិលេខ២ អាងមាន ខ្នងបង្អែករឹង មាំចាំជួយការពារគ្រប់ពេលវេលា ។ បញ្ហានេះជារឿងដែលលោក ស៊ុន  ចាន់ថុល រដ្ឋមន្ត្រី ក្រសួង សាធារ ណការ និងដឹកជញ្ជូន មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះរឿងអាស្រូវពុ ករលួយ របស់ ក្រុម មន្ត្រី ប្រចាំស្ថានីយជញ្ជីង ថ្លឹងរថយន្តលើផ្លូវជាតិលេខ២  ក្នុងឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង  ខេត្តកណ្ដាល កំពុងត្រូវ មជ្ឈដ្ឋាន នានារិះគន់យ៉ាងខ្លាំងក្លា

អំពើពុករលួយរបស់លោក សេង សុង ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ២ ក្នុងភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្ដាល ស្ទឹង ខេត្តកណ្ដាល កំពុងត្រូវបានម្ចាស់រថយន្តដឹកទំនិញ ដឹកដី ដឹកខ្សាច់ បើកកកាយពីរឿងអាស្រូវពុ ករលួយ។ ម្ចាស់រថយន្តដឹកទំនិញមួយចំនួនបានលើកឡើងថា ទោះបីពួកគេដឹកទំនិញលើស ទម្ងន់ឬមិនលើស ទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវបង់លុយតាមការកំណត់របស់លោក សេង សុង ដែរដោយមិនអាចតវ៉ាបានឡើយ។ ប្រការ នេះគឺជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមិនគួរបណ្ដែត បណ្ដោយតទៅទៀតទេ ព្រោះការដែលលោក សេង សុង ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើក ដៃពីសំណាក់ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល ដើម្បីប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។

អ្នកបើកបររថយន្តដឹកទំនិញ ដឹកដី ដឹកខ្សាច់មួយចំនួនបានឲ្យដឹងថា លោក សេង សុង ប្រើអំណាច គាបសង្កត់ យកលុយពីពួកគាត់កាន់តែច្រើនឡើងៗ ចំណែកឈ្មួញធំៗដែលដឹកទំនិញ តាមរថយន្តសណ្ដោងកន្ទុយលើសចំណុះ គឺមិនដែលឃើញលោក សេង សុង និងមន្ត្រីក្រោមឱវាទចាត់វិធានការទប់ស្កាត់នោះទេ។ មានការរិះគន់ចំៗថា លោក សេង សុង និងបក្ខពួកគឺជាអ្នកឃុបឃិតឲ្យឈ្មួញ ប្រើប្រាស់រថយន្តធំៗដឹកទំនិញលើស ចំណុះឆ្លង កាត់ផ្លូវ ជាតិលេខ២យ៉ាង អនាធិបតេយ្យ ដោយគ្មានវិធានការទប់ស្កាត់អ្វីទាំងអស់។ ផ្ទុយទៅវិញគេបែរជាគាបសង្កត់ប្រជាពលរដ្ឋ ឈ្មួញ និងអាជីវករ ដែលដឹកជញ្ជូនទំនិញតិចតួចតាម រថយន្តដោយតម្រូវឲ្យបង់លុយថ្លៃក្បាលរថយន្តដោយមិនចាំបាច់ត្រួតពិនិត្យអ្វីទាំងអស់។ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ត្រូវគេដឹងថាជាអ្នកបើកដៃឲ្យលោក សេង សុង និងមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ២ ក្នុងឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ធ្វើអ្វីៗស្រេចតែអំពើចិត្ត។បឋម

chhor-ly-waight1-768x280 chhor-ly-waight

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!