Comments Off

លោក​ សំរិត​ ណយមេ​ប៉ុស្ដិ៍ច្រកណាំ​លៀ​ជាអ្នកបើក​ដៃឲ្យឈ្មួញ​ដឹកជញ្ជូន​ឈើខុសច្បា​ប់ចេញ​ទៅលក់ស្រុក​យួនរាល់​ថ្ងៃ

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល  និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី  បានកត់សម្គាល់​ថា​ទោះបី​ មានការ​ផ្លាស់ប្ដូរ​តំ ណែង​ស្នងការ​នគរបាល​ខេត្ត  និង​តំណែង​នាយ​ខណ្ឌ​រដ្ឋ បាល​ព្រៃឈើ​ខេត្ត​យ៉ាងណា ក៏ដោយ ក៏​បទល្មើស​កាប់​ ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ ចេញទៅ​ស្រុក​យួន​នៅតែ​កើតឡើង​ យ៉ាង​អនាធិបតេយ្យដដែល​ ។ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា​មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នោះឡើយ​។ ជាក់ស្ដែង​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍​ណាំ​លៀ​(​ប៉ុស្ដិ៍​៧) នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ហើយ​លោក ស្វាយ សំ​អ៊ាង ជា​អភិបាលខេត្ត លោក អ៊ុក សំណាង ជា​ស្នងការ​នគរបាល​ខេត្ត និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី បាន​រក្សា​ភាពស្ងប់ស្ងាត់​ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត។

តាម​ប្រភពពី​មន្ត្រី​តូចតាច​នៅ​ច្រក​ណាំ​លៀ បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​តាម​រថយន្ត​ឡង់​គ្រឺ​ស័​រ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​នេះ​ប្រមាណ១៥​គ្រឿង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍នគរបាល​ច្រក​ណាំ​លៀ ឬ​ប៉ុស្ដិ៍​៧​។ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​សំណាក់​លោក សំរិត ណ​យ ទេនោះ​គឺ​ឈ្មួញ​មិនអាច​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​ដោយ​ស្រួលៗ​បានឡើយ ហើយ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។

ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​មិនតិចជាង​១៥​រថយន្ត​ឡង់​គ្រឺ​ស័​រ ត្រូវ​ឈ្មួញ​ដឹក​ចេញពី​ចំណុច​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ ឬ​តាម​ប៉ុស្ដិ៍​៧​។ ប្រការនេះ​បង្ហាញ​ឲ្យ​ឃើញថា​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍​ណាំ​លៀ​(​ប៉ុស្ដិ៍​៧) នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាលខ្លូន ​។ ដូច្នេះ​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ ហើយ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ ប្រភព​ខ្លះ​បាន​រិះគន់ថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ទេនោះ គឺ​លោក សំរិត ណ​យ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​៕ ​

22685098_375547292866237_791201558_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!