0

អ៊ីរ៉ង់​ច្រានចោ​លការព្រមាន​ដោយគ្មា​នមូលដ្ឋា​នរបស់លោក​ Trump

អ៊ីរ៉ង់​៖​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រទេស​អ៊ីរ៉ង់​បាន​ច្រានចោល​ការព្រមាន​ពី​លោក​ប្រធានាធិបតី Donald Trump លើ​ការធ្វើ​តេស្ត​មី​ស៊ី​ល​ថ្មី​បំផុត​របស់ខ្លួន​ដោយ​និយាយថា​ជាការ​ព្រមាន​គ្មាន​មូលដ្ឋាន​និង​បង្ក​ហេតុដែល​ឆ្លុះបញ្ចាំង​ពី​ភាព​តានតឹង​កំពុង​កើនឡើង​រវាង​រដ្ឋាភិបាល​ទីក្រុង​តេ​រ៉ង់​និង​រដ្ឋការ​ថ្មី​របស់​សហរដ្ឋអាមេរិក​។​
​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Bahram Ghasemi ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ IRNA ដោយបាន​និយាយថា “​ការអះអាង​ដែល​ធ្វើឡើង​ដោយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump គឺ​គ្មាន​មូលដ្ឋាន ច្រំ​ដែល​និង​ជាការ​បង្កហេតុ​”​។​
​ស្របពេល​ជាមួយគ្នា​នោះ លោក Trump បាន​សរសេរ​ធ្វី​ត​ដោយ​ខ្លួនឯង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​ឥឡូវ​កំពុងស្ថិត​នៅក្រោម​ការត្រួត​ពិនិត្យ​ជា​ផ្លូវការ​បន្ទាប់ពី​ការធ្វើ​តេស្ត​មី​ស៊ី​ល​កាលពី​ថ្ងៃអាទិត្យ​។​
​លោក Trump បាន​សរសេរ​ស្របគ្នា​ជាមួយនឹង​ការបញ្ចេញមតិ​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក Michael Flynn ថា “​ប្រទេស​អ៊ីរ៉ង់​កំពុង​ដាក់​នៅក្រោម​ការត្រួតពិនិត្យ​ជា​ផ្លូវការ​សម្រាប់​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​មួយ​គ្រាប់​។ រឿង​ទាំងនេះ​គឺ​បណ្តាលមកពី​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​របស់​សហរដ្ឋអាមេរិក​ដែល​បានធ្វើ​ជាមួយ​ពួកគេ​”​។​
​កាលពី​ថ្ងៃ​ពុធ ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក Michael Flynn បាន​ទទូចថា ការធ្វើ​តេស្ត​មី​ស៊ី​ល​នេះ​គឺ​ជំទាស់​ទៅនឹង​សេចក្តីសម្រេច​២២៣១​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​អំពាវនាវ​កុំ​ឲ្យ​អ៊ីរ៉ង់​សាកល្បង​មី​ស៊ី​ល​ដែលមាន​សមត្ថភាព​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​អ៊ីរ៉ង់​បាន​បញ្ជាក់ថា ខ្លួន​បានធ្វើ​តេស្ត​មី​ស៊ី​ល​ឆ្លង​ទ្វីប​មួយ​គ្រាប់​មែន​ប៉ុន្តែ​បាន​បដិសេធថា​វា​រំលោភ​លើ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​។​
​ទីក្រុង​តេ​រ៉ង់​បាន​ឲ្យ​ដឹងថា មី​ស៊ី​ល​របស់ខ្លួន​គឺ​មិនបាន​រំលោភ​លើ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ទេ​ដោយសារតែ​ពួកគេ​មាន​គោលបំណង​ការពារ​ខ្លួន​ប៉ុណ្ណោះ​និង​មិនមែន​បង្កើតឡើង​ដើម្បី​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឡើយ​៕

images-7-1-500x280

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!