កាលពីថ្ងៃចន្ទ ប៉ូលីសម៉ាឡេស៊ីបាននិយាយថា មនុស្សចំនួន៤នាក់ ដែលរួមទាំងជនបរទេសចំនួន៣នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យជាប់ពាក់ព័ន្ធរបស់ពួកគេដោយមានទំនាក់ទំនងជាមួយក្រុមIS(ក្រុមរដ្ឋអ៊ីស្លាម) ថ្មីមួយដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន។មនុស្សចំនួន៤នាក់ ដែលត្រូវចាប់ខ្លួនទាំងនេះ គឺ មានបុរសជនជាតិហ្វីលីពីនម្នាក់ ស្ត្រីជនជាតិម៉ាឡេស៊ីម្នាក់និង បុរសជនជាតិបង់ក្លាដែសចំនួន២នាក់។ ពួកគេនេះ ត្រូវបានចាប់ខ្លួននៅទីក្រុងគូឡាឡាំពួរ និងនៅរដ្ឋSabah (ម៉ាឡេស៊ី)រវាងថ្ងៃទី១៣និងទី១៩ខែមករា។ នេះបើយោងតាមប៉ូលីសម៉ាឡេស៊ី។
ជនសង្ស័យទាំងនេះ បានជាប់ពាក់ព័ន្ធជាមួយក្រុមភេរវកម្មរដ្ឋអ៊ីស្លាមថ្មីដែលមានផែនការប្រែក្លាយរដ្ឋSabah ឱ្យទៅជាចំណុចឆ្លងកាត់សម្រាប់ក្រុមភេវរករដែលមកពីមជ្ឈិមបូព៌ានិង អាស៊ីខាងត្បូង ហើយ ពួកគេនឹងចូលទៅកោះMindanao នៅ ប្រទេសហ្វីលីពីន។ នេះបើយោងតាមប៉ូលីសម៉ាឡេស៊ី៕
0
ប៉ូលីសម៉ាឡេស៊ីចាប់ខ្លួន៤នាក់ដោយរួមទាំងជនបរទេស៣នាក់ ពីបទជាប់ពាក់ព័ន្ធក្រុមរដ្ឋអ៊ីស្លាមថ្មីនៅហ្វីលីពីន
Filed in: អន្តរជាតិ