0

ប្រធា​នាធិបតីមី​យ៉ាន់ម៉ានឹង​មកធ្វើទស្សន​កិច្ចនៅកម្ពុជា​ចុងសប្តាហ៍​នេះ

រាជធានី​ភ្នំពេញ​៖​ប្រធានាធិបតី​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា លោក U Htin Kyaw និង​ភរិយា នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ចុង​សប្តាហ៍​នេះ​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៧​។

បើ​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​ផ្លូវការ​របស់​ក្រសួងការបរទេស​ខ្មែរ​បានបញ្ជាក់​ឲ្យ​ដឹងថា អំឡុងពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ដែល​ធ្វើឡើង​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះដែរ លោក​ប្រធានាធិបតី U Htin Kyaw នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ នៅក្នុង​ព្រះបរមរាជវាំង​និង​ជួប​ទ្វេភាគី​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​មុន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ លោក​ប្រធានាធិបតី នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​ក្នុង​ខេត្តសៀមរាប​ផងដែរ​៕

bed11593-5951-45d5-9dd8-6d4ae178957b-500x334

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!