Comments Off

លោក​ស្រី ​Nikki Haley ​ក្លាយជា​អគ្គរដ្ឋទូត​អាមេរិកថ្មី​ប្រចាំ UN

វ៉ាស៊ីនតោន​៖​អភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley ត្រូ​បាន​ព្រឹទ្ធសភា​អាមេរិក​បោះឆ្នោត​អនុម័ត​ដើម្បី​ទទួលស្គាល់​ជា​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNN នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែមករា ឆ្នាំ​២០១៧​។​
​ស្ត្រី​វ័យ​៤៥​ឆ្នាំ​រូបនេះ​ត្រូវបាន​ព្រឹទ្ធសមាជិក​បោះឆ្នោត​ក្នុង​សំឡេងគាំទ្រ​៩៦​សំឡេង លើ​០៤​សំឡេង​។ ទន្ទឹម​នោះ​លោកស្រី Nikki បានធ្វើឱ្យ​សមាជិក​ព្រឹទ្ធសភា​ភាគច្រើន មានការ​ចាប់អារម្មណ៍​ជាខ្លាំង នៅក្នុង​អំឡុងពេល​សវ​នា​ការ​មួយ​ក្នុង​ខែមករា​នេះ ជាពិសេស​នៅពេលដែល បាន​សន្យាថា នឹងដាក់​សម្ពាធ​លើ​អង្គការសហប្រជាជាតិ​ឱ្យធ្វើ​កំណែទម្រង់ ព្រមទាំង​តស៊ូ​ប្រយុទ្ធ​ផងដែរ​ដើម្បី​សិទ្ធិមនុស្ស និង​ការគាំទ្រ​ដល់​ស្ថាប័ន​អន្តរជាតិ​ទាំងឡាយ​៕

fn-2017-01-25-09-45-50-0-500x284

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!