Comments Off

លោក​ ​សាំ​​ ពិសិដ្ឋ ​ប្រ​ធានមន្ទី​រសាធា​រណ​ការរាជ​ធា​នីភ្នំពេញប្រ​​ឈមនឹង​​ការរិះ​គ​ន់​?

ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បានកត់សម្គាល់​ថា​ក្នុង​មួយឆ្នាំៗ​រដ្ឋ​ចំណាយ​ថវិកា​មិនតិច​ឡើយ​ដើម្បី​ធ្វើ​ផ្លូវ​និង​ជួសជុល​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ផ្លូវ​ខ្លះ​ធ្វើ​មិនទាន់​ហើយ​ផង​ក៏​ខូច​ទៅវិញ​ជា​បណ្ដើរៗ​។ ជាក់ស្ដែង​ផ្លូវ​មួយចំនួន​ក្នុង​ខណ្ឌចំការមន និង​ខណ្ឌទួលគោក គ្មាន​រថយន្ត​ធុន​ធំ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ឆ្លងកាត់​នោះទេ ប៉ុន្តែ​ផ្លូវ​ទាំងនោះ​ខូច​ទៅវិញ​យ៉ាង​ឆាប់រហ័ស​ដោយសារតែ​គ្មាន​គុណភាព​។ ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​មានការ​រិះគន់ថា លោក សាំ ពិសិដ្ឋ គិតតែ​ពី​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ ហើយ​មិន​ចុះ​ពិនិត្យមើល​គុណភាព​ផ្លូវ​ពេល​កំពុង​ស្ថាបនា​ឬ​កំពុង​ជួសជុល​ឡើងវិញ​នោះទេ។​

ថ្មីៗ​នេះ​មានការ​​ ​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល  រដ្ឋមន្ត្រីក្រសួង​សាធារណការ  និង​ដឹកជញ្ជូន ពិនិត្យមើល ​ភាព​អសកម្ម​ និង​អំពើ ពុករលួយ​របស់លោក  សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​ រាជធានី​ភ្នំពេញ ជាបន្ទាន់​ ។ ដោយហេតុថា​ប៉ុន្មាន​ ឆ្នាំ​ចុង​ក្រោយនេះ  ផ្លូវ​មួយចំនួន​ក្នុង​រាជធានី​ ភ្នំពេញ​ធ្វើ​មិនបាន​១​ឆ្នាំ​ផង ​ក៏ត្រូវ​ខូច​អស់​ទៅវិញ  ដោយសារតែ​ទាំងនោះ​គ្មាន​ គុណភាព​ឬ​ធ្វើ​ឲ្យ​ តែ​រួចពីដៃ​។

មន្ត្រីរាជការ​មួយចំនួន​នៅក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ដឹងថា​ក្នុងនាម​ជា​ប្រធាន​មន្ទីរ លោក សាំ ពិសិដ្ឋ មិន​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់ខ្លួន​នោះទេ ហើយ​បណ្តោយដោយ​ឲ្យ​មន្ត្រីក្រោមឱវាទ​មួយចំនួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ជាពិសេស​ការធ្វើ​ផ្លូវ​ជាច្រើន​ខ្សែ​ក្នុង​រាជធានី​ភ្នំពេញ គ្មាន​គុណភាព​ធ្វើ​ហើយ​ឆាប់​ខូច​ទៅវិញ​ត្រូវគេ​សង្ស័យថា មកពី​មាន​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិកា​ទើប​ធ្វើ​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​។ ហេតុនេះ​លោក ស៊ុន ចាន់ថុល ដែលជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនគួរ​បណ្ដែតបណ្ដោយ​លោក សាំ ពិសិដ្ឋ និង​មន្ត្រីក្រោមឱវាទ​ធើ្វ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត។

មាន​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា សូម្បីតែ​នៅ​កន្លែង​ធ្វើ​ស្លាក​លេខ​រថយន្ត ស្លាក​លេខ​ម៉ូតូ របស់​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ក៏មាន​ភាព​រញ៉េរញ៉ៃ​និង​ពោរពេញ​ទៅដោយ​អំពើពុករលួយ​ផងដែរ​។ ជាងនេះទៅទៀត​ការប្រឡង​យក​ប័ណ្ណបើកបរ​រថយន្ត​ក៏មាន​សេចក្ដីរាយការណ៍​ពី​រឿង​ពុករលួយ​យ៉ាង​ពេញបន្ទុក មិនដឹងថា​លោក សាំ ពិសិដ្ឋ មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ​ទាំងនោះ​ឬក៏​អត់​ឡើយ​។ ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ជុំវិញ​អំពើពុករលួយ​ដែល​កំពុង​កើត​មាននៅ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ជាបន្ទាន់​ ៕(បឋម)

 

15591335_1391447620897353_6714736917439984707_o 11807547_468766196637471_4395966338299890812_o

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!