Comments Off

ឧកញ៉ា​ ហ៊ុន ជាគ្មាន​សមត្ថកិច្ច​ណាហ៊ានប៉ះពា​ល់សម្រុកដឹក​ជញ្ជូនឈើទៅ​លក់ស្រុក​យួនម៉ា​សេរី

ប្រភពពីសមត្ថកិច្ចនៅច្រក ទ្វេភាគីណាំលៀឬប៉ុស្ដិ៍៧  បានឲ្យដឹង ថា ឈ្មួញជាច្រើន នាក់កំពុងសម្រុកដឹក ឈើ ប្រ ណី ត  ចេញទៅស្រុកយួនតាមច្រកនេះ  ហើយឈ្មួញដែលយកឈ្មោះឧកញ៉ា  ហ៊ុន ជា ទៅប្រើ កំពុង បង្កើន សកម្ម ភាពដឹក ជញ្ជូនឈើខ្លាំងក្លាជាងគេ។ ការដែលឈ្មួញអាចដឹកជញ្ជូនឈើឆ្លងកាត់ច្រកណាំលៀឬប៉ុស្ដិ៍៧ ចេញ ទៅ ស្រុក យួនយ៉ាង គគ្រឹកគគ្រេង គឺមានការបើកដៃពីសំណាក់លោក ហឿន សុខណា ជាប្រធានច្រកទ្វារទ្វេភាគី ណាំលៀ និងលោក សំរឹត ណយ មេប៉ុស្ដិ៍នគរបាលច្រកណាំលៀ ដែលគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ។ លោក សំរឹត ណយ ត្រូវបានមន្ត្រីនៃច្រកទ្វារទ្វេភាគីណាំលៀ ជាអ្នកមានអំណាចធំ ជាងគេក្នុងការបើក ច្រកឲ្យឈ្មួញ សម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួន។

មួយរយៈកន្លងទៅនេះករណីឧកញ៉ា ហ៊ុន ជា ដែលជាមន្ត្រីនគរបាលពាក់ផ្កាយ៣នៅក្រសួងមហាផ្ទៃ ជាប់ពាក់ព័ន្ធសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ និងច្រកណាំលៀ កំពុងធ្វើឲ្យមជ្ឈដ្ឋាននានាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះសកម្មភាពនោះកំពុងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទាំងមូល។ ប្រការនេះគឺជារឿងដែលនៃឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវពិនិត្យឡើងវិញផងដែរ ព្រោះករណីឧកញ៉ាពាក់ផ្កាយ៣ឈ្មោះ ហ៊ុន ជា សម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួន កំពុងធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី។ ទន្ទឹមនឹងនេះមន្ត្រីគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើដែលចុះទៅបំពេញការងារក្នុងខេត្តមណ្ឌលគិរី មិនគួរមើលរំលងសកម្មភាពរបស់អ្នកមានអំណាចក្នុងការដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងពេញបន្ទុកនោះទេ។ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏គួរពិនិត្យមើលបញ្ហាខាងលើនេះផងដែរ ព្រោះឈ្មួញមួយចំនួននៅតែបន្តសកម្មភាពរត់ពន្ធឈើប្រណីតចេញក្រៅប្រទេសយ៉ាងគឃ្លើន ដោយសារមានការឃុបឃិតពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយជាច្រើនស្ថាប័ន

 

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូររាំង និងស្រុកពេជ្រាដា ខេត្តរតនគិរី បានឲ្យដឹងថាឧកញ៉ា ហ៊ុន ជា ដែលជាមន្ត្រីនគរបាលពាក់ផ្កាយ៣ក្នុងក្រសួងមហាផ្ទៃ កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក ហើយគ្មានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចាត់វិធានការទប់ស្កាត់នោះទេ។ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី មិនចាត់វិធានការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួននោះឡើយ គឺមានតែជួយឃុបឃិតបិទបាំងដើម្បីឲ្យឧកញ៉ា ហ៊ុន ជា ព្រមទាំងបក្ខពួកបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរាលដាល។ ទន្ទឹមនឹងនេះឈ្មួញមួយចំនួនបានប្រើប្រាស់ឈ្មោះឧកញ៉ា ហ៊ុន ជា ដើម្បីធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនដល់គោលដៅប្រកបដោយសុវត្ថិភាព។

ថ្មីៗនេះតាមប្រភពពីមន្ត្រីនៅច្រកដាក់ដាំ ស្រុកអូររាំង និងច្រកទ្វេភាគីណាំលៀ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថាមួយរយៈកន្លងទៅនេះឈ្មួញដែលជាឧកញ៉ាពាក់ផ្កាយ៣នៅក្រសួងមហាផ្ទៃ ឈ្មោះ ហ៊ុន ជា សម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ ទន្ទឹមនឹងនេះមានឈ្មួញមួយចំនួនប្រើប្រាស់ឈ្មោះឧកញ៉ា ហ៊ុន ជា ដើម្បីដឹកជញ្ជូនឈើប្រណីតចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងគឃ្លើនដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ក៏ដូចជាលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានរក្សាភាពស្ងៀមស្ងាត់នៅពេលព័ត៌មានស្ដីពីឧកញ៉ាពាក់ផ្កាយ៣ដឹកជញ្ជូនឈើចេញទៅស្រុកយួនត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ សូម្បីតែលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏រក្សាភាពស្ងៀមស្ងាត់ដែរ នៅពេលដែលព័ត៌មានទាក់ទងរឿងឧកញ៉ា ហ៊ុន ជា ដឹកជញ្ជូនឈើចេញទៅស្រុកយួនត្រូវបានបណ្ដាញព័ត៌មាននានា ចុះផ្សាយរួចទៅហើយ។បឋម

26553305_404474606640172_1064975557_n 17021681_1191806007607210_6447727380578699962_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!