Comments Off

មន្ត្រីរដ្ឋបាលជល​ផលគ្រាក់​ៗជាមេ​ខ្លោងនៅ​ពីក្រោយ​បទល្មើសនេ​សាទម៉ាខេ​ត្តកំពង់​ធំ​?

ប្រជា​នេសាទ​ជា​លក្ខណៈ​ គ្រួសារ​នៅក្នុង​ស្រុក​ស្ទោង និង​ស្រុក​ផាត់​សណ្ដាយ  ខេត្តកំពង់ធំ បានកត់សម្គាល់​ថា ​កន្ល​ង​មក​ធ្លាប់​ឃើញ​ លោក ណៅ ធួ​ក រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម ចុះទៅ​ពិនិត្យ មើល​បទល្មើស​នេសាទ​ក្នុង​មូលដ្ឋាន​ ពួកគាត់​ផងដែរ​ ។ ប៉ុន្តែ​ ប្រហែល​លោក ណៅ ធួ​ក  ឃុបឃិត​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល  ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​ ប្រើ​ឧបករណ៍​ខុសច្បាប់​ទើប​ បច្ចុប្បន្ន​មន្ត្រីរដ្ឋបាល​ជលផល​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្តកំពង់ធំ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ឡើងៗ?​។ បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង​ព្រោះ​បច្ចុប្បន្ន​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ធំ កើតមាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។ លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​មជ្ឈដ្ឋាន​នានា​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ពីបទ​ល្មើស​នេសាទ​នៅ​ខេត្តកំពង់ធំ ទើប​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំងឡើង។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​បទល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូចជា ឆ្នុក​ភ្លើងពណ៌ របាំង​សាច់​អួន​ក្រឡា​ញឹក ណ​រ៉ាវ និង​របាំង​ស្បៃ​មុង​ដែលមាន​ប្រវែង​បណ្ដោយ​រាប់រយ​រាប់ពាន់​ម៉ែត្រ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ លោក យ៉ាន់ វិសាក់ ហៅ​សែ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដាយ លោក ព្រុំ សុខឿន នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ និង​លោក ហួន ផល នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ពាម​បាង គឺជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​នេសាទ​។ ប្រសិនបើ​មន្ត្រី​ទាំងនេះ​មិន​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​ពីបទ​នេសាទ​ទេនោះ គឺ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​មិន​រាលដាល​យ៉ាង​អនាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះឡើយ​។

សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​នៅពេល​យប់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​ឆ្នុក​ភ្លើងពណ៌​កើតឡើង​យ៉ាង​រាលដាល​ភ្លឺ​ពេញ​ផ្ទៃ​បឹង​ទន្លេសាប​។ បទល្មើស​រាលដាល​យ៉ាងខ្លាំង​នៅ​តំបន់​ភូមិ​បាឡត ភូមិ​បា​វ៉ើ​យ ដូន​ស្ដើង អន្លង់​តា​អោន ពាម​បាង ពាម​កង​ម៉ី ក្នុង​ទឹកដី​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដែលមាន​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​នោះ​។ សូម្បីតែ​នៅ​តំបន់​ចំណុច​ពេជ្រ​ក្រី វាល​ហាល បឹង​ពាម​ព្រលូង រហូតដល់​ចំណុច​មាត់​ខ្លា​ក្នុង​ទឹកដី​ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង ខេត្តសៀមរាប ក៏មាន​បទល្មើស​ប្រើ​ឆ្នុក​ភ្លើងពណ៌ភ្លឺពេញបឹងទន្លេសាបគឺ​ប្រមាណ​រាប់ពាន់​ឆ្នុក​ឯណោះ​ពោលរាប់មិនអស់។បឋម

23456653_786514141555799_2686553444740850442_o123434733_786514918222388_3848132926898204796_n1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!