Comments Off

រឿងអា​ជ្ញាធរខេត្ត​ស្វាយរៀ​ងធ្វើត្រីងៀត​ឆ្លៀតពង​ឃុបឃិតជា​មួយឈ្មួញ​ឈូសឆា​យដីលើស​ការកំណត់អនុ​ក្រិត្យរបស់​រាជរដ្ឋាភិ​បាល​ធ្វើឲ​ប៉ះពាល់ដល់​ដីប្រជាព​លរ​ដ្ឋ

ខេត្តស្វាយរៀង៖  តាមប្រភពប្រជា ពលរដ្ឋបាននិយាយ ថា៖ មានដីមួយក ន្លែងទំហំ ៥៥. ៣០ហត  ស្ថិតនៅភូមិជីកដី ឃុំ អណ្ដូង ត្របែក ស្រុករមាស ហែក ខេត្តស្វាយរៀង  ត្រូវបាន ប្រមុខរាជរ ដ្ឋាភិបាល សម្ដេចអគ្គមហា សេនាបតីតេជោ  ហ៊ុន សែន  បានចេញ អនុក្រិតជាដីសម្បទាន សង្គមកិច្ច សំរាប់សាងសង់  សាលារៀន និងមន្ទីរពេទ្យ  ផ្ទះជូន គ្រួសារអតីតយោធិន នគរបាល ពលីពិការ ក្រីក្រប្រមាណ ២០០ខ្នង/២០០ គ្រួសារ។ ពេលនេះដំណើរការសាងសង់ជិតរួចរាល់ហើយ ស្ថិតនៅក្រោមការដឹកនាំរបស់ក្រុមការងារថ្នាក់ខេត្ត ដែលមាន លោក ពេជ្រ សុវណ្ណ អភិបាលរងខេត្ត ជាប្រធាន ក្រុមការងារ ហើយគ្រួសារយោធិន និងនគរបាលបានធ្វើការចាប់លេខរៀងផ្ទះរួចហើយ ។

តាមប្រភពខាងលើបានបញ្ជាក់ទៀតថា ៖ គ្រួសារអ្នកទទូលបានផ្ទះទាំងឡាយ សំដែងការសប្បាយរីករាយជាខ្លាំង ចំពោះ ប្រមុខរាជរដ្ឋាភិបាលដែលបានគិតគួរដល់ពួកគេ។ ប៉ុន្តែក៏មានទំនាស់រវាងប្រជាពលរដ្ឋប្រមាណជាង៥០០ គ្រួសារ នៅជុំវិញតំបន់នោះ បាននិងកំពុងតវ៉ាជំទាស់ទៅនឹង អាជ្ញាធរ ដែលបានឆួសឆាយដីលើសពីការកំណត់របស់រដ្ឋនៅក្នងអនុក្រិត្យរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដល់ទៅ ២០០ហិចតា។ ពួកគេបានចោទប្រកាន់ថា អាជ្ញាធរ (ក្រុមការងារខេត្ត) បានលក់ដីនេះទៅអោយក្រុមហ៊ុនឯកជនមួយ ពួកគេថាអាជ្ញាធរឆ្លៀតយកបទបញ្ជារបស់រដ្ឋាភិបាល ដើម្បីស្វែងរកប្រយោជផ្ទាល់ខ្លួននិងបក្ខពួក។​

លោកឡូញ ថា ជាប្រជាពលរដ្ឋដែលតវ៉ា បានបញ្ជាក់ថា ដើមឡើយដីនេះជាទីទូលសុវត្ថិភាពសំរាប់ប្រជាពលរដ្ឋពីរភូមិ (ភូមិកំរែងនិង ភូមិទូល) ក្នុងពេលមានទឹកជំនាន់ម្ដងៗ ក្រោយមកមានគេឃុបឃិតគ្នាលួចលក់ទៅអោយ ក្រុមហ៊ុនឯកជន ធ្វើជាចំការកៅស៊ូ តែប្រជាពលរដ្ឋមិនព្រមបានតវ៉ាជំទាស់ ដើម្បីទុកដីនេះ ជាដីសហគមន៍ ។

តំណាង​សហគមន៍អណ្តូង​ត្របែកលោក ឡូញ ថា មាន​ប្រសាសន៍បន្លែមទៀត​ថា៖ ដី​សហគមន៍​របស់​​លោ​កត្រូវបាន​អាជ្ញាធរមក​ឈូស​ឆាយ​បំពាន​យក​ជាង​២៥០ហិកតាកាល​ពី​ខែ​មេសា ឆ្នាំ​២០១៧​ ដោយ​​ថា​ការ​ឈូស​ឆាយ​នេះ​គឺ​ធ្វើឡើង​តាម​ស.ជ.ណ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រីធ្វើ​ជា​ដី​សម្ប​ទាន​សង្គមកិច្ច​ សម្រាប់​យោ​ធិន និង​នគរបាល ខណៈ​ដែ​​ល​ស.ជ.ណ នោះ​កំណត់​ត្រឹម​តែ​៥៥.៣០ហិកតា​ប៉ុណ្ណោះ។

ពលរដ្ឋ​ថា៖ « ដី​សហគមន៍​ខ្ញុំ​គឺ​មាន​២៥០ហិក​តា តែ​ដល់​ពេល​ឥឡូវ​គាត់​ឈូស​ទាំង​អស់ គាត់​ថាជា​ដី​បំរុង​របស់​ខេត្ត​អញ្ចឹង​គេ​យក​ទាំង​អស់។ គេយក​សាង​សង់​ផ្ទះ​ឲ្យ​យោ​ធិន​ចូល​និវត្តន៍ យោ​ធិន​ពិការ​ សម្រាប់​អ្នក​ក្រីក្រ​អញ្ចឹងណា។ ដល់​អញ្ចឹង​គេថា​យក​តែ​ ៥៥.៣០​ហិចតា​ទេ តែ​ឥឡូវគេ​ឈូស​ឆាយយកទាំង​អស់ តែម្តង» ។

ពលរដ្ឋមិនជំទាស់ទេ ក្នុងករណីដែលសម្ដេចហ៊ុន សែន ផ្ដល់ដីនេះជាដីសម្បទានសង្គមកិច្ច ដល់គ្រួសារអតីតយុទ្ធជន នោះ តែឥឡូវឃើញការឃុបឃិតគ្នាជាមួយអាជ្ញាធរខេត្តឆួសឆាយដីលើស២០០ហិចតា និងមានឈ្មួញមកទិញបណ្ដើរៗ

​ពល​រដ្ឋថា៖ អាជ្ញា​ធ​រ​​ស្រុក​រមាស​ហែ​ក និង​ថ្នាក់​ខេត្ត​ ជា​មួយ​ក្រុម​ហ៊ុន​វៀតណាម មក​គំរាមកំហែង និង​ឈូស​ឆាយ​​ដីនៅ ឃុំអណ្តូងត្របែក​ ស្រុករមាសហែក ដែល​​ពល​រដ្ឋធ្លាប់ដាំដំណាំ​ជា​យូរ​មក​ហើយ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ជួប​ការ​លំបាក​ជា​ខ្លាំង​នៅពេល​នេះ។ លោក​ថា​ករណី​នេះ​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ដោះ​ស្រាយ​ឲ្យ​បាន​ចប់ជៀស​វាង​បន្ត​ករណី​នេះ​នៅ​អូស​បន្លាយ​ពេល​ច្រើន ព្រោះ​ថាបើ​ទោះ​បី​ត្រូវ​ការ​យក​ដី​ទៅ​ធ្វើ​សម្បទាន​ គួរ​ណាស់​តែរាជ​រដ្ឋាភិបាល​ពិនិត្យ​ផ្តល់​សំណង​សមរម្យ​ជូន​ពួកគាត់ជៀស​វាងធ្វើ​ឲ្យ​ពួក​គាត់​នៅ​តវ៉ា​ដូច​នេះ។

លោកថា៖ « កសិករ​ត្រូវ​ការ​ដី​សម្រាប់​ធ្វើ​កសិកម្ម និង​ដើម្បី​រស់​នៅ​ តែ​នៅពេល​ដែលរដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ចទៅ​ឲ្យ​ក្រុមហ៊ុនដោយ​មិន​បាន​វាយ​តម្លៃ​ឲ្យ​បាន​ច្បាស់​លាស់​អញ្ចឹង​។ វា​ប៉ះពាល់​ដី​សម្រាប់​ធ្វើ​ស្រែ​របស់​ប្រជា​ពល​រដ្ឋ​អញ្ចឹង​ហើយ​វា​ធ្វើ​ឲ្យ​ពល​រដ្ឋ​បាត់​បង់​ដីសម្រាប់​ធ្វើ​ស្រែ ហើយ​ធ្វើ​ឲ្យ​គាត់​ធ្វើ​ចំណាក​ស្រុក ហើយ​កូន​ក៏​មិន​បាន​ចូល​រៀ​នទៀត» ។ ប្រជាពលរដ្ឋសំណូមពរដល់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ មេត្តាអាណិតអាសូរជួយដោះស្រាយនិងអន្តរាគមន៍ទៅ​ថ្នាក់ខេត្ត និង​ស្រុក​ អនុញ្ញាតឲ្យ​ពួកគេ​បាន​អាស្រ័យ​ផល​វិញ និង​ផ្តល់ប័ណ្ណ​កម្ម​សិទ្ធិ​ជូនប្រជា​ពលរដ្ឋ​ទាំង​នោះ​ផង​ដែរ។

21584708_483959821974593_1150186460_n 21641575_483959735307935_1488731352_n-1 21586191_483959858641256_568810515_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!