0

មេគយ​ច្រកអូរស្មា​ច់លោក​ គួន សុភាព​ប្រព្រឹត្តអំពើពុករ​លួយមិនញញើត​អង្គភាពប្រឆាំង​អំពើពុក​រលួ​យ

ប្រភពពី​ក្រុម​ឈ្មួញ​ និង​អាជីវករ​មួយចំនួន​ដែល ​រកស៊ី​នាំចូល​ទំនិញ​ពី ​ប្រទេស​សៀម​តាម​ ច្រក​អូរ​ស្មាច់  បាន​លើក ឡើង ថា មន្ត្រី​គយ​ក្រោម​ការគ្រប់គ្រង​ របស់លោក គួ​ន សុភាព បាន​គាប សង្កត់​យកលុយ​ពី​ពួក គាត់​កាន់ តែ​ច្រើន ឡើង  ៗ​ដោយ​គ្មាន​ការយោគយល់​នោះទេ ​។ អ្នក​នាំចូល​ទំនិញ​ពី​ប្រទេស ​សៀម​តាម​រថយន្ត ម៉ូតូ  និង​រទេះ ពី​ទឹក ដី​សៀម​ចូល​ទឹកដី​ ខ្មែរ​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ត្រូវ​មន្ត្រី​គយ​កំណត់​ឲ្យ​បង់លុយ​ដោយ​គ្មាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​ត្រឹមត្រូវ​ឡើយ​។ ទន្ទឹមនឹងនេះ​លោក គួ​ន សុភាព និង​មន្ត្រីក្រោមឱវាទ​បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេច ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ហើយក៏​មានការ​បន្លំ​ប្រភេទ​ទំនិញ​ក្នុង​ឯកសារ​បង់ពន្ធ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ទៀតផង​។ ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែត បណ្ដោយ ​ឲ្យ​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ និង​លោក គួ​ន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​នោះទេ​។​

កន្លងទៅ​ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ព្រោះ​មាន​សេចក្ដីរាយការណ៍​ថា លោក គួ​ន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់​ផងដែរ ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។​

តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ មន្ត្រី​គយ​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ការដែល​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ផងដែរ​។ ចំណែក​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា ទំនងជា​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​មន្ត្រី​គយ​២​នាក់​ខាងលើនេះ ទើប​បណ្ដោយ​ឲ្យ​ពួកគេ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

ប្រភពពីមន្ត្រី​នៅ​ច្រក​អូរ​ស្មាច់ បាន​ឲ្យ​ដឹង​ទៀតថា ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​ដូចជា ប្រេងសាំង គ្រឿងសំណង់ ភេសជ្ជៈ ស្រា​បៀរ និង​គ្រឿង​ឧបភោគបរិភោគ ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រក​អូរ​ស្មាច់​កាន់តែ​ច្រើនឡើងៗ ហើយ​ថែមទាំង​មាន​ករណី​នាំចូល​ម៉ូតូ​គេចពន្ធ​និង​រថយន្ត​ចង្កូត​ស្ដាំ​ទៀតផង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ប្រេងសាំង​ក្នុង​មួយថ្ងៃៗ​ឈ្មួញ​នាំចូល​រាប់សិប​តោន​ឬ​រាប់សិប​ម៉ឺន​លីត្រ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ យកទៅ​ចែកចាយ​តាម​បណ្ដា​ស្រុក​ក្នុង​ខេត្តឧត្ដរមានជ័យ ក៏ដូចជា​នៅ​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ​ផងដែរ​។ ដោយសារតែ​ការឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ អាចធ្វើ​ឲ្យ​លោក គួ​ន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ និង​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ផងដែរព្រោះ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​មាន​សេចក្ដីរាយការណ៍​ថា​លោក គួ​ន សុភាព មេ​គយ​ច្រក​អូរ​ស្មាច់ និង​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ជាប្រពន្ធ័ ​៕

25675203_399248967162736_1906843156_n1 KA-7777

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!