Comments Off

មេខ្លោង​ឧក្រិដ្ឋកម្មព្រៃ​ឈើឧកញ៉ា​ ម៉ឹក សុផាន់ណា​រ៉េតហៅឧក​ញ៉ាជ័យប្រ​ព្រឹត្តបទល្មើសព្រៃ​ឈើចិញ្ចឹមសមត្ថកិច្ច​ខេត្តស្ទឹងត្រែ​ង.ក្រចេះ​

ខេត្តស្ទឹងត្រែង៖​ ប្រភព​ពីប្រជាពលរដ្ឋរាយការណ៏មកថា ឈ្មួញ​ធំៗ​ដែល​កំពុង​ដឹកឈើ​ចេញទៅ​ ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ  គឺ​ឧកញ៉ា  ម៉ឹក សុផាន់​ណា​រ៉េត  ហៅ​ឧកញ៉ា ជ័យ កំពុង​ធ្វើ ​សកម្មភាពមេខ្លោងឧក្រិដ្ឋកម្ម ព្រៃឈើយ៉ាងខ្លាំងដោយ​ដឹក ឈើ​ចេញពី​តំ បន់​បាត​អាង​ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២  ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ចេញទៅ​វៀតណាមតាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល​ ខេត្តក្រចេះ​។ សកម្មភាព​របស់​ឧកញ៉ា ជ័យ គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ គឺមាន​តែ​ជួយ​សម្របសម្រួល​បើក​ផ្លូវ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ព្រោះ​ឧកញ៉ា ជ័យ គឺជា​ឧ​ត្ត​ម​សេនីយ៍​យោធានិងចេះរកស៊ីចិញ្ចឹមសមត្ថកិច្ចខេត្តស្ទឹងត្រែង.ក្រចេះ។ប្រភពបន្តថា ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​យី​ឌុប​ដឹកឈើ​ចេញ​តាម​ច្រក​នេះ​ទៅ​វៀតណាម​ប្រមាណ​២០​ទៅ​៣០​គ្រឿង ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយខណៈឈ្មួញរូបនេះរកស៊ីចិញ្ចឹម។
សេចក្ដីរាយការណ៍​ពី​មន្ត្រី អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​តូចតាចក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​កាលពី​យប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ មាន​រថយន្ត​ធុន​ធំ​សណ្ដោង​កន្ទុយ​១​គ្រឿង​ផ្ទុក​ឈើ​ប្រមាណ​៦០​ម៉ែត្រគូប​បាន​ក្រឡាប់​នៅមុខ​សាលាស្រុក​ស្នួល ជាប់​នឹង​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្នួល ហើយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទៅ​ក្បែរ​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក អ៊ុយ ស្រី មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​ស្នួល បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ព្រោះ​ដឹងថា​រថយន្ត​ដឹកឈើ​នោះ​ជា​របស់​ឧកញ៉ា ជ័យ ដែល​ល្បីល្បាញ​និង​មានអំណាច​ខ្លាំង​ក្នុងការ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ច្រើន​ឆ្នាំ​មកហើយ​។ ដោយសារតែ​ឧកញ៉ា ជ័យ ជា​ឧ​ត្ត​ម​សេនីយ៍​យោធា និង​ជា​ឈ្មួញ​មានអំណាច​ខ្លាំង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ស្រុក​ស្នួល ខេត្តក្រចេះដោយរលូននិងគ្មានឧបគ្គស។
​ប្រភព​ឲ្យ​ដឹងទៀតថា នៅក្នុង​តំបន់​ទំនប់​បាត​អាង​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ទេ ហើយ​ឈើ​ដែល​មេឈ្មួញឧកញ៉ា ជ័យ សម្រុក​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​គគ្រឹកគគ្រេង សព្វថ្ងៃនេះ​គឺជា​ឈើ​កាប់​នៅក្នុង​តំបន់​ព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​ក្នុងស្រុក​សេ​សាន​យ៉ាងកក្រើក។ អ្វីដែលគួរសម្គាល់នោះ​ព្រៃឈើ​នៅ​សេសសល់​ក្នុងស្រុក​សេ​សាន ខេត្តស្ទឹងត្រែង កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាសអន្តរាយ ។​បច្ចុប្បន្ន​ឧកញ៉ា ជ័យ កំពុងតែ​ល្បីល្បាញ​ខាង​ដឹកឈើ​ទៅ​ស្រុក​យួន​តាម​រថយន្ត​ធំៗ​ចំណុះ​៥០​ទៅ​៦០​តោន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ទប់ស្កាត់​ឡើយ ហើយ​មានតែ​ជួយ​សម្របសម្រួល​ដើម្បី​ផលប្រយោជន៍​តែប៉ុណ្ណោះ។រាល់ប្រតិកម្មអង្គភាពយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការ៕

26637528_403078316779801_250142882_n 26235195_403078306779802_827104628_n

 

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!