Comments Off

បទល្មើស​នេសាទនិង​បទល្មើសបំផ្លាញ​ព្រៃលិចទឹក​​នៅឃុំកំពង់ឃ្លាំង​ស្រុកសូទ្រ​និគមខេត្តសៀមរាប​កើតពេញ​បន្ទុ​ក

ប្រភពពី​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នាយផ្នែក​រដ្ឋបាល​ជលផល ​កំពង់​ឃ្លាំង បាន​បណ្ដែត បណ្ដោយ​ឲ្យ​អ្នក នេសាទ​ជន ជាតិ​យួន​និង​ជនជាតិខ្មែរ​មួយ ចំនួន​ប្រើ​ឧបករណ៍​ប្រភេទ ​ស៊ី​ប​រុញ​យក​លៀស​និង​ បំផ្លាញ​ធនធាន​ត្រី​ក្នុង​បឹង​ទន្លេសាប​យ៉ាង​ពេញបន្ទុក​តែម្តង​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា នាយផ្នែក​រដ្ឋបាល​ជល​ផល​កំពង់​ឃ្លាំង កំពុង​សប្បាយ​ ប្រមូល​លុយ​ ពី​ការ​បើកដៃ​ឲ្យ​ឈ្មួញ​រុញ​ស៊ី​ប​យន្ត​អូស​លៀស​និង​អូស​ត្រី​យ៉ាង​អនាធិបតេយ្យ ដោយ​បង់​គ្រាន់តែ​បង់លុយ​ក្នុង​១​វង់​ឬ​១​ទូក​១០​ម៉ឺន​រៀល​។ សូម្បីតែ​តំបន់​អភិរក្ស​ត្រី​ពង​កូន​ក៏​នាយផ្នែក​រដ្ឋបាល​ជលផល​កំពង់​ឃ្លាំង​បើកដៃ​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ប្រភេទ​ស៊ី​ប​រុញ​ដោយ​ទូក​ម៉ាស៊ីន​ធំៗ​យ៉ាង​គគ្រឹកគគ្រេង​ផងដែរ ហើយ​លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប គ្មាន​ប្រតិកម្ម​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ពិនិត្យមើល​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ជាបន្ទាន់​ព្រោះ​បទល្មើស​ប្រើ​ឧបករណ៍​ប្រភេទ​ស៊ី​ប​កំពុង​កើតឡើង​យ៉ាង​រាលដាល​ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​មាត់បឹង​ទន្លេសាប​នៃ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ​។ ជាងនេះទៅទៀត​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​អូស​លៀស​និង​រុញ​ស៊ី​ប​បំផ្លាញ​ធនធាន​មច្ឆជាតិ​កំពុង​កើតឡើង​យ៉ាង​រាលដាល ដោយសារ​មានការ​បើកដៃ​ពី​នាយផ្នែក​រដ្ឋបាល​ជលផល​កំពង់​ឃ្លាំង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​នាយផ្នែក​រដ្ឋបាល​ជលផល​កំពង់​ឃ្លាំង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ភូមិ ថ្នាក់ឃុំ នៅក្នុង​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​នាយផ្នែក​រដ្ឋបាល​ជលផល​កំពង់​ឃ្លាំង បើកដៃ​ឲ្យ​អ្នកមាន​លុយ អ្នកមានអំណាច និង​អ្នកភូមិ​មួយចំនួន​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​ការទប់ស្កាត់​ឡើយ​។ ទន្ទឹមនឹងនេះ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោក ព្រិ​ន្ទ សា​វិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តសៀមរាប កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​មិន​ខ្វល់​ពី​ការរិះគន់​របស់​ប្រជាពលរដ្ឋ​នោះទេ​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​មាន​ឈ្មួញ​ធំៗ​ច្រើន​នាក់​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​កំពង់​ឃ្លាំង អស់​រាប់រយ​ហិកតា​រួចទៅហើយ​។បឋម

26553369_404474176640215_498624436_n 26551715_404474193306880_2128661472_n

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!